www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

បណ្តាប្រទេស​លោក​ខាង​លិច​បាន​ប៉ះទង្គិច​



បណ្តាប្រទេស​លោក​ខាង​លិច​បាន​ប៉ះទង្គិច​ជាមួយ​ប្រទេស​រុស្សី​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បញ្ហា​ប្រទេស​ស៊ីរី​​ នៅ​ពេល​ពួក​សកម្មជន​ និង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ ​បន្ទោស​គ្នា​ទៅវិញ​ទៅ​មក​ចំពោះ​ការ​សម្លាប់​រង្គ​ល​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង​ហូម។​

ជំលោះ​ហាក់ដូចជា​ឈាន​កាន់តែ​កៀក​ទៅ​រក​សង្គ្រាមស៊ីវិល ជាមួយ​ក្រុមប្រឹក្សា ជាតិ​​ស៊ីរី(SNC)​ ដែល​និរទេស​ខ្លួន ​ដោយ​និយាយ​ថា ខ្លួន​កំពុង​រៀបចំ​បំពាក់​អា​វុ​ធ​ដល់​ពួក​ឧទ្ទាម ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយមាន​ជំនួយ​បរទេស។ ប៉ុន្តែ​ក្រុម​ប្រឆាំង​នឹង​ប្រធានាធិបតី​បា​សា​អាល់​សាត នៅតែ​បែក​ជា​ចំណែក។



ពួក​អ្នកតំណាង​SNCនឹង​ជួប​ប្រជុំគ្នា​នៅ​ម៉ោង៨ ម៉ោង​សកល​ថ្ងៃ អង្គារ នៅក្នុង​ទីក្រុង​អង់កា​រ៉ា​ជាមួយ​បេសកជន​សម្ព័ន្ធ​អារ៉ាប់ -អង្គការសហប្រជាជាតិ លោ​ក​កូ​ហ្វ៊ី​អាណាន់ ដែល​បានធ្វើ​ការចរចា​ជាមួយ​លោក អាសាដ កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ។

នៅ​រ៉ា​ន់​កូ​ស កៀក​នឹង​ក្រុង​ដា​ម៉ាស់ ការវាយប្រហារ​របស់​កងទ័ព​បានក្លាយ​ទៅជា​ការ​ប៉ះទង្គិច​គ្នា ក្រោយពី​ងងឹត​នៅ​ថ្ងៃ​ច័ន្ទ។ ពួក​សកម្មជន​និយាយ​ថា មាន​សំឡេង​ផ្ទុះ និង​ការខូចខាត​បាត់បង់​ជីវិត។ ពួក​ឧទ្ទាម​និយាយ​ថា ពួកគេ​បាន​សម្លាប់​កងទ័ព​រាប់​សិប​នាក់​នៅក្នុង​ការ​ពួនស្ទាក់​វាយ​មួយ​រៀបចំ​គម្រោង​ជាមួយ​ពួក​ទាហាន​រត់ចោលជួរ​ដែល​នៅតែ​ស្ថិត​នៅក្នុង​ជួរ​កងទ័ព​ពុំមាន​សញ្ញា​ណាមួយ ក្រោយពី​ការប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ពិសេស​កាលពី​ថ្ងៃ​ច័ន្ទ​ស្ដីពី​ការ​ងើប​បះបោរ«អារ៉ាប់​ស្ព្រី​ង» បង្ហាញ​ឲ្យ​ឃើញថា​សមាជិក​អចិន្ត្រៃយ៍​ទាំង៥ជិត​បំបែក​ភាពទាល់ច្រក​មួយ​ដែល​ពីរ​ដង​បាន​នាំ​ឲ្យ​ប្រទេស​រុស្សី និង ​ប្រទេស​ចិន ជំទាស់​នឹង​សេចក្ដីព្រាង​ស្ដីពី​ប្រទេស​ស៊ី​រី​នោះ។

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក​ស្រី​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន បាន​និយាយប្រាប់ អ្នកយកព័ត៌មាន​ក្រោយពី​ប្រជុំ​ឯកជន​ជាមួយ​រដ្ឋមន្ត្រីការបរទេស រុស្សី លោក សឺ​ហ្កោ ឡាវ​រ៉ូ​វ ថា​វា​ដល់ពេល​ហើយ សម្រាប់​ក្រុង​មូស្គូ​និង​ក្រុង​ប៉េកាំង​ដើម្បី​ចូលរួម​ក្នុង​ការ​អំពា​នាវ​ឲ្យ​បញ្ចប់​ការ​បង្ក្រាប​ភាព​ចលាចល​របស់​រដ្ឋាភិបាល​ស៊ី​រី។

លោកស្រី​គ្លីនតុន​ និយាយ​ថា ​វា​ស្រេច​តែ​លោក​អាសាត ដែល​កងទ័ព​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​រយៈ​ពេល​មួយឆ្នាំ ដែល​អង្គការសហប្រជាជាតិ និយាយ​ថា បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ជាង៧៥០០នាក់​នោះ​ទេ ដែលជា​អ្នក​ប្រកាន់យក​ជំហាន​ដំបូងបង្អស់ រដ្ឋាភិបាល​អាសាត​និយាយ​ថា អង្គការ​ណា​តូ«បាន​រំលោភ​ទាំង​កំរោល» នូវ​អំណាច​របស់​អង្គការសហប្រជាជាតិ​របស់​ខ្លួន ដើម្បី​ការពារ​ជន​ស៊ីវិល​នៅក្នុង​ប្រទេស​លី​ប៊ី​កាលពី​ឆ្នាំមុន​ក្រោយពី​ពួក​ឧទ្ទាម​បាន​ងើបឡើង​ផ្ដួលរំលំ និង សម្លាប់​លោក​មូ​អា​ម៉ា​កា​ដា​ហ្វ៊ី​មក។

លោក​និយាយ​ថា« ពុំមាន​ការ​មន្ទិល​សង្ស័យ​នោះទេ ព្រោះថា​អាជ្ញាធរ​ស៊ី​រី ទទួលខុសត្រូវ​ចំពោះ​សភាពការណ៍​បច្ចុប្បន្ន​នោះ»៕

1 មតិ:

OLA AMIGOS, TENHA UM BOM FIM DE SEMANA.

ABRAÇOS DO BRASIL.

Post a Comment