www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face
Showing posts with label សម្រស់. Show all posts
Showing posts with label សម្រស់. Show all posts

Tuesday, March 13, 2012

ស្វែងយល់ចំពោះគ្រឿងស​ម្អា​ង



គ្រឿ​ង​ស​ម្អា​ង​នី​មួ​យ​ៗ​ ​តែ​ង​មា​ន​ត​ម្លៃ​ខុ​ស​ៗ​គ្នា​ទៅ​តាម​យី​ហោ​ ​និ​ង​គុណ​ភា​ព​។​ ​ដូ​ច្នេះ​ ​អ្ន​កគួ​​រ​ស្វែ​ង​យ​ល់​ថា​ ​នឹ​ង​ជ្រើ​ស​យក​ប្រ​ភេ​ទ​ថោ​ក​ ​ឬ​ប្រ​ភេទ​ថ្លៃ​ ​ម​ក​ប្រើ​ប្រា​ស់​.​.​.​។​
​-​ម៉ាស្កា​រ៉ា​ ​៖​ ​ជា​គ្រឿង​ស​ម្អា​ង​ដែ​ល​អ្ន​ក​ត្រូ​វ​ផ្លា​ស់​ប្តូ​រ​ជា​រៀ​ង​រា​ល់​ ​៣​ខែ​ម្ត​ង​។​ ​ដូច្នេះ​ ​បើ​អ្ន​ក​មិ​ន​ហ៊ា​ន​ចំ​ណា​យ​ប្រា​ក់​ទិ​ញ​ម៉ា​ស្កា​រ៉ា​ត​ម្លៃ​ថ្លៃ​ ​ម៉ា​ស្កា​រ៉ាត​ម្លៃ​ថោ​ក​ ​ក៏​អា​ច​ប្រើ​កា​រ​បា​ន​ដែ​រ​។​

​-​ក្រែ​ម​រ​លោ​ង​ ​៖​ ​ពុំ​មា​ន​អ្វី​ខុ​ស​ប្លែ​ក​គ្នា​ច្រើ​ន​ទេ​ ​រវា​ង​ក្រែ​ម​រ​លោ​ង​ត​ម្លៃ​ថ្លៃ​ នឹ​ង​ថោ​ក​។​
​-​ខ្មៅ​ដៃ​ ឬ​ជ​ក់​គូ​ស​រឹ​ម​ភ្នែ​ក​ ​៖​ ​គ្រាន់​តែ​ជ្រើ​ស​យ​ក​ប្រ​ភេ​ទ​ដែ​ល​គូ​ស​បា​ន​ងា​យ​ ​រ​អិ​ល​ល្អ​ ​និ​ង​មិ​ន​ឆា​ប់​ស្ងួ​ត​ពេ​ក​ ​ទោះជា​​ត​ម្លៃ​ថ្លៃ​ ​ឬ​ថោ​ក​ ​ក៏​អា​ច​ប្រើ​បាន​​កា​រ​ដែរ​​។
​-​ថ្នាំ​លា​ប​ក្រ​ច​ក​ ​៖​ ​ទាំ​​ងត​​ម្លៃ​ថោ​ក​ ​ឬ​តម្លៃ​ថ្លៃ​ ​គឺ​ប្រើ​រូ​ប​ម​ន្ត​ផ​លិ​ត​តែ​មួ​យ​ ​​បើអ្ន​ក​មិ​ន​ប្រើ​ថ្នាំ​ស្រោ​ប​ពី​លើ​ ​ឱ្យ​បា​ន​ល្អ​ទេ​ ​ព​ណ៌​ក្រ​ច​ក​រ​ប​ស់​អ្ន​ក​​ ​នឹ​ង​មិ​ន​ជា​ប់​យូ​រ​លើ​ស​ពី​ ២​-​៣​ថ្ងៃ​នោះ​ទេ​។​
​-​ម្សៅទ្រនាប់ ៖ វាពិបាកបន្តិចក្នុងការជ្រើសពណ៌ម្សៅទ្រនាប់ ឱ្យសមស្រប បើអ្នកមិនបានសាកល្បងប្រើនោះទេ។ វា​នឹងមានពណ៌ជាច្រើនសម្រាប់ឱ្យជ្រើសរើស ចំពោះគ្រឿងសម្អាងតម្លៃខ្ពស់។
-ម្សៅផាត់ភ្នែក ៖ គុណភាព និងពណ៌របស់ម្សៅផាត់ភ្នែក ប្រភេទតម្លៃថ្លៃ មានលក្ខណៈល្អជាងតម្លៃថោក វា​មា​ន​គ្រា​ប់​ព​ណ៌​ច្រើ​ន​ជា​ង​ ​និ​ង​ជា​ប់​បា​​នយូ​រ​ជា​ង​ ​មា​ន​ព​ណ៌​ដិ​ត​​ច្បា​ស់​ ​ធ្វើ​ឱ្យ​អ្ន​ក​ត្រូ​វ​ប្រើ​តិ​ច​ជា​ង​ ​និ​ង​ប្រើ​បា​ន​យូ​រ​ជា​ង​ ​ទៅ​តា​ម​នោះ​ដែ​រ​។​
​-​ម្សៅ​ផា​ត់​ថ្ពា​ល់​ ​៖​ ​ដូ​ច​គ្នា​នឹ​ង​ម្សៅ​ផា​ត់​ភ្នែ​ក​ដែរ ហើយប្រភេទតម្លៃថោក ច្រើនតែឆាប់ប្រេះបែកជាង។ រីឯ​ប្រភេទ​តម្លៃ​ថ្លៃ វាអាចទ្រាំទ្រនឹងការប៉ះទង្គិចក្នុងកាបូប បានល្អជាង។
-ម្សៅចំណាំង (Bronzer) ៖ ប្រភេទដែលមានតម្លៃថ្លៃ តែងតែរាបរអិល ស្រួលផាត់ជាង និងមានពណ៌ ឱ្យ​ជ្រើ​ស​រើ​ស​ច្រើន​ជាងប្រភេទតម្លៃថោក។
-ជក់តែងមុខ ៖ ជក់តែងមុខតម្លៃថ្លៃ តែងតែស្រួលផាត់ និងផាត់បានល្អជាង។ ក្រៅពីនេះ បើថែទាំឱ្យបានល្អ វានឹង​ប្រើ​ការបានយូរជាងទៀតផង៕

ការបង្អាក់ភាពចាស់ជរានៃសម្ផស្ស



អ្ន​ក​វិ​ទ្យា​សា​ស្ត្រ​រប​ស់​ម​ន្ទី​រ​ព្យា​បា​ល​មេ​យ៉ូ​ ​(​Mayo Clinic)​ ​ដ៏​ល្បី​ឈ្មោះ ​រ​ប​ស់​ ​ស​ហ​រ​ដ្ឋអា​មេ​រិ​ក​ ​បាន​ឱ្យ​ដឹ​ង​ថា​ ​វិទ្យា​សា​ស្ត្រអា​ច​បង្អ​ង់​អា​ការ​ចា​ស់ជ​រា​ផ្សេ​ង​ៗ​ ​ដូច​ជា​ ​ស្បែ​ក​ជ្រី​វ​ជ្រួញ​ ​និង​សា​ច់​ដុំចុះ​ខ្សោ​យ​ រ​ប​ស់​សត្វ​ក​ណ្តុរ​ ​ឱ្យ​ដំណើ​រ​កា​រយឺ​ត​ជា​ងមុ​ន​បាន​ ​និ​ង ​ជឿ​ជា​ក់​ថា​ ​លទ្ធ​ផ​លនៃ​កា​រស្រា​វ​ជ្រា​វនេះ​ ​អាច​មា​ន​ផ​លល្អ​ចំ​ពោះ​ម​នុស្ស​ ​ធ្វើ​ឱ្យម​នុ​ស្ស ​ក្រ​ចា​ស់​ និ​ង​នៅ​ក្មេង​បា​ន​យូរ​។​

ព្រឹត្តិបត្រធម្មជាតិ របស់សហរដ្ឋអាមេរិក បានឱ្យ- ដឹងថា ពួកគេបានប្រើវិធីកម្ចាត់កោសិកាដែលអស់អាយុ ​មិ​ន​អាច​បំបែកខ្លួនជាកោសិកាថ្មីទៀតបាន ដែលមានច្រើន ទៅតាមអាយុដែលកើនឡើងនោះ។ ​គេ​អាច​ប៉ា​ន់​ប្រ​មាណ​ ​​បានថា ក្នុងចំណោមអ្នកមានវ័យចំណាស់ មានកោសិកាជរា បែបនេះ ប្រមាណ១០%។​
អ្ន​ក​ស្រាវជ្រាវបានឱ្យកណ្តុរពិសោធន៍ ស៊ីជាតិថ្នាំ ដែល នឹងទៅសម្លាប់កោសិកាពួកនោះឱ្យអស់ ​ធ្វើ​ឱ្យអា​កា​រ​ប​ង្ហា​ញ នូវវ័យជរាកើតឡើងយឺតជាងមុន ហើយសាច់ដុំផ្សេងៗ ក៏ ធ្វើការបានល្អជាងមុន។​
​លទ្ធ​ផលនៃការរកឃើញនេះ ធ្វើឱ្យគេទទួលបានគំនិត ល្អៗ ដើម្បីបង្អង់អាការចាស់ជរារបស់មនុស្ស ព្រោះអ្នក- ​ដែល​​មានវ័យនៅក្មេង អាចកម្ចាត់កោសិកាពួកនេះបានដោយខ្លួនឯង។ អ្នកស្រាវជ្រាវបាន អះអាងថា បើ​យើ​ង​អាច​​ពង្រឹងប្រព័ន្ធការពារខ្លួនឱ្យរឹងមាំបន្តិច ក៏ជឿជាក់បានថា កោសិកា ទាំងនេះ នឹងត្រូវកម្ចាត់ចេញអស់បាន ៕

អ្វីទៅដែលជាអាថ៌កំបាំងក្នុងការតុ​ប​តែ​ង​ភ្នែ​ក​ឱ្យស្អា​ត?



សំ​ណួ​រ​មួ​យ​ដែ​ល​យើ​ង​តែង​ឮ​ញឹ​ក​ញា​ប់ប់​ផុំ​ត​ ​គឺ​គួរ​ប្រើ​ព​ណ៌​ផា​ត់​ភ្នែ​ក ​ព​ណ៌​ផ្សេ​ង​ៗ​បែ​ប​- ​ណា​ទើ​ប​ល្អ​ ​? ​ខា​ង​ក្រោ​ម​នេះ​គឺ​ជាវិ​ធី​តុ​ប​តែ​ង​ភ្នែ​ក​ឱ្យស្អា​ត​ ​តា​ម​ចំ​នួ​ន​ព​ណ៌​..​.​។​​

វិធីប្រើពណ៌ផាត់ភ្នែក ១ពណ៌ ៖
​១​.​ ​លាបពណ៌លើត្របកភ្នែក និងតាមទម្រង់រោមភ្នែកក្រោម។​
២​.​ ​ដើម្បីបង្កើតខ្សែត្រេភ្នែក ដែលកាន់តែដិតច្បាស់ ត្រូវប្រើទឹក មកជួយ ដោយប្រើជក់ បៀកទឹកបន្តិច ​ជ្រល​ក់​លើ​ពណ៌​ផា​ត់ភ្នែក រួចលាបតាមទម្រង់រោមភ្នែកលើ។​
​វិធី​ប្រើ​ពណ៌ផាត់ភ្នែក ២ពណ៌ ៖​
​១.​ ​ប្រើពណ៌ខ្ចីជាងគេ ក្នុងប្រអប់ ជាទ្រនាប់ លាបឱ្យសព្វត្របកភ្នែក គល់ជ្រុងភ្នែក និង ​តា​មទ​ម្រ​ង់​រោ​មភ្នែ​ក​ក្រោ​ម​។
​២​.​ លា​បពណ៌ដិត តាមទម្រង់រោមភ្នែកលើ រហូតដល់គន្លាក់ផ្នត់ភ្នែក កៀរឱ្យចូលគ្នា ដោយបង្វិលជក់ ជារង្វង់ ​ឱ្យ​សព្វ​។​ ការធ្វើបែបនេះ អាចធ្វើឱ្យពណ៌ផ្សំគ្នាជាពណ៌កណ្តាល ដែល គ្មានក្នុងប្រអប់។​
​វិធី​ប្រើ​ពណ៌ផាត់ភ្នែក ៣ពណ៌ ៖​
​១.​ ​ដូ​ចគ្នានឹងប្រភេទ ២ពណ៌ ត្រូវលាបពណ៌ដែលខ្ចីបំផុត ឱ្យសព្វចិញ្ចើម។​
​២.​ ​ប្រើពណ៌កណ្តាល ឱ្យកើតប្រយោជន៍ច្រើនបំផុត ព្រោះវាជាពណ៌សុវត្ថិភាពបំផុតសម្រាប់ អ្នក ​លា​បវា​តា​ម​ស្នា​ម​គន្លា​ក់ភ្នែក ដោយត្រឡប់ទៅមក តាមបែបតែមួយ ដូចផ្លិតបក់ទឹករថយន្ត រួចប្រើពណ៌ដិតបំផុត ​លា​ប​តា​ម​ទ​ម្រង់​រោមភ្នែក ឬបង្កើតភាពដិតច្បាស់ដល់ភ្នែក ដោយការ លាបកន្ទុយភ្នែក ជារូបអក្សរ V ​។​​
​វិ​ធី​ប្រើ​ពណ៌​ផាត់ភ្នែក ៤ពណ៌ ៖​
១​.​ ប្រអប់បែប៤ពណ៌ ភាគច្រើនតែងមានពណ៌សំខាន់៣ពណ៌ រួចបន្ថែមពណ៌មាស ឬពណ៌ភ្លឺផ្លេក ​មួយ​ព​ណ៌​ទៀត​។​ ដូច្នេះ ត្រូវប្រើ៣ពណ៌ តាមបែបដែលអធិប្បាយក្នុងការប្រើ ពណ៌ផាត់ភ្នែក៣ពណ៌។​
​២.​ ​ថែមពណ៌ទី៤ ចូលទៅជ្រុងគល់ភ្នែក ត្របកភ្នែក ទ្រនង់ចិញ្ចើម ឬត្រេភ្នែកក្រោម បើ មានអារម្មណ៍ថា ​កា​រលា​ប​៤ពណ៌ វាច្រើនពេក គួរប្រើពណ៌តែមួយ ម្តងមួយៗ ឬយកមកផ្សំ- ពណ៌ ដោយខ្លួនឯង ​តា​មចំ​ណូ​ល​ចិ​ត្ត​ក៏​បា​ន ៕

អាថ៌កំបាំងអាហារ១២យ៉ាងដែលជួយដល់សុខភាពនិងសម្រស់មនុស្សទូទៅ



មិ​ន​ថា​ជា​ស​រ​សៃស​ក់​ ​កែ​វភ្នែ​ក​ ​ក្រ​ច​ក​ ឬ​សូ​ម្បី​តែ​ខួ​រ​ក្បាល​ ​និ​ងស​រី​រា​ង្គ ​គ្រ​ប់ផ្នែ​ក​នៃ​រា​ងកា​យ​ តែ​ង​តែ​ត្រូវ​កា​រសា​រ​ជា​តិអា​ហា​រ​ខុ​សៗ​គ្នា​។​ ដូ​ច្នេះ​ ​ដើម្បី​ ​ជួ​យបំ​ប៉​ន​រា​ងកា​យ​តា​ម​ផ្នែក​នី​មួ​យៗ​ ​អ្ន​កអា​ច​ជ្រើ​ស​អាហា​រ​ដូ​ចខា​ង​ក្រោ​ម.​.​.​។

​១.សក់ទន់រលាស់ ដោយទឹកដោះគោដែលមានជាតិខ្លាញ់ ៖ បើចង់ ឱ្យសក់ស្អាត អ្នកចាំបាច់បរិភោគប្រូតេអ៊ីន ​ចូល​ទៅ​ ដែលទឹកដោះគោមានជាតិ- ខ្លាញ់ទាប នឹងផ្តល់ប្រូតេអ៊ីនតិច ឬច្រើន ​គឺអា​ស្រ័​យ​លើ​ទម្ង​ន់​រ​ប​ស់​មនុ​ស្ស​ម្នា​ក់​ៗ ​ហើយជាទូទៅ ប្រូតេអ៊ីន ១ក្រាម គិតចំពោះទម្ងន់ខ្លួន ១គីឡូក្រាម គឺគ្រប់គ្រាន់ល្មម។​
​សម្រា​ប់អ្នកដែលចូលចិត្តហូបអាហារអឺរុប អាចសាកល្បងហូបឈីស (Cheese) ជាតិខ្លាញ់ទាប ​តែក​ន្លះ​ចា​ន​ចង្កឹះ​ ​នឹ​​ងផ្តល់ប្រូតេអ៊ីន ប្រហែល ២៨ក្រាម។
​២​.​ថែបំ​ប៉នបេះដូង ដោយទំពាំងបារាំង ៖ ទំពាំងបារាំង ធ្វើឱ្យរាងកាយ ឃ្លាតចាកពីជំងឺបេះដូង បាន ​ដោ​យ​សារ​វា​ពោ​រពេញទៅដោយវីតាមីន B ដែល ជួយបន្ថយអូម៉ូស៊ីស្ទេអ៊ីន (Homocysteine) ជាអាស៊ីដអាមីណូម៉្យាង ​ដែ​ល​ធ្វើ-​ ឱ្យកើតអាការរលាក និងបង្កើនការប្រឈមនឹងជំងឺបេះដូង។​
​៣.​ថែទាំកែវភ្នែក ដោយស៊ុត ៖ ស៊ុតក្រហម មានសារធាតុប្រឆាំង- រ៉ាឌីកាល់សេរី ឈ្មោះថា លូតេអ៊ីន (Lutein) ​និង​ស៊ីសានធីន ដែលជួយការពារ ភ្នែកឡើងបាយ និងពន្យារមិនឱ្យសាច់ដុំក្នុងកែវភ្នែក ថមថយសភាព ​ហើ​យមិ​ន​-​ បាច់បារម្ភថា ស៊ុតមាន់ នឹងបង្កើនកូលេស្តេរ៉ូលឡើយ ព្រោះអ្នកស្រាវជ្រាវ ពីសាកល- ​វិ​ទ្យា​ល័​យម៉ា​ស​សាឈូ​សេ​ត​ថ៍ ​(​U​niversity of Massachusett) បញ្ជាក់រួច មកហើយថា ការបរិភោគស៊ុត ១គ្រាប់ ក្នុង១ថ្ងៃ ​មិ​នធ្វើ​ឱ្យ​ក​ម្រិតកូលេស្តេរ៉ូល កើនឡើងឡើយ។​
​៤​.ស្បែ​កស្រស់ថ្លា ដោយសារប៉េងប៉ោះ ៖ រាល់ថ្ងៃ អ្នកត្រូវចេញមកប៉ះ- កាំរស្មីយូវី (UV) យ៉ាងខ្លាំងក្លា ប៉ុន្តែ ​សា​រធា​តុ​ខារ៉ូទីណយដ៍ (Carotenoid) ក្នុងប៉េងប៉ោះ ជួយបន្ថយការបំផ្លាញស្បែកបាន ហើយថែមទាំងជួយការពារ ​មហា​រី​ក និងបំបាត់ស្នាមជ្រីវជ្រួញ បានផងដែរ។​
​៥.​ក្រ​ចករឹងមាំ ដោយសាច់គោ ៖ សម្រាប់ស្ត្រីដែលតែងតែខ្វះជាតិដែក និងធ្វើឱ្យក្រចករបស់អ្នក ងាយបាក់។ ​ដូ​ច្នេះ ​ចូរបរិភោគសាច់គោ ឱ្យបានញឹកញាប់ ព្រោះវាសម្បូរដោយជាតិដែក។​
​៦.​ខួ​រក្បាលភ្លឺថ្លា ដោយបន្លែខាត់ណា ៖ ការសិក្សាដែលចុះផ្សាយក្នុង ព្រឹត្តិបត្រ Neurology បានឱ្យដឹងថា ​កា​រប​រិ​ភោ​គប​ន្លែបៃតង ដូចជា ខាត់ណា ជួយមិនឱ្យកោសិកាខួរក្បាលខូចខាត បានដល់ទៅ ៤០%។​
​៧​.ឆ្អឹ​ង​រឹ​ងមាំ ដោយសូកូឡា ៖ ក្នុងសូកូឡា ពោរពេញទៅដោយម៉ាញេ- ស្យូម ​ដែ​លផ្ត​ល់​ផ​លល្អ​ចំ​ពោះ​ភាព​ហា​ប់ណែ​ន​រប​ស់​ឆ្អឹង ប្រសិនបើរាងកាយ ទទួលបានម៉ាញេស្យូម គ្រប់គ្រាន់ ក៏អាចកើតជំងឺពុកឆ្អឹងបានដែរ។​
​៨.​ប​បូ​រមា​ត់​រាបស្អាត ដោយសណ្តែកវ៉ល់ណាត់ ៖ បបូរមាត់រលោង ស្អាត មិនមែនជាបញ្ហាចោទឡើយ ​ប្រ​សិន​បើ​កា​រផ្លា​ស់ប្តូរកោសិកាស្បែក ជា- ប្រចាំ។ ដូច្នេះ ក្រៅពីការបរិភោគត្រីសាលម៉ន ដែលមានអូមេហ្គា-៣ ហើយ ​កា​រហូ​ប​សណ្តែកវ៉ល់ណាត់ តែមួយក្តាប់ (ប្រហែល ១៤គ្រាប់) នឹងជួយឱ្យ អ្នកទទួលបានអូមេហ្គា-៣​គ្រ​ប់គ្រា​ន់​។
​៩.ច្រមុះស្រឡះ ដោយគ្រាប់ឈូករ័ត្ន ៖ ដោយសារគ្រាប់ឈូករ័ត្ន សម្បូរ ដោយវីតាមីន E ​​ដែ​​​ល​ជួ​​​​យជំ​រុ​ញ​ប្រ​ព័​​ន្ធកា​​​រពាររាងកាយ ឱ្យប្រសើរឡើងហើយ ថែមទាំងអាចបន្ថយអាការអាល់លែរហ្ស៊ី ក្នុងប្រហោងច្រមុះ ​ផ​ងដែ​រ​។​
​១០.សុខភាពល្អ ដោយផ្លែប៊្លូបឺររី ៖ វីតាមីន C ក្នុងប៊្លូបឺររី ដូចជា ថ្នាំ ដែលមានប្រយោជន៍ជាច្រើន ​ចំ​ពោះកា​រ​បំ​ប៉ន​កែ​វភ្នែក គ្រប់គ្រងការឃ្លាន- អាហារ ថែមទាំងថែរក្សាមិនឱ្យប្លោកនោមឆ្លងមេរោគ ផងដែរ។​
​១​១.​ប្រអប់មាត់គ្មានជំងឺ ដោយផ្លែស្វាយ ឬគីវី ៖ ផ្លែឈើទាំងពីរនេះ មានវីតាមីន ជ ច្រើនជាងក្រូចទៅទៀត។ ​កា​រប​រិ​ភោគផ្លែស្វាយ ពាក់កណ្តាលផ្លែ ឬផ្លែគីវី ១ផ្លែ ក្នុង១ថ្ងៃ នឹងជួយ ការពារអញ្ចាញ ​និ​ងប​ន្ថ​យ​ការ​ប្រ​ឈ​មនឹ​ង​ជំងឺ​មហារីក ក្នុងប្រអប់មាត់ បានដល់ទៅ ៥០ភាគរយ ឯណោះ។​
​ប្រ​សិន​បើអ្នកមានបញ្ហាអញ្ចាញ និងធ្មេញ មានន័យថា ក្នុងប្រអប់មាត់ កំពុងតែពោរ- ​ពេ​ញទៅ​ដោ​យ​សារ​ធា​តុ​សៃតូ​ឃី​ន (Cytokine) ដែលធ្វើឱ្យមាត់របស់អ្នកឈឺចាប់ និងមានឈាម ហូរ។ ប៉ុន្តែ វីតាមីន D ​ជួ​យ​បន្ថ​យ​សា​រធា​តុ​នេះបា​ន។ ចូរសាកល្បងទទួលទានបង្គា ប្រហែលជា ១ខាំ នឹងមានវីតាមីន ឌ ប្រហែល៦៥% ​ដែ​ល​អ្នក​ត្រូ​វកា​រ​ក្នុង ១ថ្ងៃ។​
១​២​.​ដើមទ្រូងមូលក្លុំ ដោយប្រូកខូលីខ្ចីៗ ៖ ប្រូកខូលីខ្ចីៗ មានសារធាតុម៉្យាង ជួយទប់ទល់ ​មិន​ឱ្យ​កោ​សិ​កាម​ហា​រី​កសុ​ដន់ លូតលាស់ ដែលសារធាតុនេះមានឈ្មោះថា សាល់ហ្វូរ៉ាហ្វែន (Sulforaphane) ​ហើ​យមា​ន​នៅ​ក្នុ​ង​ប្រូក​ខូ​លី​ខ្ចី ​ច្រើនជាងប្រូកខូលីចាស់ ដល់ទៅ២០ដង ឯណោះ ៕

ស្រ្តីនិងផលវិបាកពាក់ស្បែក​ជើងកែ​ងចោ​ត



ស្ត្រី​ដែ​ល​ចូ​ល​ចិ​ត្ត​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត​ ​គួ​រ​ប្រ​យ័​ត្ន​ចំ​ពោះ​ជើ​ង​រ​ប​ស់​អ្ន​ក​ ​ព្រោះ​តា​ម​​ ​កា​រ​សិ​ក្សា​ថ្មី​មួ​យ​ ​ដែ​ល​​ចុះ​ផ្សា​យ​ក្នុ​ង​ព្រឹ​ត្តិ​ប​ត្រ​ ​T​h​e​ ​J​o​u​r​n​a​l​ ​o​f​ ​A​p​p​l​i​e​d​ ​P​h​y​s​i​o​l​o​g​y​ ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​កា​រ​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត​ ​អា​ច​ធ្វើ​ឱ្យ​សា​រ​ធា​តុ​អា​ហា​រ​ចិ​ញ្ចឹ​ម​ ​សា​ច់​ដុំ​កំ​ភួ​ន​ជើ​ង​ ​ថ​យ​ចុះ​ ​ធ្វើ​ឱ្យ​អ្ន​ក​ ​ប្រ​ឈ​ម​មុ​ខ​ខ្លាំ​ង​ ​នឹ​ង​គ្រោះ​ថ្នា​ក់​ ​និ​ង​ប៉ះ​ពា​ល់​ដ​ល់​កា​រ​ដើ​រ​ ​រ​ប​ស់​អ្ន​ក​ថែ​ម​ទៀ​ត​។​

​កា​រសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ដោយជ្រើសរើស ស្ត្រីវ័យក្មេងចំនួន៩នាក់ ​ដែ​ល​បា​ន​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត​យ៉ាងតិច ៤០ម៉ោង ក្នុង១សប្តាហ៍ អស់រយៈពេល២ឆ្នាំ និងស្ត្រីវ័យក្មេងចំនួន ១០នាក់ទៀត ដែលកម្រ ​ពា​ក់​ស្បែ​​ក​ជើ​ង​កែ​ង​ចោ​ត​។​

​ជា​ល​ទ្ធ​ផលបានឱ្យឃើញថា ស្ត្រីដែលមានទម្លាប់ពាក់ស្បែក-ជើងកែងចោត តែងបោះជំហានខ្លីៗ និងប្រើកម្លាំងខ្លាំង ហើយជើង ​ត្រូ​វ​រឹ​ប​ ​និ​ង​ដើ​រដោយចុងជើងជានិច្ច។ ម៉្យាងទៀត ទោះបីជា ដោះ- ស្បែកជើងចេញ និងដើរដោយជើងទទេក៏ដោយ ក៏ពួកគេ នៅតែដើរ ​ក្នុ​ង​ឥ​រិ​យា​ប​ថ​បែបនេះដដែល។ ហេតុនេះហើយ ទើបជាតិកាកសរសៃ អាហារ (Fibers) នៅក្នុងសាច់ដុំកំភួនជើង បានថយចុះ ​និ​ង​ធ្វើ​ឱ្យ​ ​ជើ​ង​ ​ងាយរងរបួស។​

​ក្រៅ​ពី​នេះ​ ​ការពាក់ស្បែកជើងកែងចោត វាទាមទារឱ្យអ្នកប្រើ ថាមពលខ្លាំង ដើម្បីទប់លំនឹងខុសពីអ្នកដែលពាក់ស្បែកជើងរាប ​ធ​ម្ម​តា​។​ ​ម៉្យា​ង​ទៀ​ត នៅពេលដែលអ្នកប្តូរពីការពាក់ស្បែកជើងកែង- ចោត មកជាស្បែកជើងរាបវិញ វាក៏អាចបង្កឱ្យមានគ្រោះថ្នាក់បាន ​ផ​ង​ដែ​រ​ ​ជាពិសេស នៅពេលធ្វើការ ព្រោះតែជើងបានប្តូរលក្ខណៈថ្មី បង្កឱ្យមានការឈឺចាប់ និងធ្វើឱ្យពិបាកដើរ។​

​លោ​ក​នៀ​ល​ ​ចេ​ ​ក្រូ​នី​ន (Neil J. Cronin) ប្រធានដឹកនាំ ការសិក្សានេះ បានឱ្យដឹងថា “ជម្រើសដែលល្អបំផុត គឺអ្នកមិនត្រូវ ​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត ញឹកញាប់ពេកនោះឡើយ ត្រឹមតែម្តង ឬ ២ដង ក្នុង១សប្តាហ៍បានហើយ ពោលគឺអ្នកគួរឱ្យជើងស្ថិតក្នុង ទម្រង់ធម្មតា ​ឱ្យ​បា​ន​ច្រើ​នបំផុត៕

Tuesday, February 14, 2012

អ្វី​ដែល​អ្នក​គួរ​​ដឹង​​ពី​​ “ឡេ” ការ​ពារ​​កម្តៅ​ថ្ងៃ​

យើងសុទ្ធតែធា្លប់ឮម្តងហើយម្តងទៀត ពីសារសំខាន់របស់ឡេការពារកម្តៅថ្ងៃ ក្នុងការការពារស្បែករបស់អ្នក ដោយការប្រើចំនួនត្រឹមត្រូវ។ ការធ្វើដូច្នេះនឹងអាចជួយអ្នកក្នុងការបង្ការស្បែកចាស់មុនអាយុ និងជំងឺស្បែកមួយចំនួនដូចជា ជំងឺមហារីកស្បែក។ ខាងក្រោមនេះគឺជាការណែនាំ មួយចំនួនដែលអាចឱ្យអ្នកប្រើឡេការពារកម្តៅថ្ងៃក្នុងវិធីសាស្ត្រដែលល្អបំផុត។



- អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃឱ្យបានពី ២០ ទៅ ៣០នាទី មុនពេលចេញក្រៅក្រោមកម្តៅថ្ងៃ ដើម្បីការពារឱ្យបានខ្លាំងបំផុត។
- លាបឡេបន្ថែមរៀងរាល់ម៉ោង ដើម្បីធានាថាអ្នកបានការពារពេញលេញ។
- អ្នកត្រូវប្រើឡេការពារកម្តៅថ្ងៃដែលធន់នឹងញើសនៅពេលហាត់ប្រាណ។
- ព្រួយបារម្ភពីការរាំងស្ទះរន្ធញើស? អ្នកអាចប្រើឡេការពារកម្តៅថ្ងៃ ដែលផលិតឡើងសម្រាប់ប្រើលើមុខ។ ពួកឡេការពារកម្តៅថ្ងៃប្រភេទនេះ ច្រើនតែផ្សំឡើងពីទឹកដើម្បីបង្ការការស្ទះរន្ធញើស ដោយសារជាតិប្រេង។
- មនុស្សជាច្រើនភ្លេចថា បបូរមាត់របស់ពួកគេ ក៏អាចរលាកដោយសារកម្តៅថ្ងៃបានដែរ។ ជៀសវាងកំហុសឆ្គងរបស់ពួកគេ ហើយលាបប្រេងបបូរមាត់ ដែលមាន SPF ១៥ ឬ ៣០ ឱ្យបានជាប់រហូតនៅក្នុងខែក្តៅ។
- ក្នុងខែក្តៅ ប្តូរគ្រឿងសម្អាងដែលមានជាតិក្រែមឬប្រេង ដោយប្រើម្សៅជាតិខនិជដែលមាន SPF ១៥ ជំនួសវិញ ដើម្បីការពារស្បែករបស់អ្នកនៅដោយមិនប្រើឡេការពារកម្តៅថ្ងៃ (មិនត្រូវពឹងលើគ្រឿងសម្អាងនេះនោះទេ ប្រសិនបើអ្នកចំណាយពេលមួយថ្ងៃពេញនៅលើឆ្នេរខ្សាច់ ឬនៅជិតអាងហែលទឹក ពពួកគ្រឿងសម្អាងនេះ សម្រាប់តែអ្នកធ្វើការដែលត្រូវនៅក្រោមកម្តៅថ្ងៃតែមួយភ្លែតៗប៉ុណ្ណោះ)។

ប្រភពពី ខ្មែរស្ថាបនា