www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 20, 2012

កម្ពុជាទទួលបានលទ្ធផល ល្អនៃការប្រកួត កីឡាហុកគីលក្ខណៈ មិត្តភាពអន្តរជាតិ

ភ្នំពេញ ៖ កម្ពុជាទទួល បានចំណាត់ថ្នាក់ លេខ៣ក្នុងការ
ប្រកួតកីឡាហុកគីលក្ខណះមិត្តភាពអន្ដរជាតិ ដែលមាន ប្រទេសចូលរួមដូចជា ម្ចាស់ផ្ទះកម្ពុជា ថៃ ជប៉ុន និងអង់គ្លេស ដោយ៦ប្រកួតរបស់ កម្ពុជា ឈ្នះ២ ស្មើ១ និងចាញ់៣ ពីការប្រកួតវិលជុំ។
ការប្រកួតនេះបានចាប់ផ្តើមឡើងនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១២ នៅឯទីលាន Vietcam ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌដង្កោ ដែលនេះជាលើកទី១ហើយសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ដោយមាន២ ប្រទេស បន្ថែមទៀតចូលរួមប្រកួត ខណៈដែលឆ្នាំមុនៗមានតែប្រទេសជប៉ុនតែមួយប៉ុណ្ណោះ ចូលរួមប្រកួតជាមួយ។
សម្រាប់ការប្រកួតនៅថ្ងៃទី២ កម្ពុជា ឈ្នះ២ និងចាញ់១ ដោយ១ប្រកួតដំបូងបានចាញ់ក្លឹប Yamato របស់ជប៉ុន ដោយ លទ្ធផល២ទល់នឹង៥ តែបានឈ្នះអង់គ្លេស៣ទល់នឹង២ និងបានបំបាក់ថៃដោយលទ្ធផលបច្ចេកទេស ៤-២ ជាកិច្ច បញ្ចប់ នៃការប្រកួត ហើយចំពោះលទ្ធផល៣គូទៀតគឺ ថៃស៊ីអង់គ្លេស៩-៥, ជប៉ុន៤ស្មើជាមួយអង់គ្លេស និងថៃឈ្នះ ជប៉ុន ៤ទល់នឹង៣។
ការប្រកួតវិលជុំទាំង២ថ្ងៃនេះ ក្លឹបរបស់ថៃទទួលបានលេខ ១ (ឈ្នះ៥ និងចាញ់១) ជប៉ុនលេខ២(ឈ្នះ ២ ស្មើ ២ និងចាញ់២) កម្ពុជាលេខ ៣ (ឈ្នះ២ ស្មើ១ និងចាញ់៣) និងអង់គ្លេសទទួលបានលេខ ៤ (ឈ្នះ១ ស្មើ១ និង ចាញ់៤)។
លោក Rana Asif Maqsood ប្រធានគ្រូបង្វឹកកីឡាហុកគីកម្ពុជា បានប្រាប់ឱ្យដឹងដែរថា “នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលធា្លប់បានធ្វើអស់រយៈពេល១០ឆ្នាំមកហើយ ក្នុងនោះប្រទេសដែលចូលរួមញឹកញាប់ជាងគេគឺជប៉ុន”៕

0 មតិ:

Post a Comment