www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 21, 2012

Google ​ប្រើ​សំឡេង​បញ្ជាទៅ​កាន់ Google TV

តាម​របាយ​ការណ៍​របស់ Patently Apple ក្នុង​ការ​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​របស់ Google គេ​បាន​បង្ហាញ​ពី​ភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មិន​គួរ​ឱ្យ​ជឿ​មួយ​ដល់​មហាជន​ ទូ​ទាំង​ពិភពលោក​គឺ​បច្ចេកវិទ្យា​ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​បញ្ជា Google TV របស់​ខ្លួន​ដោយ​ប្រើ​សំឡេង​តាម​រយៈ Smartphone។ ដោយ​ការ​ប្រើ​ប្រាស់​លក្ខណៈ​ពិសេស​របស់ Smartphone អ្នក​ប្រើ​ប្រាស់​អាច​និយាយ​បញ្ជា​ទៅ​កាន់ TV របស់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល។ ហើយ​យើង​ក៏​អាច​ភ្ជាប់ DVD Player ឬ​អបករណ៍​ផ្សេង​ទៀត​ជា​មួយ​វា​Google Tvផង​ដែរ។
ជា​មួយ​គ្នា​នេះ​ដែរ​វា​ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​ដែរ​ដែល​យើង​អាច​ ស្វែង​យល់​បាន​ពី​ឯកសារ​របស់ Google TV បាន។ ឧទាហរណ៍៖ បើ​យើង​កំណត់​ជា​មួយ​មុខ​ងារ GPS លើ Smartphoneយើង​អាច​បញ្ជា​ TV Google ក្នុង​ផ្ទះ​របស់​យើង​ចម្ងាយ ¼ mile ហើយ​វា​ក៏​អាច​បើក TV ដោយ​ស្វ័យ​ប្រវត្តិ​គ្រាន់​តែ​យើង​ដើរ​ទៅ​ជិត​វា TV។ បច្ចេកវិទ្យា​របស់ Google ក៏​បាន​ផ្ដោត​ទៅ​កាន់​ការ​ស្ដាប់​តន្ត្រី​ផង​ដែរ​ពោល​វា​អនុញ្ញាត​ឱ្យ​អ្នក​ ប្រើ​ប្រាស់​អាច​បញ្ជា​ដើម្បី​បង្កើត Playlist លើ TV ផង​ដែរ៕






0 មតិ:

Post a Comment