www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

គម្រោងនៃការស្តា និងកែលំអស្ទឹងសៀមរាប នឹងត្រូវអនុម័ត ក្នុងឆ្នាំ២០១២

ទីក្រុងBruxelles៖តាមរយៈគេហទំព័ររបស់សាលាក្រុងភ្នំពេញថ្ងៃនេះបានអោយដឹងថា ៖ជាមួយនឹងការចូលរួមផ្តល់ហិរញ្ញប្បទាន






ពីបណ្តាទីក្រុង មួយចំនួន និងដៃគូ ផ្តល់ជំនួយសំខាន់ៗមានដូចជា Paris, Wallonie, Lausanne, Leige, Luxembourg, Bordeaux, សហគមន៍អ៊ឺរ៉ុប ជាដើមមានចំនួនប្រមាណ 1.9លានអ៊ឺរ៉ូ ដែលគណៈកម្មការកណ្តាល (Membre Bureau) នៃសមាគម អភិបាលក្រុងប្រើប្រាស់ភាសាបារំាង បានធ្វើការពិភាក្សា និងអនុម័តសំរាប់ គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងការងារផ្តល់សេវា សាធារណៈ នៅ ថ្នាក់មូលដ្ឋាន ដល់បណ្តាក្រុងមួយចំនួនជាសមាជិក។
ក្នុងនោះ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាសមាជិកនៃគណៈកម្មការកណ្តាល របស់AIMF បានការពារ និងគំាទ្រគម្រោងមួយរបស់ទីក្រុងសៀមរាប ក្នុងការស្តារ និងកែលំអរស្ទឹងសៀមរាប ដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួនប្រមាណ ៦ម៉ឺនអ៊ឺរ៉ូ មុននឹងបញ្ជូលឲ្យសន្និបាតប្រចាំឆ្នាំរបស់AIMF អនុម័តចុងក្រោយនៅទីក្រុង Kinshasa ប្រទេស Congo ក្នុងខែតុលាខាងមុននេះ។
សូមរំលឹកផងដែរថា សំរាប់ប្រទេសកម្ពុជា មានរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តសៀមរាប ជាសមាជិក នៃសមាគមAIMF៕

0 មតិ:

Post a Comment