www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 17, 2012

​​​ប្រកាស​អាសន្ន​​​​ការបំពុល​បរិស្ថាន​ចំពោះលិច​នាវា​​​​ប៉ាកឺបូ ​អ៊ី​តាលី

​​


Giglio, Italy (CNN):រដ្ឋមន្ត្រី​​បរិស្ថាន​អ៊ី​តាលី លោក CORRAPO CLINI អះអាង​​​កាលពីថ្ងៃទី​​១៦ មករា ​​​​ថា រដ្ឋាភិបាល​អ៊ី​តាលី​​​​​នឹង​ចេញ​ការប្រកាស​​​អាសន្ន​​ដែល​​នឹង​អាច​បញ្ចេញ​​មូលនិធិ​​បន្ថែម​ទៀត ​​សម្រាប់​​ប្រតិបត្តិ​ការ​​​ទាំងឡាយ​​ដែលទាក់​ទិន​ដល់​ការ​​លិច​​នាវាប៉ាកឺបូ ​ឈ្មោះ COSTA CONCORDIA ។​ វត្ថុ​​រាវ​មួយដែលនៅ​ពុំទាន់​​​កំណត់​ដឹង​​​​ថាជា​អ្វី​​បាន​​ធ្លាយ​ចេញ​ពីនាវា​​ ហើយ​បារ៉ាស់​​​បណ្តែតទឹក​​​កំពុងតែ​​ដាក់​រាយ​។ ​ក្នុងសន្និសីទ​​​សារ​ព័ត៌មាន​​​មួយ លោក CLINI ថ្លែង​ថា ​គ្រោះថ្នាក់​បរិស្ថាន​​​​សម្រាប់​​​​កោះ GIGLIO មាន​ខ្ពស់បំផុត ។

ទិស​ដៅ​​​គឺត្រូវ​​ចៀស​វាង​​កុំ​ឱ្យ​​មាន​ការ​ធ្លាយ​​ប្រេង​ចេញ​​​​ហើយ​​​​​យើង​​​កំពុង​​​ធ្វើ​កិច្ច​​​ការ​នេះ ។ ​ការ​​ត្រួតពិនិត្យ​​​​នៅបន្ត ​​ដើម្បី​ធ្វើការ​​​សម្រេចចិត្ត​​​នានា​ការពារ​បរិ​ស្ថាន​។ ​​បណ្តា​ធុង​ប្រេង​​​របស់​នាវា​​​មានប្រេង​ពេញ​ព្រោះ​​ទើបតែ​ចាក់​​ប្រេង​នៅ​​​ CIVITAVEC-CHIA ​គឺ​​​មុនពេលលិចនាវា​នេះ​​មាន​ប្រេង​​ដល់​ទៅ​​​​២.៣០០​តោន​។​ មនុស្ស​​៦​នាក់​​ស្លាប់​ក្នុង​​គ្រោះថ្នាក់​​​នេះ ដែលកើតមាន​​កាលពី​​​យប់ថ្ងៃទី​​​១៣ មករា ​​​កន្លង​មក​នេះ ​ហើយ​អ្នក​ដំណើរ​​​១៦​នាក់ទៀត​ក្នុង​ចំណោម​អ្នក​​​ដំណើរ​​​ និងសមាជិក​ក្រុម​​នាវិក​ប្រមាណជា​​ង​​៤.០០០​នាក់ ​​នៅតែ​បាត់ខ្លួន​។​

តំបន់ដែ​​​​លនាវា COSTA CONCORDIA លិច​ល្បី​ថា ជាតំបន់ដែល​​មាន​ទឹកថ្លា ​​សំបូរ​​ដោយ​​ស​ត្វសមុទ្រ​​​ប្លែកៗ ​និង​​ផ្កាថ្ម ។ ​កន្លែង​នោះ​ក៏ជា​កន្លែង​​​ដែលពួក​អ្នក​មុជទឹក​​និយម​​ទៅ​ផង​ដែរ៕​

17 Jan 2012(11:56AM)By: Neak Toch

0 មតិ:

Post a Comment