www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 14, 2012

ចៅហ្វាយក្រុងភ្នំពេញ​ ១៧រូប ​ពីឆ្នាំ ៤១ ដល់ ២០១០

យោងតាម វីបសាយ សាលាក្រុង ភ្នំពេញ បានអោយដឹងថា សាលាក្រុង ភ្នំពេញ ក្នុងរយៈពេល ពេល ១០០ ឆ្នាំ (១៩០៨ – ២០១០) កន្លងមកនេះ ថ្នាក់ដឹកនាំ និងទីតាំង រដ្ឋបាល សាលា រាជធានីភ្នំពេញ ត្រូវបានប្តូរ ទីតាំង ចំនួន ០៤ ដង និងត្រូវបាន ដឹក នាំ និង គ្រប់គ្រង ដោយប្រធាន ឬ អភិបាលក្រុង ចំនួន ១៧រូប ចាប់ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ២០១០ នេះ ។ ទីតាំងសាលា ក្រុងភ្នំពេញ កាលពីឆ្នាំ ១៩០៨ ដល់ឆ្នាំ ១៩៧៥ ស្ថិតនៅតាម វិថីលេខ ១០៦ ខាងជើង សួនច្បារផ្សារចាស់ ហើយសព្វថ្ងៃ អគារនេះ គ្រប់គ្រង ដោយក្រុមហ៊ុន ឯកជន ។ នៅឆ្នាំ ១៩៧៩ ស្នាក់ការ សាលាក្រុង ភ្នំពេញ តាំងនៅអគារ ទីស្តីការ គណៈរដ្ឋមន្ត្រីចាស់ (កន្លែងសង់ អគារទីស្តីការ គណៈរដ្ឋមន្ត្រី បានមកពី ជំនួយរបស់ ប្រទេសចិន) ។ នៅឆ្នាំ ១៩៨២ សាលាក្រុង ភ្នំពេញ តាំងនៅ អគារ របស់មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ភ្នំពេញ (ខាងលិច ទីស្តីការគណៈ រដ្ឋមន្ត្រី ជាប់ក្រសួង អភិវឌ្ឍន៍ ជនបទ) ហើយ បានរើមក ទីតាំងនៅ អគារសព្វថ្ងៃនេះ រហូតមក ចាប់ពីឆ្នាំ ១៩៨៥ ។
ទីតាំង បច្ចុប្បន្ននេះ ស្ថិតនៅតាម បណ្តោយមហាវិថី ព្រះមុនីវង្ស កាលពីអតីត គឺជានិវេសដ្ឋាន នៃបុគ្គលិក បម្រើការ សាសនា កាតូលិក ដែលមាន ព្រះវិហារ នៅទីតាំង ផ្កាយរណប បាយ័ន ។ អគារសាលា រាជធានី សព្វថ្ងៃនេះ (អគារធំ ទទឹងថ្ងៃ នៅខាង មុខ) ត្រូវបាន កសាងឡើង នៅអំឡុងឆ្នាំ ១៩៣០ ។ រីឯអគារ ធំរាងដូចជា អក្សរអិលនៅ ខាងក្រោយ ចាប់ផ្តើមកសាង ឡើងនៅឆ្នាំ ២០០០ និងសាងសង់ រួចរាល់នៅឆ្នាំ ២០០២ ។ អគារធំ នៅខាងមុខ តាំងពីដើម រហូតមកដល់ ពេលនេះ មិនមានការ ជួសជុលអ្វីធំដុំ ឱ្យខុសលំនាំ ដើមទេ។​​​​​

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ នៃអភិបាល រាជធានី ភ្នំពេញ កន្លងមក ៖

ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីឆ្នាំ ១៩៤១ ដល់ ១៩៧០ មាន ៖
- ឯកឧត្តម ញឹក ជូឡុង
- ឯកឧត្តម មៀច គន្ធ
- ឯកឧត្តម ទេព ផន
- ឯកឧត្តម អ៊ុន ត្រមុច
- ឯកឧត្តម អ៊ី ទុយ

ថ្នាក់ដឹកនាំរដ្ឋធានីភ្នំពេញ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយ ៖
- ឯកឧត្តម អ៊ុង ហៀម
- ឯកឧត្តម ឆាយ គឹមហុង
- ឯកឧត្តម ហ៊ូ ហង់ស៊ីន

ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីឆ្នាំ ១៩៧៩ ដល់បច្ចុប្បន្នត្រូវបានគ្រប់គ្រង និង ដឹកនាំដោយ ៖
- ឯកឧត្តម ខាង សារិន (១៩៧៩ – ១៩៨០)
- ឯកឧត្តម ចាន់ វ៉ែន (១៩៨០ – ១៩៨២)
- ឯកឧត្តម កែវ ចិន្តា (១៩៨២ – ១៩៨៥)
- ឯកឧត្តម ថោង ខុន (១៩៨៥ – ១៩៩០)
- ឯកឧត្តម ហុក ឡង់ឌី (១៩៩០ – ១៩៩២)
- ឯកឧត្តម ស៊ីម កា (១៩៩២ – ១៩៩៣)
- ឯកឧត្តម ឈឹម សៀកឡេង (១៩៩៣ – ១៩៩៨)
- ឯកឧត្តម ជា សុផារ៉ា (១៩៩៨ – ២០០៣)
- ឯកឧត្តម កែប ជុតិមា (២០០៣ – រហូតដល់បច្ចុប្បន្ន)

0 មតិ:

Post a Comment