www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

ពីរម៉ឺនដុល្លារនិងភាពអាម៉ាស់បន្ទាប់ពីអាពាហ៍ពិពាហ៍

ភ្នំពេញៈ តារាសម្តែង និងចម្រៀងវ័យក្មេង ដែលទើបរៀបការហើយថ្មីៗនេះ និងមានជាប់ហិតជាមួយតារាសម្តែងជើងចាស់ គឺលោកយាយម៉ែម៉ឺន មានប្រភពមួយបានបង្ហើបឲ្យដឹងថា តារាស្រីរូបនេះកំពុងតែ ជាប់ជំពាក់បំណុលជាច្រើនម៉ឺនដុល្លារ ហើយរហូតមកដល់ពេលនេះ នាងកំពុងតែលាក់ខ្លួនពូនអាត្មា មិនព្រមទទួល ខុសត្រូវ ចំពោះបំណុលដែលជំពាក់ នោះឡើយ។



ប្រភពព័ត៌មានពីបុរសម្នាក់ ដែលសុំមិនបញ្ជេញឈ្មោះ បានឲ្យដឹងថា ប្រាថាត់ ចាន់ដាលីន កាលពី៣ទៅ៤ឆ្នាំមុន បានខ្ចីលុយគាត់ចំនួន២ម៉ឺនដុល្លារ ហើយនិងត្រូវសងគាត់វិញ ទាំងការទាំងដើមក្នុងមួយខែម្តងៗ តាមលទ្ធភាពដែលអាចសងទៅបាន ។ ប្រភពដដែលនេះបានបញ្ជាក់ ទៀតថា រហូតមកដល់ពេលនេះ គាត់មិនទាន់បានទទួលលុយដែល ប្រាថាត់ ចាន់ដាលីន សងតាមការ សន្យាតាំងពីខែឧសភា ឆ្នាំ២០១១នោះឡើយ ។ បុរសនោះអះអាងទៀតថា គាត់មានឯកសារនិងលិខិតស្នាម គ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាតារារូបនេះជំពាក់បំណុល យ៉ាងពិតប្រាកដ ។

ការពន្យាពេលមិនព្រមសងបំណុល អស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺដោយហេតុថាគាត់យល់មុខយល់មាត់ ធ្លាប់ស្គាល់គ្នាស្និទ្ធស្នាលទុកចិត្តទុកថ្លើមគ្នា ទើបលោកបណ្តែតបណ្តោយពេលវេលាចេះតែ កន្លងផុតទៅអស់ជា ច្រើនឆ្នាំ ។ តែទីបំផុតគាត់មិននឹកស្មានថា ប្រាថាត់ ចាន់ដាលីន មិនព្រមសងប្រាក់ហើយរត់គេចពីគាត់ទៀតផង ។ បុរសម្នាក់នោះបានបង្ហើបទៀតថា បើនាងមិនព្រមចេញមុខ ដោះស្រាយបំណុលនេះឲ្យទាន់ពេលវេលាទេ គាត់និងចាត់វិធានការទៅតាមផ្លូវច្បាប់ លែងយល់មុខគ្នាទៀតហើយ ។

សូមរំលឹកថា ប្រាថាត់ ចាន់ដាលីន គឺជាចៅស្រីបង្កើតរបស់លោក យាយម៉ែម៉ឺន ហើយបានចូលប្រឡូកក្នុង សិល្បៈតាំងពីឆ្នាំ២០០៩ តាមរយៈការប្រលងកញ្ញាឯក ជាប់ចំណាត់ថ្នាក់លេខ២ ប្រចាំទស្សនាវដ្តីក្នុងស្រុកមួយ ប៉ុន្តែនាងបានដូរឈ្មោះទៅជា យូន ចាន់ដាលីន ។ ចាប់តាំងពីពេលនោះមកនាង ចាប់ផ្តើមមានឈ្មោះ បោះសម្លេង ជាបណ្តើៗរហូតដល់មានទស្សនិកជនគាំទ្រ យ៉ាងក្រាស់ក្រែល ទៅលើទេពកោសល្យនិងទឹកដម សំនៀង របស់នាង ។ រហូតមកដល់ចុងឆ្នាំ២០១១ ប្រាថាត់ ចាន់ដាលីន បានលេចឮដំណឹងថា នាងបានរៀបការ ជាមួយបុរសអ្នកមានម្នាក់ ទាំងខ្លួននាងកំពុងជាប់ជំពាក់បំណុលគេ ប៉ុន្តែពេលនោះត្រូវបានសម្របសម្រួល ឡើងវិញ ដោយនាងព្រមសងទៅម្ចាស់បំណុល ក្នុងមួយខែម្តងៗ ។

ព័ត៌មាននេះមិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រាថាត់ ចាន់ដាលីន បានបែកធ្លាយ រឿងរ៉ាវជំពាក់បំណុលគេជាថ្មីម្តងទៀត ដែលចំនួនលុយមានរហូតដល់ទៅ ២ម៉ឺនដុល្លារ ហើយរហូតមកដល់ ពេលនេះ នាងនិងស្វាមីជាបុរស អ្នកមាននោះបែជាគេចវេស មិនព្រមសងធ្វើឲ្យម្ចាស់បំណុល កើតទុក្ខមិន សុខចិត្ត និងកំពុងតែចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើនាងនៅតែគេចវេសមិនទទួលខុសត្រូវ តែបើក្នុង ករណីនាងចូលខ្លួនដោះស្រាយតាមសម្រួល គាត់នឹងធ្វើការពិចារណាជាថ្មីម្តងទៀត។

ពេលទទួលបានព័ត៌មាននេះភ្លាម សង្ឃឹមថាតារារូបនេះនិង ចេញមុខបកស្រាយ ដើម្បីឲ្យទស្សនិកជនអស់មន្ទិលសង្ស័យ និងក្នុងន័យស្រោចស្រង់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់ នាងឡើងវិញផងដែរ ៕

0 មតិ:

Post a Comment