www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

វៀតណាមកំពុងបង្កើនការនាំចេញការហ្វេទៅក្រៅប្រទេស

វៀតណាមៈ យោងតាម គេហទំព័ររបស់វៀតណាម “បាវម័រ” មួយបានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២នេះថា នៅក្នុងឆ្នាំ ២០១២ វៀតណាម នឹងនាំចេញកាហ្វេកើនឡើង បើគិតជាទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
ក្រសួងកសិកម្ម និងអភិវឌ្ឈន៍បទវៀតណាម បានព្យាករណ៍ថា នៅក្នុងឆ្នាំនេះ ការនាំចេញកាហ្វេ នឹងកើនឡើង ដោយគិតជាទឹកប្រាក់មានចំនួន៣ពាន់លានដុល្លារ ជាក់ជាមិនខាន។
បើតាមក្រសួងកសិកម្មដដែលបានឱ្យដឹងថា ការនាំចេញសម្រាប់ឆ្នាំនេះគឺមានបរិមាណប្រហាក់ប្រហែល នឹងឆ្នាំមុនដែរ ដោយ គុណភាពកាហ្វេ ប៉ុន្តែគុណភាពនឹងកើនឡើងរហូតដល់ទៅ១០ភាគរយឯណោះ ។
គួរបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០១២ នេះ តម្លៃកាហ្វេនៅលើទីផ្សារអន្ដរជាតិបានធ្លាក់ចុះបន្ដិច ខណៈដែល តម្លៃនៅក្នុងស្រុកបានថយចុះបន្ដិចដែរ ។ ដោយក្នុងមួយគីឡូក្រាមស្មើនឹង៣៦ពាន់ដុង ស្មើនឹង១,៧ដុល្លារ ៕

0 មតិ:

Post a Comment