www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face
Showing posts with label ប្លែកៗ. Show all posts
Showing posts with label ប្លែកៗ. Show all posts

Saturday, March 17, 2012

ផឹកសាំងជំនួសទឹក




ជាទូទៅ គេផឹកទឹកឬទឹកផ្លែ ឈើ ប៉ុន្តែ​នាង Shannon វិញបែរជាផឹកសាំងជំនួសទឹកទៅវិញ។ នៅក្នុងកម្មវិធីទូរទស្សន៏ TLC ដែល មានឈ្មោះថា My Strange Addictionនាងសំដែងសម្ថភាពផឹកសាំងដូចផឹកទឹក។ នាង Shannonបានអាចផឹកសាំងចំនួន១២លីត្រ ។ ដំបូងនាងខ្ញុំផឹកហើយមានអារម្មណ៏ថាឈឺផ្សាហើយពិបាកទ្រាំខ្ញុំដឹងថាផឹកសាំងវាមិនល្អទេតែ វាមានទំលាប់ទៅ ហើយ។គ្រូពេទ្យបានហាមឃាត់នាង ពីព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់នាង តែនាងនៅតែមិនស្តាប់គ្រូពេទ្យ។ តាមរយៈសំដីរបស់នាងបានអោយដឹងថាកាលពីឆ្នាំ២០១១កន្លងមកនាងបានផឹកសាំងអស់២២លីត្រ។

នាង Shannonមិនមែនជាស្រីទីមួយដែលអាចផឹកសាំងនោះទេកាលពីមុននេះ ក៏មានសារព័តមានចិន បានផ្សាយថាលោកតាម្នាក់មានអាយុ៧១ឆ្នាំអាចផឹកសាំងហើយ រយះពេល៤០ឆ្នាំមកនេះគាត់បានផឹកសាំងអស់ ជាង 1,5 តោនសាំងហើយដើម្បីព្យាបាលជំងឺរបស់គាត់៕

ផ្ទះប្រកបដោយគ្រោះថ្នាក់




គេហដ្ឋានមួយមួយខ្នងនៅអាមេរិកបានធ្វើ អោយមនុស្សភាគច្រើនត្រូវភ្ញាក់ ផ្អើលដោយសារតែស្ថាបត្យ
កម្មដ៏ ចម្លែករបស់វា។ គេហដ្ឋានចម្លែក នេះមានរហ័សនាមថា Ripley's Believe It Or Not (ជឿ ឬមិនជឿ) ស្ថិតនៅBranson នៃរដ្ឋ Missouri សហរដ្ឋអាមេរិក មានកំពស់ជាង ១២ម៉ែត្រ និងទទឹងជាង ៣៦៥ម៉ែត្រ។ មើលពីខាងក្រៅ យើងឃើញថាផ្ទះ នេះបានបាក់បែកនឹងមិន អាចរស់នៅបាន ប៉ុន្ដែនៅខាងក្នុងវិញ ត្រូវបានគេបំពាក់សម្ភារៈទំនើប និងផាសុខភាពជាង គេហដ្ឋានប្រណិតទៅទៀត។

ផ្ទះនេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៩៩ ។ ស្ថាបត្យកម្មរបស់វាដូចទៅនឹងផ្ទះដែលត្រូវបាក់បែកក្នុងគ្រោះ
រញ្ជួយដី។ គំនិតនៃការសាងសង់បែបនេះ គឺដើម្បីរំឮកឡើងវិញនូវទិដ្ឋភាពនៃការរញ្ជួយដីដែលមានកម្លាំង ៨ រិចទ័រ កាលពីឆ្នាំ ១៨១២។

Friday, March 16, 2012

សត្វប្លែកៗ នៅលើលោក











ទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ថា នៅលើលោកនេះ មានទស្សនីយភាព ប្លែកៗ ពីគ្នាច្រើន ជាក់ស្ដែង ក្រុមអ្នក ស្រាវជ្រាវ ជាច្រើនបានរកឃើញ សត្វជាច្រើន ប្រភេទដែល មានក្បាលពីរ ខុសពីសត្វធម្មតា ។

ប្រភពព័ត៌មានបានបង្ហាញ រូបភាពប្លែកៗ ដែលមានដូចជាៈ សត្វពស់ដ៏កាចសាហាវ ដែលកើតមកមាន ក្បាលពីរ, សត្វ អណ្ដើក ដែលត្រូវបានគេចាត់ទុក ជាសត្វផ្ដល់ សេចក្ដីសុខ ចម្រើនក៏មានក្បាលពីរដែរ ។ រីឯសត្វពាហនៈ ក្នុងនោះសត្វ គោជាដើមក៏កើត មកលើលោកនេះមានក្បាលពីរដែរ ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងានេះ បានឱ្យដឹងទៀតថា សូម្បីតែសត្វ ជ្រូក សត្វទា និងសត្វជាច្រើនទៀត កើតមាន មានអវៈយវៈ ខុសពីសត្វដ៏ទៃៗ ដោយពួកគេមាន ក្បាលពីរ និងមានលក្ខណៈ ដូចគ្នាទាំងស្រុង ៕

Tuesday, March 13, 2012

ជញ្ជីងដ៏មានតម្លៃលើលោក


នរណាទៅនឹកស្មានដល់ថាជញ្ជីងមួយនេះវាមានភាពលំអៀងដែរឬក៏អត់?នែ!នែ!បើតាមការគិតរបស់ខ្ញុំវាអាចលំអៀងខ្លះដែរ៕

Friday, March 2, 2012

កំពូលចោរល្បីលួចតែ​ខោ​អាវ​ក្នុង​ស្រី​បានរហូតដល់ទៅ១១០០​កំផ្លេ​ រយៈពេល៣០ឆ្នាំ



ល្បែង​កម្សាន្ត​មួយ​ចំនួន​ហាក់​ដូច​ជា​ចម្លែក​ពេក​ដូចជា​បុរស​ម្នាក់​នៅ​អាមេរិក​ចូល​ចិត្ត​ទំនាក់​ទំនង​ជាមួយ​មនុ​ស្ស​ណា​ដែល​មាន​​
ឈ្មោះ ​Smithនៅ​ខាងចុង​អស់​រយៈ​ពេល​ជិត​៣០ឆ្នាំ។​ស្រាប់តែ​ឥឡូវនេះ​នៅ​ប្រទេស​ថៃ​មាន​បុរស​ម្នាក់​លេង​ល្បែង​កម្សាន្ត​ដ៏​ចម្លែក​ទៀត​ហើយ ​បន្ទាប់ពី​មាន​បុរស​ថៃ​ម្នាក់​បាន​រៀបការ​ជា​មួយ​សព​គូ​ដណ្ដឹង​របស់​ខ្លួន​កាលពី​ប៉ុន្មាន​អាទិត្យ​មុន​។

មាន​បុរស​ជនជាតិ​ថៃ​ម្នា​ក់​បាន​ប្រមូល​ឈុត​ខោ​ក្នុង​របស់ស្រីៗបាន​ប្រមាណ​១០០០០គូ​ហើយ។ ការរំពឹង​ក្នុង​ចិត្ត​របស់​បុរស​ម្នាក់នេះ​មិន​ត្រឹមតែ​ឈុត​ក្នុង​របស់ស្រីៗប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​មានគំនិត​ដ៏​អាក្រក់​ចង់បាន​ខ្លួនប្រាណ​ម្ចាស់​វា​ទៀត។ ប៉ូលិស​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ចូលទៅក្នុង​អាគារ​មួយ​ក្នុង​តំបន់ Chinatown ក្នុង​ទីក្រុង​បាងកក​ដែលជា​កន្លែង​ចោរកំ​ហួច​លួច​សុទ្ធតែ​ខោអាវ​ក្នុងស្រីៗ ​ដោយមាន​អ្នកសមគំនិត​ម្នាក់​ផង។​



នៅពេល​ពួក​ប៉ូលិស​ចែក​ឆែ​នៅ​ក្នុងផ្ទះ​របស់គាត់ ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ពួកគេ​បានឃើញ​ប្រាក់ គ្រឿងអលង្ការ និង​ជាពិសេស​ឈុត​គ្រឿងក្នុង​របស់ស្រីៗចំនួន១០០០០គូ​ទៀតផង។ លើសពីនេះ​ទៀត​មាន​ចំនួន១០០០គូ​ទៀត​នៅក្នុង​យានយន្ត​របស់គាត់។

លោក​ចោរកំ​ហួច​លួច​សុទ្ធតែ​ខោអាវ​ក្នុងស្រីៗរូបនេះ​បាន​សារភាពថា តាមពិត​គាត់​បាន​លួច​ខោអាវ​ក្នុងស្រីៗតាំងពី​គាត់​មាន​អាយុ១៨ឆ្នាំ។ ឥឡូវនេះ​គាត់​មាន​អាយុ៤៨ឆ្នាំ​ហើយ ដូច្នេះ​មានន័យថា គាត់​បាន​ក្លាយជា​ចោរលួច​ខោអាវ​ក្នុងស្រីៗអស់​រយៈពេល៣០ឆ្នាំ​ទៅហើយ៕

វីឡាចំណិតលោកខែ








វីឡារាងដូចចំណិតលោកខែដ៏ស្រស់ស្អាតនេះមានកំពស់ពីរជាន់ ផ្ទៃទំហំ ២៥២ម៉ែត្រការ៉េ
ប្រើប្រាស់ក្រាដាសកាតុងពណ៌ស និងកញ្ចក់ព័ទ្ធជុំវិញជាមួយនឹងសំភារៈបរិក្ខាលំអរផ្សេងៗ
ដែលសាកសមជាអាគារលំហែរកាយដ៏ស្រស់ស្អាតនិងរ៉ូមែនទិក បំផុតសំរាប់អ្នកចូលចិត្ត
ទីកន្លែងដែលមានទេសភាពជាព្រៃភ្នំលាយនឹងមាត់សមុទ្រ។ នៅទីនោះមានផងដែរដូចជា
អាងហែលទឹក, ទីលានរាបស្មើនៅជំរាលភ្នំ និងតំបន់លំហែរកាយផ្សេងៗទៀត ។
វីឡានេះមានឈ្មោះថា Mahinaមានទីតាំងក្នុងប្រទេស New Zealand ស្ថិតនៅភាគខាងជើង
នៃទីក្រុង Auckland ចំង៉ាយប្រមាណជា ៦០គីឡូម៉ែត្រ។
គំនិតច្នៃម៉ូដរចនាដ៏ប្រណិតនៃអាគារវីឡារាងចំណិតលោកខែនេះ រចនាដោយវិស្វករជំនាញ
ម្នាក់ឈ្មោះថា Weber Consultants ហើយម៉ូដរបស់គាត់ទទួលបានការទាក់ទាញយ៉ាងខ្លាំង
ពីសំណាក់ប្រជាជន New Zealand និងបរទេស ។

Thursday, March 1, 2012

ស្រាបៀរសំរាប់សត្វសុនខដែលមិនគួអោយជឿ




ក្រុមហ៊ុន Bowser របស់អាមេរិកទើបតែបានផលិតនូវស្រាបៀរមួយប្រភេទគ្មានផ្ទុកសារធាតុ
អាល់កុលដំបូងសំរាប់តែសត្វសុនខ ហើយស្រាបៀរនេះមានតំលៃ ២០ដុល្លាក្នុងមួយកេស
ដែលមាន ៦ដប ។

ជំនួសដោយសារធាតុអាល់កុល ស្រាបៀរប្រភេទថ្មីនេះត្រូវបានផលិតឡើងពីល្បាយស្រូវ
សាឡីលាយជាមួយទឹកស្ងោរមាន់ រឺក៏សាច់គោ ។ ស្រាបៀរចែកចេញជាពីរប្រភេទគឺប្រភេទ
Brown Ale
សំរាប់សត្វសុនខដែលចូលចិត្តសាច់គោ និង Brew Cock-a-Doodle សំរាប់សុនខ
ដែលចូលចិត្តសាច់មាន់ ។

សា្របៀរនេះអាចជួយអោយសត្វសុនខមានពេលអាហារមួយដ៏ឆ្ងាញ់ផងដែរដោយគ្រាន់តែ
ចាក់វាចូលបន្តិចទៅលើអាហាររបស់វានោះ ហើយវាក៏អាចធ្វើអោយសុនខអាចជៀសផុត
បានពីស្ថានភាពខ្វះជាតិទឹកផងដែរនៅក្នុងដំណាក់កាលនៃរដូវក្តៅឈានមកដល់ ៕

Wednesday, February 29, 2012

ស្រោមទូរស័ព្ទដៃiPhone ពិសេសតំលៃ១២៩.៩៩ដុល្លា

ផលិផលថី្មសំរាប់ការពារទូរស័ព្ទម៉ាកiPhone4 និង iPhone 4Sរបស់លោកអ្នក
មានឈ្មោះថា AQUA TEK S។ ស្រោមទូរស័ព្ទមួយបែបនេះ អាចការពារទឹកមិន
អោយជ្រាបបាន មិនតែប៉ុណ្ណោះ វាមិនអាចធើ្វអោយទូរស័ព្ទរបូតចេញ រឺធ្លាក់
បែកបាក់នោះទេ។ ស្រោមទូរស័ព្ទនេះបានធើ្វឡើងស្រាបទៅនឹងទំហំទូរស័ព្ទ
iPhone ដែលអាចអោយលោកអ្នកមានទំនុកហើយមាន ៩ពណ៌សំរាប់
ជ្រើសរើស ដោយមានតំលៃត្រឹមតែ ១២៩.៩៩ដុល្លា។



ប្រភពពី៖ Camnews

Sunday, February 19, 2012

អ្នក​ជំនាញឆ្លាក់​​​រូបជាមួយ​ម៉ាស៊ីនអាឈើ​អេឡិច​​ត្រូនិច


អ្នក​ជំនាញឆ្លាក់​​​រូប​នេះ​បាន​បង្កើត​ស្នាដៃ​សិល្បៈយ៉ាង​អស្ចារ្យ​ជាមួយ​ម៉ាស៊ីនអាឈើ​អេឡិច​​ត្រូនិច​ជា​លើក​​ដំបូង​មិន ធ្លាប់មាន។​

លោក​ Andy O'Neill បាន​ចំណាយ​អស់រយៈពេល​ចំនួនជា​ច្រើន​ថ្ងៃ​សំរាប់​ការ​បង្កើត​ស្នាដៃ​ សិល្បៈយ៉ាង​ស្រស់ស្អាត់​លើ​ដើម​ឈើ​ជាមួយ​រូប​ភាព​ចំលាក់​យ៉ាង​គួរ​ឲ្យ​ចាប់​ អារម្មណ៍​​បែប​នេះ។

ស្នាដៃសិល្បៈដែល​បង្កើត​ឡើង​ជាមួយ​ការ​ប្រើប្រាស់​ម៉ាស៊ីនអាឈើ​អេឡិច​​ ត្រូនិច​របស់​លោក​ Andy O'Neill មាន​តំលៃ​ពី​ ៣០០​ផោន​ ទៅ​​៥០០ផោន។​

លោក​ Andy O'Neill​ បាននិយាយថា លោក​បាន​ធ្វើ​ការ​ងារបែប​នេះ​អស់រយៈពេល​បួន​ឆ្នាំហើយ​ គិត​ចាប់តាំង​ពី​កម្រិត​សូន្យ​នៃ​ការ​ឆ្លាក់រូប​ជាមួយ​ម៉ាស៊ីនអាឈើ​អេឡិច​​ ត្រូនិច​នេះ​ ហើយ​លោក​ពិត​ជា​ស្រលាញ់​សំរាប់​ការ​ងារ​នេះ​។

ស្នាដៃ​លិល្បៈយ៉ាងកត់សំគាល់របស់លោក​ គឺ​ស្នាដៃសិល្បៈឆ្លាក់ជាមួយ​ដើម​ឈើ​ដែល​មាន​កំពស់​ដល់​ទៅ ៧,៦២ម៉ែត្រ​ ហើយ​វា​ក៏​ជា​ស្នាដៃ​ដែល​លោក​ស្រលាញ់ជាង​គេ​ផងដែរ៕

ប្រភពពី៖ សួរស្តី

Wednesday, February 15, 2012

គូរស្នេហ៍ដែលមិនអាចភ្លេចបាន





លោកអ្នកប្រហែលជាប្លែកភ្នែកហើយម្តងនេះគឺយើងនឹងនាំលោកអ្នក មកទស្សនារ៉ូបថ្មីមួយដែលត្រូវបានធ្វើឡើងពីផ្កាកុលាប
ក្រហមចំនួន ៩.៩៩៩ផ្កា នៅប្រទេសចិន!ឆ្លៀតឱកាសក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់កន្លងទៅនេះ ក្រុមភ្ញៀវទេសចរណ៍នៅឯឧទ្យាន
កំសាន្ដ Chime-Long Paradise ខេត្ត Guangdong ប្រទេសចិន បានមានឱកាសទស្សនាការ
ភ្ជាប់ពាក្យចម្លែកដែលមានតែមួយក្នុងលោក។ បុរសម្នាក់បានស្នើសុំរៀបការជាមួយមិត្តស្រី
របស់ខ្លួនដោយជូនរ៉ូបដែលធ្វើឡើងពីផ្កាកុលាបចំនួន ៩.៩៩៩ទងទៅអោយនារីនោះ។

តួអង្គសំខាន់ដែលយើងកំពុងនិយាយដល់នេះ នោះគឺលោក Fan និងមិត្តស្រីរបស់ខ្លួនគឺនាង
Yin Mi (ស្រីស្អាតបំផុតនៅក្នុងពិធីប្រឡងបវរកញ្ញានៃក្រុង Chime-Long)។ លោក Fan បាន
អោយដឹងថា គាត់ និងនាង Yin Mi បានស្គាល់គ្នា ៣ ឆ្នាំមកហើយ ឆ្លៀតឱកាសនៃថ្ងៃបុណ្យ
នៃក្ដីស្រឡាញ់ គាត់សម្រេចចិត្តធ្វើរ៉ូបកូនក្រមុំមួយដោយខ្លួនឯ ដោយប្រើផ្កាកុលាបចំនួន
៩.៩៩៩ ទងដើម្បីសុំរៀបការជាមួយនារីដែលខ្លួនពេញចិត្ត៕

ពាលស៊ីពាល






Geographic បានបង្ហាញរូបថត ត្រីឆ្លាមកំពុងតែស៊ី ត្រីឆ្លាមមួយទៀត កាលពីពេល ថ្មីៗនេះ។ រូបភាពនេះបាន មកពី អ្នកស្រី Daniela Ceccarelli ដែលជាបុគ្គលិកនៃ មជ្ឈមណ្ឌលស្រាវជ្រាវ របស់ប្រទេស អូស្ត្រាលី។ អ្នកស្រី Ceccarelli បានកំពុងតែធ្វើការជា មួយ អ្នក ស្រាវជ្រាវម្នាក់ឈ្មោះ លោក David Williamson ដោយបានធ្វើការសិក្សាស្រាវជ្រាវ ទៅលើ ស្ថិតិរបស់ត្រីនៅកោះ Great Keppel ដែលជាផ្នែកមួយនៃបរិស្ថាន ក្នុងទឹករបស់ ប្រទេស ។ រំពិចនោះគាត់ក៏បានប្រទះឃើញ ត្រីឆ្លាមសម្បុរពណ៌ត្នោតមួយនៅបាតសមុទ្រ។
អ្នកស្រី Ceccarelli បានប្រាប់គេហទំព័រ National Geographic តាមរយៈបណ្តាញសារអេឡិច ត្រូនិចថាៈ "ជាដំបូងខ្ញុំបានឃើញតែត្រីឆ្លាមពណ៌សដែលស្ថិតនៅក្នុងទឹកដ៏ថ្លាឈ្វេងប៉ុណ្ណោះ។ បន្ទាប់មកខ្ញុំក៏ខិតទៅជិតវា ហើយខ្ញុំក៏កំណត់បានថា ត្រីឆ្លាមឬស្សីពណ៌ស ស្ថិតនៅក្នុងមាត់ របស់ត្រីឆ្លាមពណ៌ត្នោត។ អ្នកស្រីបានបន្តទៀត ថា ៖ "វាបានបង្ហាញឲ្យឃើញច្បាស់ថា ក្បាល របស់ត្រីឆ្លាមបំពង់ឬស្សីពណ៌ស ត្រូវបានលាក់នៅក្នុង មាត់របស់ ត្រីឆ្លាមពណ៌ត្នោត ។ បន្ទាប់ មកត្រីឆ្លាមពណ៌សនោះមិនកំរើក ហើយក៏ស្លាប់តែម្តងទៅ។"
យោងទៅតាមគេហទំព័រ New Scientist ពន្យល់ថា ត្រីឆ្លាមពណ៌ត្នោត ឬ Wobbegongs គឺជា ឃាតករស្ងៀម ស្ងាត់មួយ ដែលតែងតែរង់ចាំនៅបាតសមុទ្រសំរាប់ចំណីរបស់វាដែល ហែល កាត់ទីនោះ។ ហើយអ្វីដែលនៅ ក្នុងរូបភាពនេះ មិនមែនជារឿងចំលែកអ្វីឡើយ ដែលវាស៊ីត្រី ឆ្លាមជាអាហារ។ ផ្ទុយទៅវិញវាក៏ស៊ីពស់ទឹក គ្រប់ប្រភេទជាអាហារដែរ ដោយ Wobbegong មានថ្គាមធំ និង ធ្មេញចំហៀង ដែលអាចជួយឲ្យវាលេបត្រប៉ាក់ ចំនីអាហារធំៗ ដូចជាត្រីឆ្លាម ជាដើមបានយ៉ាងស្រួល។ មិនតែប៉ុណ្ណោះ ត្រីឆ្លាម Wobbegongs ក៏បានខាំមនុស្សជាញឹកញាប់ ផង ដែរ ដោយ វាបានសម្លាប់មនុស្សអស់ ២៩ នាក់នៅសហរដ្ឋអាមេរិក ៕

Tuesday, February 14, 2012

សេវាកម្ម​បុណ្យ​សព​យ៉ាង​ចម្លែក​





ពិ​ធី​បុណ្យ​សព​គឺជា​ពិធី​មួយ​ដែល​មនុស្ស​ទូ​ទៅ​រៀបចំ​យ៉ាង​មមាញឹក​ដើម្បី​កាន់ទុក្ខ ​និង​ចូលរួម​រំលែក​ទុក្ខ​ពី​អ្នកផង​ទាំង​ពួង​ជា​រឿយ​ៗ​ពិធី​បុណ្យ​សព​ត្រូវ​បាន​រៀបចំ​នៅ​តាម​ផ្ទះ​ឬ​តាម​ទីកន្លែង​សាសនា​នីមួយៗ ​ប៉ុន្តែ​នៅ​ពេល​នេះ​ក៏មាន​សេវាកម្ម​រៀបចំ​ពិធី​បុណ្យ​សព​មួយ​គួរ​ឲ្យ​ចម្លែក​ និង​ចាប់អារម្មណ៍​ផង​ដែរ។​ នោះ​គឺ​ផ្ទះ​បុណ្យ​សព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចូលរួម​រំលែក​ទុក្ខ​ដោយ​មិន​ចាំ​បាច់​ចុះ​ពី​រថយន្ត​របស់​ពួកគេ​ឡើយ។​

សេវាកម្ម​ពិធី​បុណ្យសព​ធ្វើដំណើរ​តាមផ្លូវ​នេះ​បច្ចុប្បន្ន​កំពុងតែ​ផ្តល់ជូន​ដោយ​ផ្ទះ​បុណ្យសព Robert L. Adams Mortuary ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់ Compton រដ្ឋកា​លី​ហ្វ​ញ៉ាស​ហរ​ដ​ហ្ឋ​អាមេរិក។ សេវាកម្ម​បុណ្យសព​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​មឈូស​ដាក់​សព ហើយ​បើកចំហ​គំរប​យ៉ាង​ស្អាត។ ខ​ណះ​ពេល​អ្នកធ្វើដំណើរ​ចូលមក​មិនបាច់​ឈប់​រថយន្ត​ទេ​គឺ​គ្រាន់តែ​ធ្វើ​សញ្ញា​លើ​សៀវភៅ​រំលែក​ទុក្ខ ហើយ​ចាក​ចេញទៅ

Monday, February 13, 2012

រថយន្ត Ferrari តម្លៃ ៣២ លានដុល្លារ

Ferrari 250 GTO ជំនាន់ឆ្នាំ ១៩៦៣ ទើបតែលក់ដោយស្ងាត់ៗកាល ពីចុងខែមករា ឆ្នាំ ២០១២ នេះ ក្នុងតម្លៃ ៣២ លានដុល្លារ ។ នេះបើតាម Telegraph បានផ្សាយ ។
នៅអំឡុងឆ្នាំ ១៩៦២ ដល់ ១៩៦៤ ក្រុមហ៊ុនផលិត Ferrari 250 GTO ចំនួន ៣៩ គ្រឿង ។ លោក Hunt បានទិញរថយន្ត នេះកាលពីឆ្នាំ ២០០៨ ហើយលក់កាលពី ២ សប្តាហ៍មុននេះចំណេញ ៤,៥ លានផោន គឺលក់បាន ២០,២ លានផោន (៣២ លានដុល្លារអាមេរិក) ។
រថយន្តនេះចេញពីរោងចក្រកាលពីឆ្នាំ ១៩៦០ លក់តម្លៃ ៦.០០០ ផោន ។ វាមានម៉ាស៊ីន កម្លាំង ៣០០ សេះ, ល្បឿនលឿនបំផុត ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។



ប្រភពពី ភ្នំពេញដេលី

Thursday, February 9, 2012

តើ Nyotaimori ជាអ្វី?

មុខម្ហូបជប៉ុនដែលមានឈ្មោះថា Sushi គឺជាមុខម្ហូបប្រពៃណីមួយនៅប្រទេសជប៉ុន ដោយ
យកមនុស្សស្រីមកស្រាត ហើយដេកនៅលើតុ បន្ទាប់មកយកមុខម្ហូបដែលមានមកដាក់លើ
ដងខ្លូននារីទំាងនោះ ការធើ្វបែបនេះត្រូវបានគេអោយឈ្មោះថា Nyotaimori ។

ដោយឡែកថ្មីៗនេះ ក៏មានការយកបុរសមកស្រាត ហើយដាក់ដេកលើតុដូចនារីដែរ ដែល
មើលទៅហាក់ដូចជាប្លែកភ្នែក ប៉ុន្តែការយកមនុស្សប្រុសមកធើ្វបែបនេះត្រូវបានគេអោយ
ឈ្មោះថា Nantaimori ។ មុខម្ហូបទាំងឡាយត្រូវបានគេដាក់តំរៀបនៅពាសពេញរាងកាយ
លើកលែងតែនៅត្រង់ប្រដាប់ភេទតែប៉ុណ្ណោះ ព្រោះនេះគឺជាការអោយតំលៃមួយទៅលើអ្នក
ដែលមានមុខរបរបែបនេះ។

គូរបញ្ជាក់ផងដែរថា ការដាក់មុខម្ហូបលើមនុស្សនេះពិតជាមានការពេញនិយមជាខ្លំាងនៅ
ប្រទេសជប៉ុន រហូតមកដល់ប្រទេសអាមេរិក និងប្រទេសអាល្លីម៉ង់ផងដែរ។ ដើម្បីអោយ
កាន់តែច្បាស់ថា តើការដាក់មុខម្ហូប Sushi នោះមានលក្ខណៈបែបណា សូមទស្សនាដូចខាង
ក្រោម ៖