www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 9, 2012

​ខ្សែ​ប្រយុទ្ធ​ Lukas Podolski ចាកចេញ ពី Köln មក​លេងអោយ Arsenal

ក្រុម​កាំភ្លើង​ធំ Arsenal បាន​ធ្វើ​​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លិប Köln ហើយ​ដើម្បី​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ Lukas Podolski មកពហុកីឡាដ្ឋាន​ Emiratesវីញ  ក្រោយ​ចប់​រដូវ​កាល​នេះ​ក្នុង​តម្លៃ​១០,៩​លាន​ផោន។
Podolski ​​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​បិនប្រសប​មួយ​រូប​ដែល​ជាប់​ជម្រើស​ជាតិ​អាល្លឺម៉ង់​តាំង​ពី​អាយុ​១៨​ឆ្នាំ​និង​ត្រូវ​បាន​គេ​ហៅ​ថា​ជា Rooney របស់​អាល្លឺម៉ង់​ទៀត​ផង។ Podolski ចូល​ហ្វឹក​ហាត់​នៅ​​ថ្នាល​យុវជន​ក្លិប FC Köln ក្នុង​ឆ្នាំ​១៩៩៥​ដល់​២០០២​និង​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​របស់​ក្រុម​ពី​ ឆ្នាំ​២០០៣​ដល់​២០០៦។ ក្នុង​ខែ​មិថុនា​ឆ្នាំ​២០០៦ Podolski ​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្រុម Bayern Munich ដោយ​មាន​តម្លៃ​ខ្លួន​ប្រមាណ​១០​លាន​អឺរ៉ូ តែ​សម្រេច​ចិត្ត​វិល​ត្រលប់​ទៅ​លេង​ឲ្យ​ក្លិប FC Köln វិញ កាល​ពី​ឆ្នាំ​២០០៩៕

0 មតិ:

Post a Comment