www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 6, 2012

សហភាព មីយ៉ាន់ម៉ា ជាប់បំណុល អន្ដរជាតិជាង ១១ពាន់ លានដុល្លារ

មីយ៉ាន់ម៉ាៈ យោងតាម គេហទំព័រសហភាព មីយ៉ាន់ម៉ា “ម៉ីហ្ស៊ីម៉ា” ចុះផ្សាយកាលពី ពេលថ្មីៗនេះថា សហភាព មីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងថា មីយ៉ាន់ម៉ា ជាប់បំណុល អន្ដរជាតិ គិតជាទឹកប្រាក់ ប្រមាណជាង១១ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។

រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ សហភាពមីយ៉ាន់ម៉ា បានលើកឡើងនៅក្នុងសភាថា សហភាពមីយ៉ាន់ម៉ា បានជាប់បំណុល អន្ដរជាតិ គិតចាប់ពីឆ្នាំ១៩៨៨មកដល់បច្ចុប្បន្ននេះ មានទឹកប្រាក់ជាង១១ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា បំណុលដែលសហភាពមីយ៉ាន់ម៉ា ត្រូវសងវិញនោះមានបណ្ដាប្រទេសមួយចំនួន ពិសេសអ៊‌ីតាលី និង ជប៉ុន ដែលប្រទេសនេះជាប់បំណុលច្រើន ។

មន្ដ្រីជាន់ខ្ពស់ប្រទេសនេះបានលើកឡើងថា ទឹកប្រាក់ជាង១១ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់ ជាង៨ពាន់ លានដុល្លារ ជាប្រាក់ជាប់បំណុលបានមកពីក្រៅស្រុក ៕

0 មតិ:

Post a Comment