តាំងពីដើមរៀងមកនៅគ្រប់បណ្តា ភូមិឋាន និង គេហដ្ឋានរបស់ជនជាតិខ្មែរ យើងសុទ្ធតែមានរៀបចំអាសនៈផ្សេងៗ ចាប់តាំងពីរបងផ្ទះមុខ ផ្ទះ និង បរិវេណ ខាងក្នុងផ្ទះនូវអាសនៈ ជំនាងផ្ទះ អាសនៈ ជីដូនជីតា បុព្វការីជន... ជាពិសេស គឺ ទេវតាព្រះភូមិដែលគេតែងឃើញមុនគេបង្អស់មានប្រតិស្ឋានអាសនៈ ឬ រានទេវតា តូចមួយនៅខាងមុខគេហដ្ឋាន ដើម្បីគោរព រំឭកគុណដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងការ ស្វែងរកសេចក្តីសុខដុមរមនា និង ភាព ចម្រុងចម្រើន ។ រានទេវតានោះខ្មែរ យើងធ្លាប់ហៅយ៉ាងខ្លីថា ព្រះភូមិ ។
តើព្រះភូមិទេវតាមានរូបរាងលក្ខណៈយ៉ាងណា មានបារមី មហិទ្ធិឫទ្ធិជួយ ដល់អ្នករៀបចំគោរពបូជាយ៉ាងណានោះ ? ខាងក្រោមនេះជាបទសម្ភាសជាមួយលោក សិង្ហ គា ម្ចាស់ផ្ទះជយភូមិ ប្រធានអង្គការចតុទ្ទិស សង្ឃប្រចាំប្រទេសកម្ពុជា និង ជាអ្នកស្រាវជ្រាវឯករាជ្យផ្នែកវប្បធម៌ ស្តីពីព្រះភូមិទេវតា ដែលជាទេវតាមួយព្រះអង្គ ក្នុងចំណោមទេវតាប្រចាំទិសទាំងប្រាំបីនៃភូមិស្ថាន ក្នុងជំនឿ និង ផ្នត់គំនិតរបស់ជនជាតិខ្មែរយើងតាំងពីបុរាណមក ។
ទឹកមុខរីករាយបង្កប់ទៅដោយស្នាមញញ្ញឹមនៃក្តីស្រឡាញ់វប្បធម៌ដ៏រុងរឿងរបស់ ជាតិខ្មែរ លោក សិង្ហ គា បានលើកបង្ហាញអ្នកយកព័ត៌មានយើងនូវរូបគំនូរមួយផ្ទាំង យ៉ាងស្រស់ស្អាត រូបទេវតាជិះលើសត្វអណ្តើក រចនាបថខ្មែរសុទ្ធសាធ ដែលមើលទៅ លោកដូចជាស្រឡាញ់ពេញចិត្តពេញថ្លើមនឹងរូបគំនូរនេះមិនតិចនោះទេ ហើយលោក បានឧទានបញ្ជាក់ដោយសម្តីមួយៗតែច្បាស់ថា “នេះគឺជារូបគំនូរព្រះភូមិទេវតាដែលខ្ញុំ បានស្រាវជ្រាវរកឃើញ និង ទើបឱ្យជាងគំនូរខ្មែរដ៏ចំណានគូរឱ្យកាលពីពេលថ្មីៗនេះ”។
លោកបានបន្តឱ្យដឹងថា នៅក្នុងជំនឿខ្មែរក្រៅពីទេវតាប្រចាំទិសទាំងប្រាំបីនៃភូមិ ឋាននោះ ខ្មែរក៏មានរុក្ខទេវតាប្រចាំទិសផងដែរ ។ ការប្រតិស្ឋានទីអាស្រ័យនៃពពួក ទេវតាទាំងនោះគេពុំអាចធ្វើទៅដោយស្មានៗបានទេ ។ ដោយឡែកសម្រាប់ព្រះភូមិ ទេវតាគួរដាក់ទិសណានៃភូមិឋាន និង មានរូបរាងលក្ខណៈសណ្ឋានបែបណានោះ បានបាត់ឈឹងគ្មានពុំមានរូបរាងទាល់តែសោះ សូម្បីតែមួយក៏គ្មានដែរ នេះជាការគួរឱ្យ សោកស្តាយណាស់របស់ជនជាតិខ្មែរកន្លងមក ។
ជាសំណាងល្អ ព្រះភូមិទេវតាបានយាងត្រឡប់មកវិញ ដែលជាចំណងដៃថ្មីជូនដល់ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រ-ទេសក៏ដូចនៅក្រៅប្រទេស ។
លោង សិង្ហ គា បានបរិយាយគាស់កកាយ វប្បធម៌ដ៏ចំណាស់ដែលបានបាត់បង់ជាយូរមកហើយ នោះ ទាក់ទងនឹងរឿងព្រះភូមិទេវតាឱ្យទស្សនាវដ្តី “ប្រជាប្រិយ”ដឹងថា កាលពី ១៩៣៣ ឆ្នាំមុនមាន ព្រះឥន្ទ្រាធិរាជធ្លាប់យាងចុះមកប្រទេសកម្ពុជាដែល បណ្តាលឱ្យនគរខ្មែរយើងក្លាយជាចក្រភពមួយដ៏រឹងមាំ និង ខ្លាំងក្លា ។ កាលនោះទំនងជាព្រះរាជាខ្មែរ ក៏ដូចពលរដ្ឋខ្មែរទូទៅបានប្រកាន់ខ្ជាប់នូវក្បួនច្បាប់ ផ្នែកសាសនា រហូតដល់ព្រះឥន្ទ្រាធិរាជយាងចុះមក ជួយតម្រង់ទិសដឹកនាំជាតិដល់ព្រះកេតុមាលា ស្តេច ចក្រពត្តិខ្មែរ ។ “សាកគិតទៅមើល៍ កុំថាឡើយនគរ មួយ សូម្បីផ្ទះមួយដែលមានមន្ត្រីរាជការមកសាក សួរសុខទុក្ខរាប់អាននោះ ក៏ជាមហាកិត្តិយសណាស់ ហើយ” (លោក សិង្ហ គា ធ្វើការឧបមា) ។
ម្ចាស់ផ្ទះព្រះភូមិរូបនេះបន្តថា“ក្រៅពីជំនាងផ្ទះ ជំនាងគ្រឹះស្ថាននោះ ខ្មែរយើងមានទេវតាប្រាំបី អង្គប្រចាំទិសទាំងប្រាំបីរបស់ភូមិឋាន ឬ សំណង់ធំៗ របស់ជនជាតិខ្មែររាប់ទាំងវត្តអារាមផងដែរ” ។ ក្នុង ចំណោមទេវតាទាំងប្រាំបីអង្គនោះមានមួយព្រះអង្គ ជាព្រះភូមិដែលជាប្អូនបង្កើតរបស់ស្តេចក្រុងញលី ។ ព្រះអង្គមានតួនាទីថែរក្សាភូមិឱ្យបានសុខចម្រើននៅ ត្រង់ទិសមួយក្នុងចំណោមទិសទាំងប្រាំបីដែលមាន ទេវតាមួយអង្គៗចាំថែរក្សាដាច់ដោយឡែកពីគ្នា ពុំ អាចខុសទិសណាមួយក្នុងទិសទាំងប្រាំបីបានទេ គឺ ទេវតាមួយអង្គទិសមួយដាច់ខាត ។
នៅក្នុងការគោរពបូជាព្រះភូមិទេវតាឱ្យបាន ត្រឹមត្រូវតាមបុរាណាចារ្យនោះ លោក សិង្ហ គា បានប្រាប់ឱ្យដឹងថា“ក្នុងការរៀបចំសែនព្រេនព្រះ ភូមិ ឬ ក្រុងញលីនោះ គឺត្រូវពិនិត្យរៀបចំតង្វាយឱ្យ បានត្រឹមត្រូវ ពីព្រោះព្រះភូមិលោកតែងប្រែកាឡា ឬ បែងភាគទៅតាមថ្ងៃ” ។ លោក គា បានបន្តថា “ថ្ងៃទី ១ គឺថ្ងៃអាទិត្យ ព្រះភូមិប្រែជារាជកុមារ ថ្ងៃ ចន្ទប្រែជាព្រះនាង ឧមាភគវតី ថ្ងៃអង្គារប្រែជាយក្ខ ថ្ងៃពុធប្រែជាតាបស ថ្ងៃព្រហស្បតិ៍ប្រែជាមហាឥសី ថ្ងៃសុក្រប្រែជាសត្វគោ ឬ សត្វលា និង ថ្ងៃសៅរ៍ ប្រែជារាជសីហ៍” ។
អ្នកស្រាវជ្រាវឯករាជ្យរូបនេះបានសង្កត់ធ្ងន់ ច្បាស់ៗថា កាលពី ១៩៣៣ ឆ្នាំមុន ទំនងជាគ្រប់ផ្ទះ ខ្មែរបានតម្កល់ព្រះភូមិទេវតាត្រូវតាមទិស ពុំចាក់ខ្សែ ដូចឥឡូវ ហើយមួយទៀតទំនងជារាស្ត្រខ្មែរស្គាល់ ច្បាស់ពីរូបសម្បត្តិ លក្ខណៈរបស់ព្រះភូមិ ទើបមាន ភូមិទេវតានៅតាមគេហដ្ឋាន ។
បើគ្រប់គេហដ្ឋានខ្មែរសុទ្ធតែមានទេវតាព្រះ ភូមិ បានន័យថា មិនពិបាកដល់ស្តេចទេវតាដែលជា ព្រះឥន្ទ្រាធិរាជយាងចុះមកស្រុកខ្មែរយើងទេ ។ ព្រឹត្តិការណ៍ដ៏មហាអតិរេកនេះគឺសមល្មមនឹងបុព្វបុរសខ្មែរបង្កើតសករាជមួយសម្រាប់ប្រជាជាតិខ្មែរ គឺ “មហាសករាជ”ដែលសព្វថ្ងៃនេះកន្លងបាន ១៩៣៣ ឆ្នាំទៅហើយ ។
ទាំងអស់នេះគឺជាការរកឃើញមកវិញនូវអត្ត-សញ្ញាណរបស់ព្រះភូមិខ្មែរដែលបានបាត់បង់ជាយូរ មកហើយនោះ ។ ក្នុងនាមជាកុលបុត្រ កុលធីតា ខ្មែរគួរគោរពបូជាឱ្យបានត្រឹមត្រូវ ទាំងការរៀប រណ្តាប់សែនព្រេនទៅតាមថ្ងៃ ការរៀបចំប្រតិស្ឋាន ឱ្យត្រូវតាមទិស ដើម្បីខ្លួនយើង គ្រួសារយើងបាន សុខដុមរមនា និង ចម្រុងចម្រើន ព្រោះថាបើ គ្រួសារខ្មែរគ្រប់គ្រួសារទទួលបានចម្រុងចម្រើន ហើយ ប្រទេសជាតិខ្មែរទាំងមូលក៏ថ្កុំថ្កើងរុងរឿង សមជាអច្ឆរិយប្រទេសដែលពិភពលោកទទួលស្គាល់ ដែរ ។
ការរកឃើញមកវិញនូវអត្តសញ្ញាណរបស់ព្រះភូមិទេវតានេះ ម្ចាស់ជយភូមិបានបញ្ជាក់ថា សមិទ្ធ-ផលវប្បធម៌ដ៏ថ្លៃថ្លានេះចាត់ទុកជាចំណងដៃសុភ-មង្គលមួយ ឬ អត្ថប្រយោជន៍ណាមួយដែលកើត ចេញពីទង្វើនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមបួងសួង ដល់បារមីស្តេចទេវតា ទេវតាទាំងប្រាំបីទិស បារមី គ្រងនគរកម្ពុជាធិបតី សូមបង្វែរឧទ្ធិសកុសលនេះ ទៅជាការប្រសិទ្ធពរជ័យថ្វាយចំពោះសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ អតីតព្រះមហា ក្សត្រខ្មែរ និង សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា- ចក្រកម្ពុជា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និង លោកជំទាវ ។ សម្តេចអគ្គមហាធម្ម-ញេធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ ។ សម្តេច មហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និង លោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំង អស់ ។ មួយផ្នែកទៀតខ្ញុំបាទក៏សូមទុកជាការដឹង គុណចំពោះបុព្វបុរសខ្មែរ ជាពិសេសបណ្តាអ្នកប្រាជ្ញ នានាដែលកំពុងមមាញ្ញឹកក្នុងការងារវប្បធម៌ខ្មែរ សូម លោកទទួលយកអានិសង្សនេះផងចុះ ។ (បើវត្ថុ មានតម្លៃតូចតាចការញរមិនបាន ចាំបាច់អ្វីនិយាយ ដល់ការការញរមហាប្រាសាទអង្គរវត្ត) ៕(ឯកដើមការផ្សព្វផ្សាយរបស់ទូទស្សន៍បាយ័ន្ត)
25,Jan,2012/04:12PM
0 មតិ:
Post a Comment