www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

ការបង្អាក់ភាពចាស់ជរានៃសម្ផស្ស



អ្ន​ក​វិ​ទ្យា​សា​ស្ត្រ​រប​ស់​ម​ន្ទី​រ​ព្យា​បា​ល​មេ​យ៉ូ​ ​(​Mayo Clinic)​ ​ដ៏​ល្បី​ឈ្មោះ ​រ​ប​ស់​ ​ស​ហ​រ​ដ្ឋអា​មេ​រិ​ក​ ​បាន​ឱ្យ​ដឹ​ង​ថា​ ​វិទ្យា​សា​ស្ត្រអា​ច​បង្អ​ង់​អា​ការ​ចា​ស់ជ​រា​ផ្សេ​ង​ៗ​ ​ដូច​ជា​ ​ស្បែ​ក​ជ្រី​វ​ជ្រួញ​ ​និង​សា​ច់​ដុំចុះ​ខ្សោ​យ​ រ​ប​ស់​សត្វ​ក​ណ្តុរ​ ​ឱ្យ​ដំណើ​រ​កា​រយឺ​ត​ជា​ងមុ​ន​បាន​ ​និ​ង ​ជឿ​ជា​ក់​ថា​ ​លទ្ធ​ផ​លនៃ​កា​រស្រា​វ​ជ្រា​វនេះ​ ​អាច​មា​ន​ផ​លល្អ​ចំ​ពោះ​ម​នុស្ស​ ​ធ្វើ​ឱ្យម​នុ​ស្ស ​ក្រ​ចា​ស់​ និ​ង​នៅ​ក្មេង​បា​ន​យូរ​។​

ព្រឹត្តិបត្រធម្មជាតិ របស់សហរដ្ឋអាមេរិក បានឱ្យ- ដឹងថា ពួកគេបានប្រើវិធីកម្ចាត់កោសិកាដែលអស់អាយុ ​មិ​ន​អាច​បំបែកខ្លួនជាកោសិកាថ្មីទៀតបាន ដែលមានច្រើន ទៅតាមអាយុដែលកើនឡើងនោះ។ ​គេ​អាច​ប៉ា​ន់​ប្រ​មាណ​ ​​បានថា ក្នុងចំណោមអ្នកមានវ័យចំណាស់ មានកោសិកាជរា បែបនេះ ប្រមាណ១០%។​
អ្ន​ក​ស្រាវជ្រាវបានឱ្យកណ្តុរពិសោធន៍ ស៊ីជាតិថ្នាំ ដែល នឹងទៅសម្លាប់កោសិកាពួកនោះឱ្យអស់ ​ធ្វើ​ឱ្យអា​កា​រ​ប​ង្ហា​ញ នូវវ័យជរាកើតឡើងយឺតជាងមុន ហើយសាច់ដុំផ្សេងៗ ក៏ ធ្វើការបានល្អជាងមុន។​
​លទ្ធ​ផលនៃការរកឃើញនេះ ធ្វើឱ្យគេទទួលបានគំនិត ល្អៗ ដើម្បីបង្អង់អាការចាស់ជរារបស់មនុស្ស ព្រោះអ្នក- ​ដែល​​មានវ័យនៅក្មេង អាចកម្ចាត់កោសិកាពួកនេះបានដោយខ្លួនឯង។ អ្នកស្រាវជ្រាវបាន អះអាងថា បើ​យើ​ង​អាច​​ពង្រឹងប្រព័ន្ធការពារខ្លួនឱ្យរឹងមាំបន្តិច ក៏ជឿជាក់បានថា កោសិកា ទាំងនេះ នឹងត្រូវកម្ចាត់ចេញអស់បាន ៕

0 មតិ:

Post a Comment