www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 27, 2012

Liverpool យកឈ្នះ Cardiff City នៅវគ្គផ្ដាច់ព្រ័ត្រ គ្រងតំណែង ជើងឯក Carling Cup លើកទី៨

Liverpool បានក្លាយជាម្ចាស់ពានរង្វាន់ លំដាប់ទី៣ Carling Cup របស់អង់គ្លេស ជាលើកទី៨ ក្រោយពីទម្លាក់ក្រុម Cardiff City នៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ដោយការទាត់បាល់ប៉េណាល់ទី  ៣-២ ក្រោយពីការប្រកួតពេញម៉ោង បាន ២គ្រាប់ ស្មើគ្នា។
ក្នុងតង់ទី១​ ក្រុម Cardiff City បានស៊ុតបញ្ចូលទីបានសម្រេច ដោយកីឡាករខ្សែប្រយុទ្ធ Joe Mason នៅនាទី១៩។ លុះចូលដល់តង់ទី២  ខ្សែការពារជម្រើស Martin Škrtel រកគ្រាប់បាល់តាមស្មើ ១គ្រាប់វិញ នៅនាទី ៦០ ។ នៅកំឡុងពេលថែមម៉ោង១៥ នាទី ២ដង នៅនាទីទី១០៨ ខ្សែប្រយុទ្ធ Dirk Kuyt ស៊ុតគ្រាប់បាល់នាំមុខឱ្យ Liverpool វិញម្ដង។ នៅនាទី១១៨ ខ្សែការពារ Ben Turner បានរកគ្រាប់បាល់អោយ Cardiff City តាមស្មើ Liverpool វិញ ។ ដែលធ្វើអោយការប្រកួត ឈានដល់ការទាត់បាល់ ប៉េណាល់ទី ដើម្បីកាត់សេចក្ដីបញ្ចប់។
Dirk Kuyt, Stewart Downing និង Glen Johnson ស៊ុតឱ្យ Liverpool ឈ្នះ ៣-២ ក្នុងវគ្គប៉េណាល់ទីនេះ ចំនែក Steven Gerrard និង Anthony Gerrard សុទ្ធតែប៉េណាល់ទី មិនចូលដូចគ្នា ។

0 មតិ:

Post a Comment