www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 28, 2012

និស្សិតក្រៅតម្រា

រាជធានីភ្នំពេញ ៖ ​ចោរឆក់​​២​នាក់​ត្រូវ​​ប៉ូលិស​​​ល្បាត​តាម​ផ្លូវ​​ ​ក្របួច​​ជាប់​នៅតាម​ផ្លូវ​សាល​ដឺហ្គោល ​​មុខ​ផ្ទះ​លក់​ប្រេង​ឥន្ធ​នៈ ស.ជីវ ​​លេខ​២៧៨Eo ​សង្កាត់​អូរ​ឫស្សី​​២ ​ខណ្ឌ​៧​មករា ​បន្ទាប់​ពី​​ជន​ទាំង​២​នាក់​នេះ ​ធ្វើ​សកម្ម​ភាព​ឆក់ខ្សែ.ក​​ពីស្ត្រី​​ចំណាស់​ម្នាក់​ដែល​​ដើរ​តាម​ផ្លូវ​ ក្បែរ​នោះ ​​កាលពីវេលា​​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​​ថ្ងៃទី​​២៨ កុម្ភៈ ​២០១២នេះ ​បន្ទាប់មកស្ត្រី​ម្ចាស់​ខ្សែ.ក​​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ ឡើង ។
ជនដៃ​ដល់​​១-ឈ្មោះ​​ទី ណារុន អាយុ​​២៣​ឆ្នាំ ជា​និស្សិត​​ពេទ្យ​ ស្នាក់​​ទៅ​សង្កាត់​​​ស្រះចក ខណ្ឌ​ដូន​ពេញ ២-ឈ្មោះ​​ជា អៀង ​អាយុ​២៣​ឆ្នាំ មុខ​របរ​​មិន​ពិត​​ប្រាកដ​ ចូល​ចិត្ត​​សេព​គ្រឿងញៀន​ ។ ​ចំណែក​​ស្ត្រី​ចំណាស់​​ម្ចាស់​​ខ្សែ.ក​​ឈ្មោះ​​តាំង​ សុខ​ឡេង អាយុ​៦៥​ឆ្នាំ ​ហើយ​ខ្សែ.ក​​ដែល​ចោរ​ទាំង​២​នេះ​ឆក់​មាន​ទម្ងន់​​​​៦​ជី​បា្លទីន​ ភ្ជាប់​​​បន្តោង​​ត្បូង​​ហ្គេច​មួយ​ផង ។
ក្រោយ​ពេល​ឃាត់ខ្លួន​ សមត្ថ​កិច្ច​បាន​ប្រគល់​ខ្សែ.ក​​ជូន​ស្ត្រី​​​ចំណាស់​ម្ចាស់​ដើម​វិញ ៕

0 មតិ:

Post a Comment