www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

មាស សុខសោភា រាជិនីរបស់អ្នកគាំទ្រនាសម័យថ្មីនេះ



អ្នកចម្រៀង មាស សុខសោភា ត្រូវ បានអ្នកគាំទ្ររូបនាងជាច្រើនរយនាក់ ស្កាត់ទៅលើកទឹកចិត្ត និង ផ្តល់ការ គាំទ្រដល់រូបនាងកាលពីពេលថ្មីៗ នេះ ដែលអ្នកគាំទ្រទាំងនោះថែមទាំងបានផ្តល់រហស្សនាមឱ្យជា “រាជិនីនៃ សំឡេង” របស់ពួកគេទៀតផង ។

អ្នកចម្រៀង មាស សុខសោភា បានចុះពីរថយន្ត Range Rover ដែលមានអ្នកបើកបរឱ្យផង ដោយបានបញ្ចោញនូវភាពសិចស៊ីអស់ទាស់ ព្រោះនៅផ្នែកខាង ក្រោយនៃម៉ូដរ៉ូបរបស់នាងបានវាលចំហខ្នងដល់ចង្កេះដែលគ្រាន់តែរុំខ្វែងដោយ ខ្សែតូចឆ្មារប៉ុណ្ណោះ ។

នៅលើកម្រាលព្រំពណ៌ក្រហម មាស សុខសោភា ត្រូវបានអបអរសាទរដោយក្រុមអ្នកគាំទ្រ ជាច្រើន រយនាក់នៅអមសងខាងផ្លូវដែលត្រូវគេក្រាលដោយកម្រាលព្រំនោះ ហើយនាងបានដើរទៅ ចាប់ដៃក្រុម អ្នកគាំទ្ររូបនាង ដែលអ្នកគាំទ្រទាំងនោះបានលើករូបថតរបស់នាង ព្រមទាំងសរសេរ ជាអក្សរថា “មាស សុខសោភា ជារាជិនីនៃសំឡេង” និង “ខ្ញុំស្រឡាញ់ មាស សុខសោភា” ជាដើម។ល។

តាមការអះអាងរបស់លោក មាស សុខរតនៈ បានឱ្យដឹងថា អ្នកគាំទ្ររបស់ មាស សុខសោភា ជាច្រើនរយនាក់ ក្រៅពីភ្នំពេញ្ញហើយនោះ គឺមកពីតាំងពីខេត្តតាកែវ សៀមរាប បាត់ដំបង និង ប៉ោយ ប៉ែត ថែមទៀតផង ដែលធ្វើឱ្យ មាស សុខសោភា រំភើបហើយមិននឹកស្មានដល់ថា ធរិនេដស របស់ ខ្លួនតស៊ូមកលើកកម្លាំងចិត្តជាច្រើនបែបនេះសោះ៕

0 មតិ:

Post a Comment