www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, April 8, 2012

គួយល់ដឹងអំពីសារៈប្រយោជន៍នៃទឹក

ថ្ងៃទី៨ មេសា ២០១២



ភ្នំពេញ: ប្រសិន​អ្នកមាន​បំណង​បញ្ចុះទម្ងន់ ដើម្បីឱ្យ​ខ្លួនឯង​មើលទៅ​មាន​រាង​សមសួន​ជាង​នោះ កុំ​ភ្លេចបំពេញបន្ថែម​ទឹកជា​ប្រចាំ​ឱ្យ​សរីរាង្គ។​

​ ​ផឹកទឹក​ធ្វើឱ្យ​អ្នក​ភ្លេច​ឃ្លាន​

​ ​គេ​បាន​បញ្ជាក់បាន​ថា អ្នក​ដែល​ផឹកទឹក​ច្រើនជាងនោះ ពុំ​សូវ​មាន​អារម្មណ៍​ឃ្លាន​ជាង ព្រោះ​ទឹកអាចកម្ចាត់​ចោល​អារម្មណ៍​ឃ្លាន​យ៉ាង​មាន​ប្រសិទ្ធភាព។​

​ ​ទឹក​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​

​ ​ទឹក​មាន​ឥទ្ធិពល​ខ្លាំង​ទៅដល់​កូ​ឡេ​ស្តេ​រ៉ូ​ល ហើយនឹង​ធ្វើឱ្យ​ថយចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ អាចជួយឱ្យ​អ្នក​ប្រែជា​មាន​រាង​រៀវ​ស្តើង​ជាង។​

​ ​ទឹកជួយ​ធ្វើឱ្យ​សាច់ដុំ​ហាប់​ណែន​

​ ​ប្រសិន​សាច់ដុំ​របស់​អ្នក​ត្រូវ​បាត់បង់​ទឹក នោះ​នឹង​គ្មាន​ភាពហាប់​ណែន​បន្តិច​ណា​ឡើយ ទោះបី​អ្នកអំណត់​ហ្វឹកហាត់​ដល់​កម្រិត។ ដូច្នេះ​កុំ​ភ្លេច​បំពេញ​ទឹក​ឱ្យបាន​ច្រើន អ្នកនឹង​អាច​បានឃើញ​ការប្រែប្រួល​។​

ទឹក​ចាំបាច់​សម្រាប់​ការរំលាយ​អាហារ​

ប្រព័ន្ធ​រំលាយ​អាហារ​ទាមទារ​ទឹក​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​ដើម្បី​ធ្វើការ។ ប្រសិន​អ្នក​មិន​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ អ្នក​នឹងមាន​អារម្មណ៍​ថា​ខ្លួនឯង​ហើម​លឹប និង​អស់កម្លាំង។​

ទឹក​ជួយ​ឱ្យ​ថ្លើម​ធ្វើ​សកម្ម​ភាពល្អ

ថ្លើម​ទទួលភារៈ​បំប្លែង​សារជាតិ​ខ្លាញ់ នេះ​ជា​រឿង​សំខាន់​អស្ចារ្យ ប្រសិន​អ្នក​កំពុង​ចង់​បញ្ចុះទម្ងន់។ ប៉ុន្តែ​ថ្លើមទាមទារ​បរិមាណ​ទឹក​ដ៏​ធំ​មួយ​ដើម្បី​អនុវត្តន៍​ជោគជ័យ​ភារកិច្ច​នេះ។ ប្រសិន​អ្នក​មិន​ផឹកទឹក​គ្រប់គ្រាន់ ថ្លើម​នឹង​សន្សំស្តុក​បរិមាណ​ជាតិ​ខ្លាញ់ បង្ក​ការលំបាក​ដល់​ដំណើរការ​បញ្ចុះទម្ងន់។​

ទឹក​អាចធ្វើឱ្យ​ធូរស្រាល​បញ្ហា​ផ្លូវ​រំលាយ​អាហារ​

​ ​ប្រសិន​អ្នក​កំពុង​ជួប​បញ្ហា​អំពី​រំលាយ​អាហារ ចូរ​សាក​ផឹកទឹក​ប៉ុន្មាន​កែវ។ វិធី​នេះ​នឹង​ជួយ​ប្រព័ន្ធ​រំលាយអាហារ​ចាប់ផ្តើម​សកម្មភាព​ឡើងវិញ ព្រោះ​ខ្វះ​ទឹក នឹង​បណ្តាលឱ្យ​ដំណើរការ​រំលាយ​អាហារ​ទាំងមូល​ត្រូវ​អាក់ខាន​។​

​ ​បរិមាណ​ទឹក​ល្មម​គ្រប់​គ្រាន់​ជួយ​ឱ្យ​សរីរាង្គ​មិនត្រូវ​ដក់​ទឹក​

​ ​ប្រសិន​អ្នក​ផឹកទឹក​មិន​គ្រប់​ជាប្រចាំ សរីរាង្គ​អ្នកនឹង​សន្សំ​ស្តុក​ទឹក​ដើម្បី​បំពេញ​ទៅក្នុង​បរិមាណ​ទឹក​ខ្វះ។ ការសន្សំ​ស្តុក​នេះ អាចធ្វើឱ្យ​អ្នក​ឡើង​ថែម​ប៉ុន្មាន​គីឡូ និង​មើលទៅ​ហើម​លឹប​គ្រប់ពេល។​

​ ​​ទឹក​ជួយ​ឱ្យ​អ្នក​មិន​ច្រឡំ​រវាង​ភាព​ឃ្លាន និង​ស្រេក​

​ ​អ្នកនឹង​ងាយ​ច្រឡំ​ថាខ្លួន​ឃ្លាន ក្នុងពេល​ការពិត​នោះ​គឺ​អ្នក​កំពុង​ស្រេក។ ដូច្នេះ​ចូរ​ផឹកទឹក​ដើម្បី​ពិនិត្យបញ្ជាក់​រឿងនេះ​មុនពេល​ទទួលទាន​បន្ថែម​របស់​អ្វី។​

​ ​ទឹក​រក្សា​សំណើម​ស្បែក ​និង​ជួយ​ឱ្យ​ស្បែកទន់​​ភ្លឺ​ថ្លា​

​ ​ពួក​តារា​បង្ហាញ​ម៉ូត សុទ្ធតែ​ផឹកទឹក​ប្រមាណ​ពីរ​លីត្រ​ក្នុង​មួយថ្ងៃ ដើម្បី​ធានា​ឱ្យ​ស្បែក​ជានិច្ចកាល​រក្សាបាន​សំណើម និង​មើលទៅ​ស្អាត​ភ្លឺរលោង ។ ពេល​បញ្ចុះទម្ងន់ ស្បែក​អ្នក​ក៏ត្រូវ​ឆ្លងកាត់​ការប្រែប្រួល​ជាច្រើន ហើយ​ប្រាកដណាស់​ថា​វា​នឹង​ត្រូវការ​ទឹក​យ៉ាងច្រើន​ដើម្បី​រក្សា​តុល្យភាព។​

​ ​​ទឹក​កម្ចាត់​ជាតិពុល​ចេញពី​សរីរាង្គ​

​ ​ប្រការ​សំខាន់​ពេល​បញ្ចុះទម្ងន់ គឺ​អ្នក​ត្រូវ​រក្សាបាន​សុខភាព​ល្អ ហើយ​វិធី​សាមញ្ញ​និង​មាន​ប្រសិទ្ធភាព​បំផុត គឺ​ផឹកទឹក​ច្រើន។ ទឹកនឹង​ជួយ​លាងជម្រះ​សារជាតិ​ពុល​ចេញពី​សរីរាង្គ ជួយ​ឱ្យ​សរីរាង្គ​អ្នក​ស្អាត​ជាងនិង​រឹងមាំ​ជាង។​

​ ​អ្នកជំនាញការ​ទូន្មាន​ថា គួរ​ផឹកទឹក​ ២,២​ លីត្រក្នុង​មួយថ្ងៃ​ ចំពោះ​ស្ត្រី​ដែល​មិនសូវមាន​សកម្មភាព៕

0 មតិ:

Post a Comment