www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 27, 2012

ច្បាប់នៅតែមានទម្ងន់

ភ្នំពេញ​ ៖ ​យុវជន​២​នាក់​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ខ្សែក​មិនបាន​សម្រេច​ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ដាក់ខ្នោះម្នាក់​កាលពី​វេលា​ម៉ោង៩​និង៤៥​នាទី​ថ្ងៃទី២៧​ខែមករា​ឆ្នាំ​២០១២មុ​ខផ្ទះ​លេខ​៤៦Eo​ ផ្លូវ២៣២​ សង្កាត់​វាលវង់​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ។​
ជនសង្ស័យ​មានឈ្មោះ សំ វិ​រៈ ភេទ​ប្រុស​អាយុ១៧ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី១នៃ​វិទ្យាស្ថាន​វិ​ជ្ជ​សាស្ត្រ​សុខាភិបាល​ផ្នែក​វិទ្យាសាស្ត្រ ស្នាក់​នៅផ្ទះ​លេខ​PEo ផ្លូវ១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ម៉ាប់ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់C125 អត់​ស្លាក​លេខ​គេចខ្លួនបាត់។
នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​ស្ត្រី​ម្នាក់​មាន​ពាក់​ខ្សែក​ប្លា​ទីន​ទំងន់៥ជី​បាន​ដើរមក​ដល់​ចំណុចកើតហេតុ​ក៏ត្រូវ​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មក​ក្បែរ​ឆក់​ខ្សែក​តែ​មិនបាន​សំរេច​ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ពីក្រោយ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ក៏ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​គោលដៅ​ទីនោះ​ឃាត់ខ្លួន​បានតែ​ម្ដង។បើតាម​សំដី​សារភាព​របស់​ជនសង្ស័យ​បានអោយដឹងថា​គេ​ធ្វើ​សកម្មភាព​នេះ​ជា​លើក​ទី១ហើយដោយ​គេ​ទើបតែ​បាន​ស្គាល់ឈ្មោះ ម៉ាប់ នោះ​ចំនួន២ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ជនសង្ស័យ​ធ្លាប់ប្រើ​ប្រាស់​ថ្នាំញៀន​នៅ​ចំណុច​តំបន់​អង់​តែ​ន​ទួលគោក​និង​មាន​ឪពុកម្ដាយ​ធ្វើការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ផងដែរ។ក្រោយពេល​ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ដើម្បី​កាត់ទោស​តាមផ្លូវ​ច្បាប់៕​​ 27,Jan,2012/11:43AM

0 មតិ:

Post a Comment