www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face
Showing posts with label ទេសចរណ៍. Show all posts
Showing posts with label ទេសចរណ៍. Show all posts

Saturday, April 14, 2012

រមណីយដ្ឋាន​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​ទាំង ១០ កន្លែង នៅ​រតនគិរី



រតនគិរី​: ​គេ​អាចធ្វើ​ដំណើរ​ទៅកាន់​ខេត្តរតនគិរី ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​ប្រណីត នៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែលជា​គោលដៅ​សំខាន់បំផុត សម្រាប់​ភ្ញៀវទេសចរ គឺត្រូវធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ កាត់​ខេត្តកំពង់ចាម ផ្លូវជាតិ​លេខ​៧ និង​លេខ​១៣ ខេត្តក្រចេះ ស្ទឹងត្រែង ដល់​ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់ បែក​ចូល​ផ្លូវ​ខាងស្តាំ​ដៃ តាមផ្លូវ​តាមផ្លូវ​ជាតិ​លេខ​៧៨​អា ឆ្ពោះ​ត្រង់​ទៅ​កើត​ជិត ១០០ គីឡូម៉ែត្រ នឹង​ដល់ទី​រូ​ម​ខេត្តរតនគិរី ដែលមាន​រយៈ​ចំងាយ​សរុប ៥៨៨ គីឡូម៉ែត្រ គិតពី​រាជធានី​ភ្នំពេញ​។​

​រមណីយដ្ឋាន​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​ទាំង ១០ កន្លែង នៅ​រតនគិរី រួមមាន​៖
១-​រមណីយដ្ឋាន​បឹង​យក្ស​ឡោម
២-​រមណីយដ្ឋាន​ទឹកធ្លាក់​ចា​អ៊ុង
៣-​ទឹកធ្លាក់​កាចា​ញ
៤-​ទឹកធ្លាក់​កា​ទៀង
៥-​ទឹកធ្លាក់​អូរ​ស៊ិន​លែ​រ៍
៦-​រមណីយដ្ឋាន​ឥសី​ប​តមៈ
៧-​រមណីយ​ដ្ឋា​បឹង​លំ​កុ​ដ
៨-​រមណីយ​ដ្ឋា​ទឹក​ជួរ​តាត​តាំ
៩-​រមណី​ដ្ឋា​វាល​ថ្ម​រំ​ប្លង់
១០-​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​វីរ​ជ័យ​។​

១-​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ស​ឡោម​៖
​បឹង​យក្ស​ឡោម ជា​រមណីយដ្ឋាន​ធម្មជាតិ​ជាទី​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ស្ថិតនៅលើ​តំបន់​ខ្ពង់រាប ចំ​កណ្តាល​ភ្នំ នៃ​ខេត្តរតនគិរី ដែល​កើតឡើង ដោយ​ប​ន្ទុះ​ភ្នំភ្លើង​ជាច្រើន​សតវត្សរ៍​មកហើយ ស្ថិតនៅក្នុង​ឃុំ​យក្ស​ឡោម ស្រុក​បាន​លុង មាន​ចំងាយ ៥ គីឡូម៉ែត្រ ពី​ទីក្រុង​បាន​លុង​។ បឹង​នេះ មាន​សណ្ឋាន​រាង​មូល ដោយមាន​បន្ទាត់កាត់​ផ្ចិត​ប្រមាណ​ជាង ៨០០ ម៉ែត្រ ជំរៅ ៤៨ ម៉ែត្រ​។​
​នៅទីនេះ បាន​ផែ​ពីរ ដែល​សង់​លយ​ទៅលើ​ផ្ទៃ​ទឹក សំរាប់អ្នកទេសចរ​អ​ង្គុ​យ​លំហែរ គយគន់​ត្រី​កំពុង​ហែល​ទឹក មើល​បក្សាបក្សី តាម​ដងព្រៃ​នៅ​ជំវិញ​មាត់បឹង​។
​បឹង​យក្ស​ឡោម​ក៏​ជា​កន្លែង​សំរាប់​ងូតទឹក ឬ​ហែល​ទឹក​លេង​កំសាន្ត​ផងដែរ​។ នៅ​មាត់បឹង​ពី​ខាងលិច​មាន​មជ្ឈមណ្ឌល ដែល​សាងសង់ឡើង សំរាប់​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពី​បឹង​យក្ស​ឡោម និង​ជា​កន្លែង​ដាក់តាំង​សិប្បកម្ម​របស់​ជនជាតិ​ភាគតិច និង​លក់​វត្ថុ​អនុស្សាវរីយ៍​។
​អ្នកទេសចរ​និយម​ចូលចិត្ត​ទៅ​ហែល​ទឹក​លេង និង​ដើរ​កំសាន្ត​តាម​ព្រៃភ្នំ​ជំវិញ​បឹង ដោយមាន​អាហារ​យកទៅ​ជាមួយ​ផង​។ បឹង​យក្ស​ឡោម គឺ​កន្លែង​មួយ ដែល​បងប្អូន​ជនជាតិភាគតិច​នៅក្បែរនោះ គោរពបូជា​ដោយ​គេ​ជឿថា អារក្ស ជា​ម្ចាស់​ទឹកដី​ព្រៃ​ប្រឹក្សា ស​ន្ថិ​ត​នៅ​ទីនោះ​។​

​បច្ចុប្បន្ន​ទីនោះ មាន​សភាព​ស្ងប់ស្ងាត់​នៅ​កណ្តាល​ទ្រូងព្រៃ ប្រៀប​បានជា​ទីឋាន​ដ៏​សុខសាន្ត​សំរាប់​ពពួកសត្វ​ព្រៃ និង​អ្នកទេសចរ​ទាំងឡាយ ដែល​ស្វែងរក​ភាពស្ងប់ស្ងាត់ ឬក៏​និយម​រក​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​បំផុត​។ បឹង​នេះ​ប្រៀបបាន​នឹង​មេដែក​ឆក់​សំរាប់​ស្រូប​ទាញ​អង្រួន​បេះដូង​ភ្ញៀវទេសចរ ចាប់អារម្មណ៍​កាន់តែខ្លាំង ដោយ​ខាន​ពុំបាន ខណៈដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បានធ្វើ​ដំណើរ​កំសាន្ត​ទៅដល់​ខេត្តរតនគិរី​នេះ​។

​ទឹក​បឹង ដែលជា​និច្ចកាល​ត្រជាក់ ថ្លាយុង ឆ្លុះ​ពណ៌​ជាមួយ​ព្រៃឈើ​ខៀវស្រងាត់​ដែល​ព័ទ្ធជុំវិញ​មាត់បឹង​នោះ ហើយ​អមដោយ​សំឡេង​បក្សាបក្សី​ស្រែក​យ៉ាង​គ្រលួច​។ បឹង​យក្ស​ឡោម​បាន​ក្លាយជា​គោលដៅ​សំរាប់​ភ្ញៀវទេសចរ មុជទឹក​ហែល​កំសាន្ត អារម្មណ៍​បំបាត់​ក្តីកង្វល់​។

​នៅពេល​ដើរ ឬ​ជិះ​កង់ ទស្សនា​កំសាន្ត​នូវ​ទេសភាព​ស្រស់ត្រកាល ព័ទ្ធជុំវិញ​មាត់បឹង ដែល​ពេលខ្លះ អាច​ឱ្យគេ​ពើបប្រទះ​សត្វ​បក្សាបក្សី ឬ​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ជនជាតិដើម​ភាគតិច​មានជំនឿថា ទឹក​បឹង​ជា​ព្រលឹង​វិញ្ញាណ ដែល​ពួកគេ​ទាំងអស់គ្នា​តែងតែ​គោរពបូជា និង​ធ្វើការ​បន់ស្រន់​សុំឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​នោះ​ការពារ​ដល់​ពួកគេ និង​ទឹកដី​បព្វ​បុរស​ផង​ខ្លួន​ឱ្យនៅ​គង់វង្ស​ជានិច្ច​។ ប្រជាជន​ខ្លះ បាន​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នូវ​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ផលិតផល​សិប្បកម្ម កសិកម្ម​ជាច្រើន​មុខ ដែល​ផលិត​ដោយ​ជនជាតិដើម ភាគតិច​នៅ​មូលដ្ឋាន​នោះ​តែម្តង​។​

២-​រមណីយដ្ឋាន​ទឹកធ្លាក់​ចា​អ៊ុង​៖
​ទឹកធ្លាក់​ចា​អ៊ុង មាន​ចំងាយ​ប្រមាណ ២​គីឡូម៉ែត្រ ពី​ទីក្រុង​បាន​លុង តាមផ្លូវ​ទៅ​ស្ទឹងត្រែង រួច​បត់​ស្តាំ ទៅតាម​ផ្លូវលំ​ប្រមាណ ៦ គីឡូម៉ែត្រ​។ ទឹកធ្លាក់​ចា​អ៊ុង ស្ថិតនៅ​កណ្តាល​ព្រៃ ក្នុង​ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ​។
​យើង​ហៅ​ទឹកធ្លាក់​នេះ តាម​ជនជាតិ​គ្រឹ​ង ដែល​រស់នៅ​ក្នុងភូមិ​ចា​អ៊ុង នៅ​ជិត​ទឹកធ្លាក់​នេះ​។​
​ប្រភពទឹក​ធ្លាក់​នេះ ចេញពី​ភ្នំ​ឥសី​ប​តមៈ ឬ​ភ្នំ​ស្វាយ នៅ​ជិត​ទីក្រុង​បាន​លុង​។
​មាន​សណ្ឋាន​ភាព​ពី​ខាងលើ ជា​អូរ​តូច​មួយ ទឹក​ហូរ មិន​ដាច់​តាម​ល្បាក់​ថ្ម​តូចៗ ហើយ​ធ្លាក់​ទៅក្នុង​ជ្រោះ​ខាងក្រោម មាន​កំពស់ ២៥ ម៉ែត្រ​។ ដើម្បី​មើល​ទឹកធ្លាក់ យើង​ត្រូវ​ចុះ​ជំរាលភ្នំ​ទៅ​ជ្រោះ​ខាងក្រោម យើង​នឹង​ឃើញ​រូង​ថ្ម​មួយ​យ៉ាង​ធំ ដែល​នៅ​ពី​ខាងលើ​រូង​នេះ​មាន​ផ្ទាំង​ថ្ម​រាបស្មើ​ជា​ដំបូល​។
​នៅ​មាត់ជ្រោះ មាន​ដុំថ្ម​ធំៗ ជា​កន្លែង​សំរាប់​អង្គុយ ឬ​ឈរ​មើល​ទឹកធ្លាក់​ពីលើ​កំពូល​ភ្មំ​ដ៏​អស្ចារ្យ គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​នៅ​ជុំវិញ​មាន​ដើមឈើ​តូចធំ និង​វ​ល្លិ៍​ដុះ​ជុំវិញ​ជាច្រើន​ស្អេក​ស្អះ​ជាមួយនឹង ទឹក​ដែល​កំពុង​ហូរ​ធ្លាក់​។ ទស្សនីយភាព​ដ៏​អស្ចារ្យ គឺ​ស្រស់ស្អាត ដូច​នៅក្នុង​គំនូរ​ចំហាយ​ទឹក​ចេញពី​ខ្សែទឹក​ធ្លាក់ បង្កើតបានជា​ខ្យល់​សំនើម មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹកសន្សើម ដែលជា​ប្រភព​ផ្គត់ផ្គង់​ដល់​ការ​ដុះ​រីកលូតលាស់ នៃ​រុក្ខជាតិ​គ្រប់​ប្រភេទ​នៅទីនេះ​។

​នៅពេល​ខ្លះ​ដោយ​សារបាន​ចំណាំង​កាំរស្មីព្រះអាទិត្យ ចាំង​កាត់​ខ្សែទឹក និង​ចំហាយ​ទឹក​នោះ ក៏​បង្កើតបាន​ឆ​ពណ្ណ​រង្សី ដូច​ឥ​ន្ធ​នូ​។ សហគមន៍​ទើប​សាងសង់​ជណ្តើរថ្ម​ធំ​មួយ ដើម្បី​សំរួល​ដល់​ការចុះ​ឡើង​របស់​ភ្ញៀវទេសចរ ដែលមាន​បំណង​ចុះទៅ​ដល់​បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ​។ នៅឯ​បរិវេណ​ខាងលើ នៃ​ទឹកធ្លាក់​ចា​អ៊ុង​នេះ​ក៏មាន​អ្នកស្រុក​លក់ដូរ​ចំណីអាហារ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​សំរាប់​ភ្ញៀវទេសចរ​ដែរ​។​

៣-​រមណីយដ្ឋាន​ឥសី​ប​តមៈ ឬ​ភ្នំ​ស្វាយ​៖
​ទីកន្លែង​ស័ក្តិសិទ្ធិ​ឥសី​ប​តមៈ តាំង​នៅលើ​កំពូលភ្នំ​ស្វាយ មាន​ចំងាយ​ពីរ​គីឡូម៉ែត្រ ខាងលិច​ក្រុង​បាន​លុង​។ នៅ​ជើងភ្នំ​ពី​ខាងកើត មាន​វត្ត​មួយ ឈ្មោះថា វត្ត​ឥសាន​រតនា​រាម ដែលជា​ទីសក្ការៈ​បូជារ​បស់​ពុទ្ធសាសនិកជន ដែល​នៅក្នុង​ទីក្រុង​បាន​លុង ក៏ដូចជា​ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី និង​ភ្ញៀវទេសចរ ដែល​ទៅ​កំសាន្ត​ផងដែរ​។
​នៅលើ​កំពូលភ្នំ មាន​ចំលាក់​ព្រះពុទ្ធ​រូប​ចូល​និ​ពា​ន្វ​មួយ​ព្រះអង្គ​យ៉ាង​ធំ សឹង​នៅលើ​ប​ល្ល័​ង ក្រោម​ម្លប់​ដំបូល​ធ្វើ​អំពី​បេតុង​។
​ព្រះពុទ្ធ​រូបនេះ កសាងឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដើម្បី​ជាទី​សក្ការៈបូជា​របស់​ពុ​ទ្ធ​សាសនិកជន​។ ពីលើ​កំពូល យើង​អាច​មើលឃើញ​ទេសភាព​ជិត​ឆ្ងាយ​ដ៏​អស្ចារ្យ នៅ​ជុំវិញ​ភ្នំ ជាពិសេស​ទីក្រុង​បាន​លុង​តែម្តង​។ ខ្យល់អាកាស​បរិសុទ្ធ​ត្រជាក់​នា​រដូវប្រាំង ធ្វើ​ឲ្យ​អ្នកទេសចរ មិន​ចង់​ចាកចេញ​ពីលើ​កំពូលភ្នំ​ឡើយ​។

​ភ្នំ​នេះ លំអ​ដោយ​ទេសភាព​ពណ៌​បៃតង​ជានិច្ច នៅតាម​ទីវាល​ជំរាល​ជ្រលង​ភ្នំ រួច​បន្ត​ដោយ​ជួរ​ភ្នំ​នៅឯ​នាយ​ជាប់​នឹង​ជើងមេឃ​។

​សព្វថ្ងៃនេះ ទីកន្លែង​ដ៏​ស័ក្តិសិទ្ធិ​នេះ ប្រជាជន​ទៅ​គោរពបូជា​ដើម្បី​សុំ​លាភ​សំណាង ជោគជតារាសី និង​សុំ​ក្តី​សុខ​សប្បាយ​។

៤-​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ទៀង​៖
​ទឹកធ្លាក់​កា​ទៀង ស្ថិតនៅក្នុង​ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ មាន​ចំងាយ​ប្រមាណ ៧ គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង​។ ទឹកធ្លាក់​កា​ទៀង ស្ថិតនៅក្រោម​ទឹកធ្លាក់​កា​ចាញ មុននឹង​ធ្វើដំណើរ​ទៅដល់​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ចាញ មាន​ផ្លូវលំ​បែក​ទៅ​ស្តាំ​ដៃ តាម​របង​រោងចក្រ​កៅស៊ូ​ក្រែប ឆាយ​សេង ទៅខាង​ត្បូង គឺជា​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ទៀង ដែលមាន​ចំងាយ​ប្រមាណ​ជា ៣ គីឡូម៉ែត្រ​ប៉ុណ្ណោះ នឹង​ទៅដល់​រមណីយដ្ឋាន​នេះ​។

​ទឹកជ្រោះ​កា​ទៀង ស្ថិតនៅ​កណ្តាល​ព្រៃភ្នំ មាន​ដើមឈើ​ធំៗ ដែល​អាច​ផ្តល់​ជា​ម្លប់​យ៉ាង​ត្រជាក់ ត្រឈឹងត្រឈៃ​ដល់​អ្នកទេសចរ​ទាំងឡាយ​។ ដើម្បី​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល នៃ​ទឹកធ្លាក់​នេះ​ឱ្យ​កាន់តែ​ប្លែក គឺ​ត្រូវ​ចុះ​តាម​ជណ្តើរ​ឈើ​ជាច្រើន​កាំ​ទៅ​ក្រោម​។

​នៅ​ខាងក្រោយ​ខ្សែទឹក​ធ្លាក់​នោះ មាន​រូង​ថ្ម​ដ៏​ធំ អាចឱ្យ​ភ្ញៀវ​ចូលទៅក្នុង​បាន ហើយ​អាច​មើលឃើញ​ទេសភាព​ល្អៗ​ប្លែកៗ ពី​ធម្មជាតិ​កាត់​តាម​ខ្សែទឹក ដែល​កំពុង​ធ្លាក់​យ៉ាង​ត្របាញ់​នោះ​។​
ចំណែក​នៅ​ខាងលើ​ក្បែរ​ចំណុច​ទឹកធ្លាក់ មាន​កន្លែង​ជិះ​ដំរី សំរាប់​ការដើរ​កំសាន្ត​តាម​ព្រៃ​ជុំវិញ​ទីនោះ​។ នៅ​ទីនោះ មាន​ផលិតផល ផលិត​ពី​ដៃ​ដោយ​ជនជាតិ​គ្រឹ​ង​ជាច្រើន​មុខ​ដាក់តាំង​លក់ ដូចជា ឃ្លោក ស្នា គង ក្រណាត់​ប៉ឹង សំពត់ តាមបែប​ប្រពៃណី​ជនជាតិដើម​ភាគតិច ជាដើម​។​

៥-​រមណីយដ្ឋាន​បឹង​លំ​កុ​ដ​៖
​បឹង​លំ​កុ​ដ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​សេ​ដា ស្រុក​លំផាត់ ដែល​អ្នកទេសចរ អាច​ទៅកាន់​ទីនោះ តាមផ្លូវ​ជាតិ​លេខ​៧៨A មាន​ចំងាយ​ប្រហែល ៥៤ គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង​។​

​វា​ជា​បឹង​ធម្មជាតិ ដែល​មាត់បឹង​នេះ មាន​សណ្ឋាន​ដូច​រូប​បេះដូង​មនុស្ស​។ បឹង​នេះ មាន​ទំហំ ២៥ ហិកតា ជំរៅ​ប្រមាណ​ជា ៦០ ម៉ែត្រ ហើយ​មាន​លក្ខណៈ​អេកូ​ឡូ​ហ្ស៊ី ដូច​បឹង​យក្ស​ឡោម​ដែរ​។ បឹង​លំ​កុ​ដ កើតឡើង​ពី​ប​ន្ទុះ​ភ្នំភ្លើង កាលពី​សម័យ​ដើម​ជាច្រើន​សតវត្សរ៍​មកហើយ​។ ស្ថិតនៅលើ​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំ ដែល​គ្របដណ្តប់ ដោយ​ព្រៃ​ត្រូពិច ពណ៌​បៃតង​ជានិច្ច និង​ហ៊ុម​ព័ទ្ធជុំវិញ ដោយ​ដុំថ្ម ក្រោម​ម្លប់​នៃ​ដើមឈើ​ធំៗ បានផ្តល់​ជា​សំបុក​មច្ឆា​ជាតិ​តូចធំ​ជាច្រើន ប្រភេទ​រស់នៅ​បន្ត​ពូជពង្ស ហើយ​វា​ក៏​ជា​ធ្នាក់​ទាក់ទាញ​សត្វ​បក្សាបក្សី​ស៊ី​ត្រី​ជា​អាហារ និង​បក្សាបក្សី​ជាច្រើន​ទៀត រស់នៅ​ជុំវិញ​មាត់បឹង​នេះ ជា​អចិន្ត្រៃយ៍​។

​បឹង​លំ​កុ​ដ មាន​ដើមឈើ​ទ្រេត​ជាច្រើន ហាក់បីដូចជា ចង់​ដួលរលំ​ទៅលើ​ផ្ទៃ​ទឹក​បឹង​ដ៏​ថ្លា​ពណ៌​ខៀវស្រងាត់ ហើយ​ជាធម្មតា ទឹក​មាន​ភាព​ត្រជាក់​ស្រេ​ប ជាង​ទឹក​បឹង​ផ្សេងៗ​។ នៅ​ឆ្ងាយ​បន្តិច​ពី​មាត់បឹង​លំ​កុ​ដ គឺជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​ជនជាតិ​ដើម​ភាគតិច​ទំពួន ព្នង និង​ជនជាតិ​ឡាវ​។
​ប្រជាជន​ទាំងនោះ ជា​កសិករ​ដែលមាន​ជីវភាព​រស់នៅ​ពឹងផ្អែក​ទៅលើ​ដំណាំ​ដាំ​ដុះ​ចំការ​ស្រែ និង​អនុផល​ព្រៃឈើ​។ នៅ​រដូវប្រាំង រថយន្ត​ភាគច្រើន អាច​បើកបរ​ទៅកាន់​ទីនោះ​បាន ចំណែក​នៅ​រដូវវស្សា​វិញ មានតែ​រថយន្ត​ប្រភេទ​ខ្ពស់ៗ ( មាន​ខ្លះ​ជា​រថយន្ត​កែច្នៃ ) ទើប​អាច​ទៅមក​បាន​ងាយស្រួល​។

​អ្នកទេសចរ​ទាំងអស់​ត្រូវ​រៀបចំ​ប្រដាប់ប្រដា​ស្បៀងអាហារ​គ្រប់យ៉ាង យកទៅ​តាម ទើប​ជាការ​ប្រសើរ សំរាប់​ដំណើរ​កំសាន្ត ទៅកាន់​បឹង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​មួយ​នេះ​។​

៦-​រមណីយដ្ឋាន​វាល​ថ្ម​រំ​ផ្ល​ង់​៖
​វាល​ថ្ម​រំ​ផ្ល​ង់ ជា​វាល​ថ្ម​លាត់​សន្ធឹង នៅ​កណ្តាល​ព្រៃ​ក្នុង​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ​។ ចេញពី​ទីក្រុង​បាន​លុង តាមផ្លូវ​ខេត្ត​ឆ្ពោះទៅ​ស្រុក​អូរ​ជុំ ប្រមាណ ១០ គីឡូម៉ែត្រ ដល់​ផ្លូវបំបែក​ជា​បួន រួច​បត់​ស្តាំ តាមផ្លូវ​ទៅ​ស្រុក​តា​វែង​ប្រមាណ ៤ គីឡូម៉ែត្រ យើង​នឹង​ទៅដល់​ទីនោះ​។
​វាល​ថ្ម មាន​សណ្ឋាន​រាបស្មើ​ទ្រវែង ប្រកបដោយ​ព្រៃឈើ​ធំៗ​ព័ទ្ធជុំវិញ​។ វា​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​គួរឱ្យ​ទាក់ទាញ​មួយ ជា​ដែនដី​ប្រពៃណី​នៃ​សហគមន៍​កុលសម្ព័ន្ធ​ភ្នំ​រស់នៅ​ទីនោះ​។ នៅលើ​វាល​នោះ មាន​ស្មៅ និង​មាន​រុក្ខជាតិ​ព្រៃ​ដែលមាន​ផ្កា​រីក​ស្គុសស្គាយ​នា​រដូវវស្សា ចាប់ពី​ខែឧសភា ដល់​ខែមករា​។

​នៅក្បែរនោះ​មាន​អូរ​តូច​មួយ​មានទឹក​ថ្លាឈ្វេង​ជានិច្ច និង​ជួនកាល​ហូរ​ផង ហើយ​បានជា​ដាក់ឈ្មោះថា “​វាល​ថ្ម​រំ​ផ្ល​ង់​” ដោយ​យកតាម​ឈ្មោះ​កូន​មេកន្ទ្រាញ​កុលសម្ព័ន្ធ​ភ្នំ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​។

​យោងទៅតាម​រឿងព្រេង​របស់​ជន​ជាត​គ្រឹ​ង ដំណាល​ថា កាលពីព្រេងនាយ​មាន​កុមារ​ជនជាតិដើម​ភាគតិច​ម្នាក់​ឈ្មោះ រំ​ផ្ល​ង់ បាន​ទៅ​បង្ហោះ​ខ្លែង​លេង​នៅ​វាល​ថ្ម​នេះ ហើយ​ខ្លែង​ក៏បាន​ធ្លាក់​ទើរ​នៅលើ​ចុងឈើ​។ រំ​ផ្ល​ង់ ក៏បាន​ឡើងលើ​ដឹ​ម​ឈើ​នោះ ដើម្បី​យក​ខ្លែង​របស់ខ្លួន​មកវិញ​។ ដោយ​ចៃដន្យ កុមារ​រំ​ផ្ល​ង់ របូតដៃ​ធ្លាក់​ពីលើ​ដើមឈើ ស្លាប់​នៅ​ទីនោះ​ទៅ​។ សាកសព​កុមារ រំ​ផ្ល​ង់ ត្រូវបាន​គេ​បញ្ចុះ​នៅ​ទី​ព្រៃ​នោះ​។

​តរៀងមក ជនជាតិ​គ្រឹ​ង ដែលមាន​ភូមិដ្ឋាន​នៅ​ជិត​វាល​រំ​ផ្ល​ង់ ជឿថា វិញ្ញាណក្ខន្ធ​របស់​រំ​ផ្ល​ង់ ស​ន្ថិ​ត​នៅ​ការពារ​ថែរក្សា​ទី​ព្រៃ​ជុំវិញ​វាល​រំ​ផ្ល​ង់​នេះ ទើប​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​រុករាន​កាប់​ព្រៃ​នេះ ធ្វើជា​ចំការ ព្រោះ​ជា​ព្រៃរបស់​អារក្ស​។ ដូចនេះហើយ ទើប​គេ​ឲ្យ​ឈ្មោះ វាល​រំ​ផ្ល​ង់ តាម​ឈ្មោះ​របស់​កុមារ​រំ​ផ្ល​ង់​តរៀងមក​។

​អ្នកទេសចរ​និយម​នាំគ្នា​ទៅ​កំសាន្ត​នៅ​វាល​ថ្ម​នេះ ដោយមាន​អាហារ​ពិ​កនិក​ទៅជា​មួយ​។

​ទីកន្លែង និង​កាលបរិច្ឆេទ​នៃ​មរណភាព​របស់​រំ​ផ្ល​ង់ ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​កុលសម្ព័ន្ធ​ភ្នំ​ទាំងឡាយ នៅ​ជំនាន់​ក្រោយៗ​មកទៀត​។ ពួក​កុលសម្ព័ន្ធ​ភ្នំ​នៃ​តំបន់​នោះ តែង​មកពី​ទី​ជុំវិញ​ជិត​ឆ្ងាយ​ទាំងអស់ ដើម្បី​មក​ប្រារព្ធ​បូជា​ដល់​ដួងព្រលឹង​របស់​រំ​ផ្ល​ង់​។
​ពួកគេ​គ្រប់ៗ​គ្នា តែងតែ​នាំមក​ជាមួយ​នូវ​ម្ហូបអាហារ ផ្លែឈើ​គ្រប់មុខ និង​ជាពិសេស គឺ​ស្រា​ពាង មកកាន់​កម្មវិធី​នេះ​រាល់ៗ​ឆ្នាំ​។ ចំណែក​អង្កាម ដែលជា​វត្ថុធាតុដើម​មួយ​ប្រភេទ សំរាប់​យកមក​ធ្វើ​ស្រា​ពាង តាមបែប​ប្រពៃណី​ជនជាតិដើម​កុលសម្ព័ន្ធ​ភ្នំ ក៏ត្រូវ​បាន​គេ​បាចសាច​ចោល នៅ​បរិវេណ​ប្រារព្ធ​ពិធី​នោះ ដែល​នៅក្បែរ​ផ្នូរ​របស់​រំ​ផ្ល​ង់​។ លុះ​ក្រោយមក​គំនរ​អង្កាម ក៏​កាន់តែ​រីកធំឡើងៗ រហូត​ក្លាយជា​កូនភ្នំ​តូច​មួយ​នៅ​ទីនោះ ដែល​បច្ចុប្បន្ន​ប្រសិនបើ​យើង​ដើរ​ឡើង​ទ​ន្ទ្រាំ​លើ​កូនភ្នំ​នោះ វា​នឹង​ឮសូរ​សំលេង​ខ្ទ័រ​។​

​ដោយ​ការគោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី​របស់ខ្លួន ប្រជាជន​កុលសម្ព័ន្ធ​ភ្នំ​ទាំងឡាយ បានដឹង និង​ស្គាល់​ទាំងអស់​អំពី​ពិធីបុណ្យ​រំ​ផ្ល​ង់ ហើយ​និង​ទីកន្លែង​រៀបចំ​ពិធី​។ មូលហេតុ​នោះ​ហើយ ដែល​ប្រជាជន​កុលសម្ព័ន្ធ​ភ្នំ​មូលដ្ឋាន និង​ប្រជាជន​ខ្មែរ​នៅ​ទីនោះ​ហៅថា វាល​រំ​ផ្ល​ង់ រហូតមកដល់​បច្ចុប្បន្ន និង​ជាទី​កំសាន្ត​ទេសចរណ៍ នា​រដូវ​បុណ្យទាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

៧-​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ចាញ​៖
​ទឹកធ្លាក់​កាចា​ញ ស្ថិតនៅ​ចំងាយ​ប្រមាណ ៦ គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង ក្នុងភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។ ជា​ទឹកធ្លាក់ មិនចេះ​រីងស្ងួត មាន​កំពស់ ១២​ម៉ែត្រ នៅតាម​ដងអូរ​មួយ ឈ្មោះថា អូ​រក​ន្ទឹ​ង ហូរ​កាត់​ទៅ​ទន្លេស្រែពក ក្នុងស្រុក​លំផាត់​។
​យើង​ហៅ​ឈ្មោះ​ទឹកធ្លាក់​នេះ តាម​ជនជាតិ​គ្រឹ​ង នៅ​ភូមិ​កា​ចាញ​។ នៅក្នុង​ចំណោម​ព្រែក និង​ចំការកៅស៊ូ ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ ទឹកធ្លាក់​កាចា​ញ បាន​ផ្តល់នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ ដែល​ទាក់ទាញ​ទេសចរ ទៅ​កំសាន្ត​អង្គុយ​មើល​ចរន្តទឹក​ធ្លាក់​ពី​ល្បាក់​ឥតឈប់ឈរ បែក​ផ្កាត្រែង ពេញ​ផ្ទៃ​អាង ក្នុង​ជ្រោះ​ខាងក្រោម​។

​ដើម្បី​គយគន់​សំរស់​ដ៏​ត្រកាល​នៃ​ទឹកធ្លាក់​នេះ ឱ្យ​កាន់តែ​ប្លែក​ចំឡែក​អារម្មណ៍​នោះ ទេសចរ​ទាំងអស់​ត្រូវ​ចុះ​តាម​ជណ្តើរ​សង់​អំពី​ឈើ​១ ប្រមាណ​ជា ៧២ កាំ​។

​ផ្នែ​ង​ខាងលើ​ទឹកជ្រោះ​ម្ខាង ជាទី​កន្លែង ដែល​អ្នកទេសចរ​ចូលចិត្ត​នាំគ្នា​បរិភោគ​អាហារ​ពិ​កនិក ក្រោម​ម្លប់ឈើ​នៅ​ទីនោះ​។ ជណ្តើរ​សំរាប់​ឡើង​ជិះ​ដំរី​មួយកន្លែង ធ្វើឡើង កាលពី​ឆ្នាំ​១៩៩៨ សំរាប់អ្នកទេសចរ​ជិះ​ដំរី​កំសាន្ត​លេង​។​

​វា​គឺជា​រមណីយដ្ឋាន​ធម្មជាតិ ដ៏​ស្រស់ត្រកាល​មួយ តែងតែ​ទាក់ទាញ​ភ្នែក​ភ្ញៀវទេសចរ​គ្រប់ៗ​រូប ឱ្យទៅ​ទស្សនា​ទីនោះ​។ ដើរ​កំសាន្ត​លេង​តាម​ស្ពាន​យោល ដែល​លាតសន្ធឹង​នៅ​ពីមុខ​ចរន្ត​ទឹកធ្លាក់​។ នៅ​ចំណុច​ខាងក្រោម​នេះ មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​ជា​ម្លប់​ដល់​ការ​សំរាក​លេង ឬ​ហូបចុក​ចំណីអាហារ​។​

៨-​រមណីយដ្ឋាន​ទឹក​ជួរ​តាត​តៃ​៖
​ជួរ​តាត​តៃ ស្ថិតនៅតាម​បណ្តោយ​ទន្លេស្រែពក ក្នុង​ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ មាន​ចំងាយ​ប្រហែល ៣៤ គីឡូម៉ែត្រ ខាងត្បូង​ក្រុង​បាន​លុង​។ ជាទី​កន្លែង ដែលមាន​ល្បាក់ទឹក​ជួរ​ហូរ​ជ្រែក តាម​ចន្លោះ​ថ្មដា ស្រស់ត្រកាល​។​

​ទឹក​ជួរ​តា​តៃ តែងតែ​បង្ហាញ​ភាព​ទាក់ទាញ​របស់ខ្លួន នៅ​រដូវប្រាំង​ចាប់ពី​ខែកុម្ភៈ ដល់​ខែមេសា​។ នា​អំឡុង​ពេលនេះ គេ​អាច​លេង​កំសាន្ត​ជាមួយនឹង​ទឹក​ដ៏​ថ្លាឈ្វេង ហូរ​កាត់​តាម​ចន្លោះ​ផ្ទាំង​ថ្ម​តូចធំ និង​ឆ្នេរ​ខ្សាច់ ហើយ​នៅតាម​វាល ដែលមាន​ល្បាក់ទឹក​ជួរ​ហូរ​កាត់​នោះ ក៏​សំបូរ​ទៅដោយ​កូន​ព្រៃ​រុក្ខជាតិ​លិច​ទឹក​ដែរ​។

​ដោយមាន​បណ្តោយ ២ ទៅ ៣ គីឡូម៉ែត្រ ល្បាក់ទឹក​ជួរ​តា​តៃ ក៏​ផ្តល់​ជា​កន្លែង​ដ៏​ប្រសើរ​មួយ​សំរាប់​ការ​ស្ទូចត្រី​លេង​កំសាន្ត នៅត្រង់ចំណុច​ស្ងាត់ៗ​ខ្លះ​។ ក្នុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ល្បាក់ទឹក​នេះ ជា​កន្លែង​ដ៏​ល្អ​ពិសេស​មួយ សំរាប់អ្នកទេសចរ​ក្នុងស្រុក ដែល​និយម​ធ្វើដំណើរ​កំសាន្ត​វិល​ល្ងាច ពី​ទី​រួម​ខេត្ត​ទៅកាន់​ទីនោះ ដើម្បី​ទទួលទាន​អាហារ​ពិ​កនិក រួច​ចុះ​មុជទឹក និង​ហែល​ទឹក​លេង​កំសាន្ត​យ៉ាង​ត្រជាក់ចិត្ត​។

៩-​រមណីយដ្ឋាន​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ឬ​ទឹកជ្រោះ​៧​ជាន់​៖
​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ត្រូវបាន​រកឃើញ​នៅ​ស្រុក​លំផាត់ មាន​ចំងាយ​ត្រឹមតែ ៣០ គីឡូម៉ែត្រ ភាគ​និរតី​ទី​រួម​ខេត្ត​បាន​លុង​។ ភ្ញៀវ​អាច​ទៅដល់​ទីនោះ​បាន ដោយ​រថយន្ដ ឬ​រថយន្ដ​ម៉ាស៊ីន​កង់​បួន និង​អ្នកបើកបរ ដែលមាន​បទពិសោធន៍​។

​ល្បឿន​បើកបរ​យឺត​បំផុត តាម​បណ្ដោយ​ផ្លូវ​តូច​ដែល​ឆ្លងកាត់​ព្រៃ និង​កាត់​ស្ទឹងតូចៗ​មួយចំនួន ដែល​ត្រូវ​បត់បែន​ដូច​ពស់​លូន​ច្រើន​អន្លើ​។ ការធ្វើដំណើរ​ទាមទារ​មួយថ្ងៃ​ពេញ ហើយ​អ្នកធ្វើដំណើរ​ត្រូវតែ​រៀបចំ​កញ្ចប់​អាហារ និង​ភេសជ្ជៈ ព្រោះថា គ្មាន​លក់​របស់​ទាំងនោះ នៅតាម​ផ្លូវ ឬ​នៅ​ទឹកជ្រោះ​ឡើយ​។​

​ទឹកធ្លាក់​មាន​ចំនួន​៧​ជាន់ មាន​ទេសភាព​ស្រស់ស្អាត ដែលមាន​ទីតាំងនៅ​ក​ណ្ដ​ល​ព្រៃ​ត្រូ​ពិ​ក ដែល​អភិរក្ស កម្រ​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល​ផ្នែក​ខ្លះ នៃ​តំបន់​នេះ​។ គ្រាន់តែ​ធ្វើដំណើរ​ទៅដល់​ទីនោះ​ភ្លាម ភ្ញៀវទេសចរ​ទាំងអស់ សុទ្ធតែ​លាន់មាត់​សរសើរ​ថា ពិតជា​ស្រស់ស្អាត​មែន ធ្វើ​ឲ្យ​ទាក់ចិត្ត​ទាក់ភ្នែក​ណាស់​។​

​មាន​ទឹកជ្រោះ​ចំនួន ៤ សរុប តាមផ្លូវ​ទឹក​នេះ​។ ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ជា​ចំណុចកណ្ដាល​នៃ​ទឹក​ហូរ ដែលមាន​ទឹកធ្លាក់​ទៅ​អូរ​ចំនួន​មួយ និង​ពីរ​ទៀត មាន​ទីតាំង​ប្រហែល​នឹង​ការដើរ​ឡើង​បណ្ដោយ​អូរ ៣ ម៉ោង​។ នៅ​ចំណុចកណ្ដាល នៃ​ទឹកធ្លាក់ ទឹកធ្លាក់ ៤ ម៉ែត្រ​លើ​ទទឹង ៣០ ម៉ែត្រ​។ ទឹកជ្រោះ​នេះ ហូរ​ទម្លាក់ខ្លួន ចុះ​ពីលើ​ថ្មដា ហើយ​ពត់ពេន​អង្គា​ញ់ៗ​ទៅតាម​ល្បាក់ភ្នំ ជា​ប្រាំពីរ​ផ្នត់ មើល​យូរ​ទៅ​ប្រៀបបាន​នារី​ម្នាក់ កំពុង​ឈរ​រំសាយសក់​យ៉ាង​ស្ងប់ស្ងាត់ នៅ​ចំ​កណ្តាល​ហ្វូង​ធម្មជាតិ​។ នេះ​ជា​ជាន់ ដែលជា​កន្លែង​ងាយស្រួល​សម្រាប់​មុជ និង​ហែល​ទឹក ក្នុង​ទឹកជ្រោះ​ធម្មជាតិ​ថ្លា​ឆ្វង់ និង​ធ្វើ​ឲ្យ​បរិយាកាស​ត្រជាក់​។​

​ទឹក​ហូរ​ល្មម​អំឡុង​រដូវប្រាំង ស័ក្ដិសម​សម្រាប់​ការ​ហែល​លេង​។ អំឡុង​រដូវ​ធ្លាក់​ខ្យល់មូសុង (​រដូវរ​ស្សា​) ទឹក​ហូរ​ខ្លាំង​ទឹក​គួច និង​អូសទាញ​ខ្លាំង​ធ្វើ​ឲ្យ​ការ​ហែល​ទឹក​មាន​គ្រោះថ្នាក់​។​

​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ នៅ​ឆ្ងាយ​ពី​ផ្លូវ ដែល​ធ្វើដំណើរ​ញឹកញាប់ និង​ជា​រង្វាន់ នៃ​ការ​ស្ងប់ស្ងាត់​ចេញពី​ព្រៃ​។ គេ​អាច​ទស្សនា​ទឹកជ្រោះ​ស្រស់ស្អាត​ជាច្រើន​ទៀត ដែល​លាក់ខ្លួន​នៅក្នុង​ព្រៃ​កំពុង​រង់ចាំ​ការស្វែងរក​។​

​រមណីយដ្ឋាន​នេះ​គ្របដណ្តប់​ដោយ​ព្រៃស្រោង​ពណ៌​បៃតង ដែល​ហ៊ុមព័ទ្ធ​ជុំជិត​ដោយ​ជួរ​ភ្នំ និង​ខ្ពង់រាប​ប្រកបដោយ​ភាពសុខដុមរមនា​ពី​ធម្មជាតិ សំរាប់​សត្វព្រៃ គ្រប់​ប្រភេទ និង​ឮ​តែ​សំលេង​ខ្ញៀវខ្ញារ​នៃ​សត្វ​បក្សាបក្សី​។​

​ទឹកជ្រោះ​នេះ បាន​រក្សាទុក​អាថ៌កំបាំង​យ៉ាង​ល្អ លាក់ខ្លួន​ក្នុងព្រៃ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ស្ថានភាព​ផ្លូវ ត្រូវបានធ្វើ​ឲ្យ​ប្រសើរឡើង​យ៉ាង​គ្រប់គ្រាន់ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្សងព្រេង និង​ពិសោធន៍​ជាមួយ​ទឹកជ្រោះ​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​អំឡុង​រដូវប្រាំង​។​

១០-​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​វីរ​ជ័យ​៖
​ព្រៃឈើ​ធម្មជាតិ ដែលមាន​ទេសភាព​ស្រស់ស្អាត ភ្នំ ទីទួល ជ្រលង​ភ្នំ និង​ដៃទន្លេ​សហគមន៍​ជនជាតិភាគតិច​ក្នុង​តំបន់ និង​ជីវិត​សត្វព្រៃ​សម្បូរបែប កំពុង​រង់ចាំ​ភ្ញៀវទេសចរ នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ​។​

​ឧទ្យាន​ជាតិ​វីរ​ជ័យ គ្របដណ្ដប់​ផ្ទៃក្រឡា ៣.៣២៥ គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​តា​វែង និង​លាតសន្ធឹង ដល់​ស្រុក​សៀម​ប៉ាង របស់​ខេត្តស្ទឹងត្រែង​។ វា​មាន​ចម្ងាយ​ប្រហែល ៦០ គីឡូម៉ែត្រ ភាគ​ខាងជើង​ក្រុង​បាន​លុង​។ ឧទ្យាន​ជាតិ​វីរ​ជ័យ បម្រើ​ជា​ឧទ្យាន​ធំ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​តំបន់​អភិរក្ស​ជាប់​គ្នា​នឹង​ប្រទេស​ឡាវ និង​វៀតណាម ដែល​គេ​ហៅថា តំបន់​កន្ទុយ​នាគ បញ្ចូល​គ្នា ដែលជា​តំបន់​ធំ​បំផុត នៃ​តំបន់​អភិរក្ស​ក្នុង​ទ្វីបអាស៊ី​។​

​វា​ជា​តំបន់ជីវ​ធម្មជាតិ​ដំបូង​តែមួយគត់ ដែល​នៅ​សេសសល់​ពី​ការមិន​បំផ្លាញ​ពី​មនុស្ស​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ទីនោះ​មាន​ដើមឈើ ដែលមាន​អាយុ​រាប់ពាន់​ឆ្នាំ វាលស្មៅ​ធំៗ បក្សី​រាប់រយ​ប្រភេទ​បូករួម​ទាំង​សត្វ Create Hornbill និង​សត្វ​ត្រសេះ​ក្រហម (Red-collared Woodpecker) ហើយ​សត្វព្រៃ​រស់នៅ និង​មាន​សុខដុម​នៅ​ទីនោះ​។​

​ព្រៃឈើ​ដ៏​ធំ វាលស្មៅ ភ្នំ និង​ជ្រលង​ភ្នំ នៅមាន​យ៉ាង​ធំធេង ដែល​មិនទាន់​រកឃើញ និង​មិន​រំខាន ដោយ​ការតាំង​ទីលំនៅ​របស់​ម​នុស្ស និង​នៅតែ​ជា​កន្លែង​រស់នៅ​របស់​ស​ត្វ​ព្រៃ ដែល​មិនទាន់​រកឃើញ​។​

​តំបន់​នេះ ផ្ដល់នូវ​ជម្រក​យ៉ាងសំខាន់ សម្រាប់​សត្វ​ខ្លា ដំរី គោព្រៃ និង​មាន​ទេសភាព​ដ៏​ស្រស់ស្អាត​មួយចំនួន ជាពិសេស​ប្រភេទ​សត្វ និង​បក្សី ដែល​ត្រូ​បាន​គំរាមកំហែង​នៅលើ​ពិភពលោក​។

​នៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា ឧទ្យាន​ជាតិ​វីរ​ជ័យ ជា​ជម្រក​នៃ​ប្រជាជន​កុលសម្ព័ន្ធ​ក្នុងស្រុក កុលសម្ព័ន្ធ​ភ្នំ​អស់​រយៈពេល​ច្រើន​សតវត្សរ៍​មកហើយ និង​នៅតែ​ជា​មជ្ឈមណ្ឌល​មួយ សម្រាប់​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ក្នុង​តំបន់​។​

​ជនជាតិភាគតិច​ក្នុងស្រុក ប្រាវ កា​វិត បន្ដ​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ​នេះ សម្រាប់​ការរស់នៅ ហើយ​សហគមន៍​មួយចំនួនទៀត​ពេលនេះ កំពុងតែ​ចូលរួម​ក្នុង​កម្មវិធី​ទេសចរណ៍ធម្មជាតិ​រប​ស់​ឧទ្យាន​។

​ឧទ្យាន​ជាតិ​វីរ​ជ័យ ក៏មាន​មរ​ត​ប្រវត្តិសាស្ត្រ​ដ៏​ទារុណ តាមរយៈ​សង្គ្រាម​រវាង​អាមេរិក និង​វៀតណាម ដែលជា​កេរ្ដិ៍ដំណែល​ដែល​ត្រូវបាន​ឈ្លប​មើល​រួចរាល់​ជាមួយ​ដ៏​ទុរយស​របស់ ហូជីមិញ (Ho Chi Minh Trail) ដែល​ឆ្លងកាត់​តាម​ឧទ្យាន​នេះ​។​

​នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ អ្នកនឹង​ឃើញ​សត្វ​ជាច្រើន​ប្រភេទ​បូករួម​ទាំង​ដំរី ខ្លា និង​ទន្សោង​។ ជាងនេះទៅទៀត ឧទ្យាន​ជាតិ​វីរ​ជ័យ ក៏​ជា​ជម្រក នៃ​អំបូរ​ជនជាតិ​ក្នុងស្រុក​ចំនួន ១.៥០០​។
​ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​ប្រពៃណី ទំនាមទម្លាប់ ជំនឿ និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ក្រុម​ជនជាតិភាគតិច​ទាំងនេះ ផងដែរ​។ គេ​ក៏​អាច​ឃើញ​ស្នាម​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​សង្គ្រាម​រវាង​វៀតណាម និង​សហរដ្ឋអាមេរិក​។​

​ឧទ្យាន​ជាតិ​វីរ​ជ័យ ក៏ត្រូវ​បានចាត់ទុក​ជា​សួន​បេតិកភណ្ឌ​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០០៣ ដែល​ទទួលស្គាល់ ដោយ​ការចូលរួមចំណែក​ដល់​ការអភិរក្ស​ជីវចម្រុះ​ក្នុង​តំបន់ និង​អន្ដរជាតិ​។ តម្លៃ​ដែល​ត្រូវ​បង់​ឲ្យ​ចូល​ទស្សនា គឺ ១០ ដុល្លារ សម្រាប់អ្នកទេសចរ​ម្នាក់ តម្លៃ​នេះ បូក​បញ្ចូល​ទាំង​មគ្គុទ្ទេសក៍​ផងដែរ​។

​ផ្ទះសំណាក់​របស់​សហគម​ន៍​ក៏មាន​ជួល​ដែរ ដែលមាន​តម្លៃ ៥ ដុល្លារ ក្នុង​មួយ​យប់​៕​

Thursday, March 1, 2012

តំបន់សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង

បាត់ដំបង​មាន​ចម្ងាយ​ប្រមាណ២៩១​គីឡូម៉ែត្រពី​ទីក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ។ ទឹកដី​ធម្មជាតិ​នៃខេត្តនេះមាន​លក្ខណៈ​ពិសេស​អំណោយផល​គ្រប់​បែបយ៉ាង​ដល់​ដំណាំ​ដាំដុះនានាជាពិសេសផ្លែក្រូចពោធិ៍សាត់ដែលនាំឱ្យខេត្តនេះកាន់តែខ្ទរខ្ទារ។ការ​ស្គាល់​ទឹក​ដី​ខេត្ត​នេះ ប្រជាជនខ្មែរភាគច្រើនដែលជា​អ្នក​មិនមែន​រស់នៅ​ខេត្តបាត់ដំបង បានដឹងតាមរយៈ​បទចម្រៀង​ក្នុងកំឡុង​ទស្សវត្ស​ទី៦០ ដែល​អ្នក​ចម្រៀងនិងកវីនិពន្ធយើងតែងសរសើរឥតដាច់នូវ សម្រស់ ទេសភាព ធម្មជាតិ ដងភ្នំ ដងស្ទឹងព្រឹក្សព្រៃ​ជាដើម​នោះ។ តាម​រយៈ​ការលើក​សរសើរពីទីតាំងនានាដោយពិពណ៌នាជាចង្វាក់ភ្លេងរណ្ដំណែងណងនេះហើយដែលជំរុញ​ទឹកចិត្ត​ប្រជាជន​ខ្មែរ​កាន់តែ​ចង់​ស្គាល់ចង់​ទៅ​កំសាន្តខ្លាំងឡើង។ តើខេត្តបាត់ដំបងមានអ្វីខ្លះពិតជាស្រស់ស្អាតដូចការរៀបរាប់របស់កវីយើងដែរឬទេ? ខាងក្រោមនេះជាទីតាំងមួយចំនួន ដែល​លេចធ្លោ​របស់​ខេត្តបាត់ដំបង៖

-ភ្នំសំពៅ



ជារមណីយដ្ឋានធម្មជាតិ មានភ្នំរាងដូចសំពៅអមដោយទេសភាពវាលស្រែព័ទ្ធជុំវិញតំបន់នោះ។ ភ្នំសំពៅមានកម្ពស់ប្រមាណ១០០ម៉ែត្រ​ឋិត​ក្នុង​ឃុំ​សំពៅ ស្រុកបាត់ដំបងចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង តាមផ្លូវ ជាតិលេខ៥៧ ។ល្អាង​ប្រវត្តិសាស្រ្ត​របស់​ប្រជាពលរដ្ឋ​ដែល​​នៅ​តំបន់​នោះ​មាន៣សំខាន់ៗដូចជា ល្អាងផ្កាស្លា ល្អាង ល្ខោន និងល្អាងអសុភដែល​ល្អាង​នីមួយៗ​មានជាប់​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ផ្សេងៗនៃតំបន់នោះ។

-ភ្នំបាណន់



ភ្នំបាណន់ឋិតនៅស្របនឹងដងស្ទឹងសង្កែចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងឃុំកន្ទី២ ស្រុកបាណន់។នៅលើ​កំពូលភ្នំ​កំពស់​៤០០​ម៉ែត្រនេះមាន​ប្រាសាទ​បុរាណ​មួយដែល​យក​ឈ្មោះតាម​តំបន់ភ្នំនោះ ហើយមាន​ជាប់​ទាក់ទង​ទៅនឹង​រឿង​ព្រេង​របស់​ខ្មែរ​យើង​ផងដែរ។ប្រាសាទ​បុរាណ​នេះ​កសាង​ឡើង​ក្នុង​កំឡុង​ពាក់កណ្តាល សតវត្សទី១១និងចុងសតវត្សទី១២ ពោលគឺក្នុងរាជស្ដេចពីរព្រះអង្គ ព្រះបាទឧទយាទិត្យវរ្ម័នទី២និងព្រះបាទ ជ័យវរ្ម័ន ទី៧។

-វត្តឯកភ្នំ


វត្តឯកភ្នំ​មាន​ចម្ងាយ​១៤គីឡូម៉ែត្រ​ពីទីរួមខេត្តបាត់ដំបងឋិតក្នុងទីតាំងឃុំពាមឯក ស្រុកឯកភ្នំ។ ឋិតនៅចំ បរិវេណវត្តដែល​មាន​ដើមពោធិ៍​ដុះ​ព័ទ្ធ​ជុំវិញ​​ចំនួន១៨ដើមប្រាសាទ​ឯកភ្នំ​មាន​ម្លប់​ត្រជាក់​ស្រឹប ជាទីមនោរម្យក្រៃលែងចំពោះទេសចរដែលទៅកំសាន្ត។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្សទី១១ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ឆ្នាំ១០២៧ នៃគ្រិស្តសករាជ។

-អាងកំពីងពួយ


អាង​នេះ​អាច​ផ្ទុក​ទឹកបាន​ប្រមាណ១១០លានម៉ែត្រគូបនៅរដូវវស្សាមានបណ្តោយប្រមាណ៦​គីឡូម៉ែត្រ និង​ទទឹង​ជាង១៩០០ម៉ែត្រជា​ប្រភព​ទឹក​​ដ៏​សំខាន់​​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម។រមណីយដ្ឋាននេះឋិតនៅក្នុង ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ចម្ងាយ​៣៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​បាត់ដំបង។ទេសចរ​ចូលចិត្ត​ទៅ​កំសាន្ត​នៅ តំបន់នេះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធនឹងស្ទូចត្រីកំសាន្ត ព្រោះ​ទីនោះ​សម្បូរ​ត្រី​ណាស់ ជា​ពិសេស​ត្រី​ដំរី។

-សេកសក

រមណីយដ្ឋាន​សេកសក​ឋិត​ក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌលចម្ងាយ​ពី​ទី​រួមខេត្ត​បាត់ដំបង៥០គីឡូម៉ែត្រ តាម បណ្តោយផ្លូវ​ជាតិ​លេខ​៥៧ឆ្ពោះ​ទៅ​កាន់​ស្រុក​សំឡូត។ ស្ទឹង​សេកសក​មាន​បណ្តោយ​ប្រមាណ៥០០ម៉ែត្រ អមដោយរុក្ខជាតិពណ៌បៃតងស្រងាត់ ជាប្រភេទព្រៃឬស្សី្ និង​រុក្ខជាតិ​តូច​ធំ​នានាដែល​ផ្ដល់​ម្លប់​​ត្រជាក់​ដល់​អ្នក​ទៅ​កំសាន្ត ធ្វើឱ្យតំបន់នេះកាន់តែមានប្រជាប្រិយភាព មាន​អ្នក​ទេសចរ​កាន់តែ​ច្រើន​ឡើងៗ។អ្នក​ដែល​ទៅ​កំសាន្ត​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង។

លើសពីនេះ ​ខេត្ត​បាត់ដំបង​ក៏សម្បូរប្រាសាទបុរាណផងដែរហើយតំបន់ប្រាសាទខ្លះត្រូវបានប្រែក្លាយទៅជា តំបន់កំសាន្តរីឯ​ប្រាសាទ​ខ្លះ​ទៀត​​ត្រូវ​បាន​​គេ​បោះបង់ចោល​ពុំសូវ​យក​ចិត្ត​ទុក​ដាក់ជា​ហេតុ​នាំឱ្យប្រាសាទដែលបាក់បែក ស្រាប់ កាន់តែទ្រុឌទ្រោមដោយសារ​ខ្វះ​ការ​យកចិត្ត​ទុកដាក់ ថែទាំ និងធម្មជាតិបំផ្លិចបំផ្លាញ។អ្នក​ភូមិ​ខ្លះ​បាន​រើស​យក ថ្មប្រាសាទទៅធ្វើជើងក្រានកំណល់ផ្សេងៗ​ដែល​ជា​ទង្វើ​ខ្វះ​ការ​ពិចារណានិង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្វែងយល់​ឡើងវិញ៕

Monday, February 27, 2012

ប្រាសាទបុរាណ គែលលី នៃប្រទេសម៉ាឡេស៊ី







ប្រាសាទ គែលលី មានន័យថា ជាផ្ទះមួយដែលនៅឆ្ងាយពីទឹកដីកំណើតរបស់ម្ចាស់ចំការជនជាតិស្កុតឡែ ន ដែលមានឈ្មោះថា វីលៀម គែលលី ស្មីត ក្នុងសតវត្សរ៍ទី២០ ។ ការស្ថិតនៅឆ្ងាយពីទឹកដីកំណើត គែលលី ប្រាថ្នាចង់បានលំនៅស្ថានថ្មី ដើម្បីចងចាំទៅដល់ផ្ទះរបស់គាត់ កាលពីនៅប្រទេសស្កុតឡែន ។ ប្រាសាទនេះ ស្ថិតនៅលើទីទួលមួយ ដែលធ្លាប់ជាទឹកដីផលិតជ័រកៅស៊ូ ។

វីលៀម គែលលី ស្មីត គឺជាបុរសដែលគួរឲ្យចាប់អារម្មណ៍មួយរូប ហើយមានប្រជាប្រិយភាពនៅក្នុងចំណោមកម្មករជាជនជាតិឥណ្ឌាភាគខាងត្បូង របស់គាត់ ។ ដោយមានសណ្តានចិត្តល្អ គាត់បានកសាងព្រះស្តូបសាសនាហិណ្ឌូសម្រាប់គោរពបូរជាឲ្យកម្មករ របស់គាត់នៅក្នុងបរិវេណប្រាសាទ ។ ដោយការមើលឃើញពីគុណតម្លៃនេះ កម្មកររបស់គាត់បានបង្កើតរូបសំណាកលោក គែលលី ដែលបំពាក់ទៅដោយសំលៀកបំពាក់ និង មួកពណ៌ស ។

ការស្ថាបនា ប្រាសាទដ៏អស្ចារ្យនេះ បានចាប់ផ្តើមឡើងក្នុងឆ្នាំ១៩១៥ ។ ទោះបីជាយ៉ាងណាការស្ថាបនានេះត្រូវបានបញ្ឈប់ជាបន្ទាន់ ដោយសារតែមរណភាពភ្លាមៗរបស់លោក គែលលី ក្នុងឆ្នាំ១៩២៦ ។ ប្រាសាទដែលស្ថិតនៅតែឯងនេះ មើលទៅស្ទើរតែមិនមែនជាការពិតនៅក្នុងព្រៃដំណាំនៃរដ្ឋ ពឺរ៉ាក នេះ ហើយវាធ្វើឲ្យគេប្រមាណឃើញនូវបុគ្គលិកលក្ខណៈ និងអាការៈដ៏រឹងមាំនៃអាថ៌កំបាំង ។

នៅពេលថ្មីៗនេះ កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរដ្ឋ ពឺរ៉ាក ដើម្បីជួយសង្រោះស្ថាបបត្យកម្មដ៏ល្អលើសលប់ពីការគ្របដណ្តប់ដោយ ស្លឹកឈើ ។ ក្រៅពីការដែលត្រូវបានខ្មោចលង ប្រាសាទនេះ ត្រូវបានគេជឿថា មានលាក់ទុកបន្ទប់ និងរូងក្រោមដីដ៏អាថ៌កំបាំងជាច្រើន ។
ផ្លូវដែលនាំទៅដល់ប្រាសាទ គែលលី ត្រូវកាត់តាមរង្វង់នៃដីដែលវង់ទៅវង់មក និងទម្រង់កាត់ខ្វាត់ខ្វែង ដែលបន្ថែមទៅលើអាថ៌កំបាំង និងមនោសញ្ចេតនានៃទីកន្លែងនេះ៕

Tuesday, February 21, 2012

ពិធីបុណ្យ "តុបតែងខ្លួន"​ ដ៏អស្ចារ្យក្នុងប្រទេសប្រេស៊ីល

តាំងពីយូរយារណាស់មកហើយទីក្រុងសមុទ្រដែលមានទេសភាពខៀវស្រងាត់និងស្រស់ស្អាតរបស់ Rio de Janeiroត្រូវបានគេចាត់ទុកថាគឺជាទីក្រុងនៃពិធីបុណ្យរបស់ពិភពលោកដ៏សំខាន់មួយ។
Carnaval នៅឯ Rio គឺជាពិធីបុណ្យដ៏ធំមួយដែលត្រូវបានគេយកមកធ្វើជាគំរូស្តង់ដាដើម្បី
ធ្វើការប្រៀបធៀបគ្នាជាមួយពិធីបុណ្យផ្សេងៗដែលប្រារព្ធធ្វើឡើងនៅក្នុងពិភពលោកយើង
នេះ និងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិកាណ៍ទាំងឡាយដែលបានឆ្លុះបញ្ចាំងយ៉ាង
ច្បាស់ពីចរិតលក្ខណៈនៃសិល្បៈដែលមានលក្ខណៈអស្ចារ្យបំផុតនៅក្នុងពិភពលោកទាំងមូល
ផងដែរ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងខែកុម្ភៈ ជាខែដែលមានអាកាសធាតុក្តៅបំផុត
នៅអឌ្ឍគោលខាងត្បូង ខណៈពេលដែលរដូវក្តៅនៅឯ Rio ក៏មានកំរិតក្តៅខ្លាំងដល់កំពូល
ដែរនោះ។





រីឯអ្នកដែលកាន់សាសនាកាតូលិកវិញ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើង
រយៈពេល ៤០ ថ្ងៃមុននៃពិធីបុណ្យរំលឹកថ្ងៃដែលព្រះយេស៊ូរស់ឡើងវិញ និងមុនពេលចាប់
ផ្តើមនៃរដូវកាលទទួលទានអាហារបួស ហើយនៅក្រោយថ្ងៃនៃពិធីបុណ្យនេះមនុស្សម្នារត្រូវមានតំណមមិនត្រូវបង្កការសប្បាយទាំងឡាយណាដែលមានទាក់ទងនឹងរាងកាយជាដាច់ខាត។ ពិធីបុណ្យ"តុបតែងខ្លួន" Rio Carnival នេះមិនត្រឹមតែនាំមកនូវពិភពកំសាន្តដ៏អស្ចារ្យបំផុត
មួយសំរាប់មនុស្សម្នារទាំងឡាយនៅលើពិភពលោកនេះនោះទេ ប៉ុន្តែថែមទាំងបាននាំមក
ជូនដល់ភ្ញៀវទេសចរណ៍ទាំងឡាយនូវឱកាសដ៏ពិសេសមួយដើម្បីធ្វើការសិក្សាស្វែងយល់
ពីវប្បធម៌ប្រពៃណីដែលឆ្លុះបង្ហាញពីទិដ្ឋភាពជាក់ស្តែងរបស់ប្រជាជនប្រេស៊ីលតាមរយៈ
ពិធីបុណ្យនេះផងដែរ។ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍រាប់លាននាក់បានធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro
ដើម្បីចូលរួមក្នុងពិធីបុណ្យដ៏អស្ចារ្យនេះ។ មនុស្សម្នារដ៏ច្រើនកុះករចូលរួមយ៉ាងសប្បាយ
ជាមួយការទទួលទានអាហារ,ទទួលទានភេសជ្ជៈ ,ច្រៀងរាំទាំងថ្ងៃទាំងយប់នៅតាមដងវិថី
នានាក្នុងទីក្រុង,តាមក្លឹបកំសាន្តផ្សេងៗ និងតាមទីកន្លែងផ្សេងទៀតនៅក្នុងទីក្រុង Rio ទាំងមូលផងដែរ។ អ្វី
ដែលកាន់តែពិសេសបំផុតរបស់ពិធីបុណ្យនេះគឺពិធីដង្ហែរក្បួនព្យុះហយាត្រា Rio Carnival
រឺដែលគេហៅឈ្មោះថាក្បួនដង្ហែរ Samba។ សំរាប់លោកអ្នកដែលជាអ្នកចូលចិត្តជាមួយចង្វាក់រាំ,បទភ្លេង,ការកំសាន្តផ្សេងៗ ជាពិសេស
ចូលចិត្តហ្វូងមនុស្សកុះករនោះ នោះពិធីបុណ្យ Rio Carnival ពិតជាមិនធ្វើអោយលោកអ្នក
ខកបំណងនោះឡើយ។ ហើយជាមួយនឹងភាពស្និទ្ធស្នាល និងការ
គោរពស្រលាញ់ចំពោះភ្ញៀវទេសចរណ៍,ប្រជាជនក្នុងតំបន់នោះមានក្តីរីករាយនិងត្រៀមខ្លួន
ជានិច្ចក្នុងការចែករំលែកនូវបទពិសោធន៍ វប្បធម៌ប្រពៃណីទៅដល់ភ្ញៀវទេសចរណ៍ដែលបានទៅកំសាន្តនៅក្នុងពិធីបុណ្យនោះផងដែរ៕

Monday, February 20, 2012

គ្រួសារទេសចរណ៍ប្រកបដោយសុឆន្ទ:


ភ្នំពេញៈ គូ​ស្វាមី​ភរិយា​នៃ​ក្រុម​គ្រួសារ​សញ្ជាតិ​បារាំង ដែល​មាន​កូន​ប្រុស​ស្រី​បួន​នាក់ បាន​សម្រេច​ចិត្ត​ដាក់​ទុន​ជីវិត​នៅ​ក្នុង​ដំណើរ​ផ្សង​ព្រេង​ជុំវិញ​ពិភព​លោក ​តាម​រយៈ​ការ​យក​រថយន្ត Ford Transit ​មក​ធ្វើ​ជា​ទីជម្រក​នា​ពេល​ធ្វើ​ដំណើរ​។

ក្រុម​គ្រួសារ​នេះ​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កំណើត​ខ្លួន​កាល​ពី​ខែ​កក្កដា ហើយ​បាន​ឆ្លង​កាត់​ប្រទេស​មួយ​ចំនួន​ដូច​ជា ស្វ៊ីស អាល្លឺម៉ង់ អូទ្រីស ហុងគ្រី រូម៉ានី ស្លូវ៉ាគី ប៊ុលហ្គារី តួកគី អ៊ីរ៉ង់ ឥណ្ឌា ថៃ និងឡាវ ខណៈ​ពេល​នេះ​ពួក​គេ​កំពុង​តែ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​យើង​។

លោក ហ្សង់ ហ្វីលីព ជា​ស្វាមី មាន​វ័យ​៣៧​ឆ្នាំ​បាន​និយាយ​ថា៖ «​កាល​ពី​នៅ​ឯ​ទីក្រុង​ប៉ារីស​ ខ្ញុំ​តែង​ក្រោក​ពី​ព្រលឹម​ទៅ​ធ្វើ​ការ​រហូត​ដល់​ពេល​យប់​ជ្រៅ ដូច្នេះ​ខ្ញុំ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ថែទាំ​កូន​ប្រុស​ស្រី ខ្ញុំ​ឡើយ​។ ​ខ្ញុំ​មាន​អារម្មណ៏​ថា ហាក់​ដូច​ជា​ធុញ​ថប់​ជាមួយ​នឹង​ជីវិត​ដែល​រស់​នៅ​ដាច់​ដោយ​ឡែក​បែប​នេះ ណាស់។ យើង​ក៏​មាន​បំណង​ចង់​ជួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​មួយ ហើយ​យើង​ក៏​មាន​បំណង​ចង់​ធ្វើ​អ្វី​មួយ​ល្អ​សម្រាប់​ជួយ​ដល់​ពិភពលោក​ដែរ​។ ស្រប​គ្នា​នេះ​ដែរ យើង​ក៏​ចង់​ឃើញ​ពី​ដំណើរ​ជីវិត​សាសនិក​កាតូលិក នៅ​លើ​ពិភពលោក​ទាំង​មូល​រស់​នៅ​ និង​គោរព​ប្រណិប័តន៍​យ៉ាង​ដូច​ម្តេច​? ទាំង​អស់​នេះ​គឺជា​គោល​បំណង​នៃ​ដំណើរ​ផ្សង​ព្រេង​របស់​យើង»។

បច្ចុប្បន្ន​នេះ​លោក និង​ភរិយា អានណា ហ្គាលី វ័យ​៣៧​ឆ្នាំ រួម​ជាមួយ​កូន​ប្រុស​ស្រី​ទាំង​បួន​មាន ម៉ាហ្គូស​(​៩​ឆ្នាំ) វីចទ័រ និង កាពូស៊ីន (៧​ឆ្នាំ​) និង​ម៉ារីន​(៣​ឆ្នាំ) អាច​នៅ​ជួប​ជុំ​គ្នា​រៀង​រាល់​ថ្ងៃ​ដូច​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​ប៉ង ហើយ​ដែរ។ តែ​បញ្ហា​ដែល​ចោទ​សម្រាប់​គ្រួសារ​គេ​នា​ពេល​នេះ​គឺ កូន​ទាំង​បី​ត្រូវ​ចូល​សាលា​។ ដូច្នេះ​បាន​ជា​ពួក​គេ​ទាំង​បី​នោះ​ត្រូវ​រៀន​នៅ​តាម​ដំណើរ​ផ្សង​ព្រេង​ នេះ ដោយ​លោក ហ្វីលីព និង​ភរិយា​គាត់​ដើរ​តួ​ជា​គ្រូ​បង្រៀន​ផ្ទាល់​តែ​ម្តង។

លោក ហ្វីលីព បន្ត​ថា៖​ «នៅ​បារាំង គេ​អនុញ្ញាត​ឲ្យ​មាន​ការ​រៀនសូត្រ​នៅ​ឆ្ងាយ​ពី​សាលា​បែប​នេះ​បាន​។ ​ជា​រៀង​រាល់​ព្រឹក​នៅ​ម៉ោង​៩​ដល់​១២ ជា​ពេល​រៀនសូត្រ​របស់​ពួក​គេ។ ពួក​គេ​មាន​មេ​រៀន​ជា​ប្រចាំ និង​កិច្ចការ​សាលា​ដែល​ត្រូវ​ធ្វើ​។ ​ពេល​ពួក​គេ​ធ្វើ​កិច្ច​ទាំង​នោះ​រួច យើង​បាន​បញ្ជូន​វា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​ឲ្យ​គ្រូ​នៅ​ឯ​បារាំង​ដើម្បី ​កែ​កិច្ចការ​ទាំង​នោះ​ ហើយ​គ្រូ​ក៏​ផ្ញើ​វា​ត្រឡប់​មក​វិញ​ទៀត​ផង»។

ក្រុម​គ្រួសារ​របស់​លោក ហ្វីលីព បាន​មក​ដល់​កម្ពុជា​បន្ទាប់​ពី​ឆ្លង​កាត់​ឡាវ​ នៅ​ថ្ងៃ​ទី ​២១ ខែ​មករា ​ឆ្នាំ​២០១២ ហើយ​ពួក​គេ​មាន​គម្រោង​ស្នាក់​នៅ​ទី​នេះ​រយៈ​ពេល​មួយ​ខែ​។ គួរ​បញ្ជាក់​ថា ខណៈ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ព្រំ​ដែន​នោះ ក៏​ត្រូវ​ជួប​ប្រទះ​នឹង​ទង្វើ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​ក្រុម​ប៉ូលិស អន្តោ​ប្រវេសន៍​សម្រាប់​ការ​ពិនិត្យ​លិខិត​ទិដ្ឋាការ​ពួក​គេ​ដែរ​។

ហ្វីលីព និយាយ​ថា៖ «​វា​ជា​លើក​ដំបូង​ដែល​ពួក​គេ​ជួប​ហេតុការណ៍​នៅ​កម្ពុជា​។ ក្រុម​ប៉ូលិស​អន្តោ​ប្រវេសន៍​បាន​សួរ​រក​ប្រាក់​បង់​ថ្លៃ​ទិដ្ឋាការ​នៃ សមាជិក​ក្រុម​គ្រួសារ​ទាំង​៦​។ ពួក​គេ​ទារ​ប្រាក់​ពួក​យើង​ជិត​២០០​ដុល្លារ​អាមេរិក។ តែ​យើង​ត្រូវ​ចំណាយ​ត្រឹម​៤០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​»។

ក្រុម​គ្រួសារ​នេះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ឡាវ​តាម​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ សៀមរាប ដើម្បី​នាំ​យក​នូវ​សម្ភារ​សិក្សា​មួយ​ចំនួន​ពី​បារាំង​ផ្តល់​ទៅ​ឲ្យ​អង្គការ​មិន​យក​ប្រាក់​ចំណេញ​មួយ​ L'ecole du Bayon នៅ​សៀមរាប​។ បន្ទាប់​មក​ពួក​គេ​បន្ត​ដំណើរ​មក​ភ្នំពេញ​ដោយ​ឆ្លង​កាត់​ខេត្ត​បន្ទាយ​ មានជ័យ​ និង​ខេត្ត​បាត់ដំបង។

ហ្វីលីព បន្ត​ថា៖ «​យើង​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ប្រទេស​ជា​ច្រើន​ដែល​ត្រូវ​ឆ្លង​កាត់​។ ដំបូង​យើង​ត្រូវ​គិត​ពី​បញ្ហា​អាកាសធាតុ គឺ​យើង​មិន​ត្រូវ​ចេញ​ដំណើរ​នៅ​ពេល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ឬ ក្តៅ​ខ្លាំង​ឡើយ។ ដូច្នេះ​បញ្ហា​អាកាស​ធាតុ​ជា​កត្តា​ចម្បង​សម្រាប់​ដំណើរ​របស់​យើង»។

ហ្វីលីព បន្ថែម​ថា៖ «​ពេល​យើង​ឆ្លង​កាត់​ព្រំដែន​កម្ពុជា យើង​មិន​បាន​ដឹង​ពី​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ចរាចរណ៍​ប្រកាន់​ស្តាំ ឬ ឆ្វេង​នោះ​ទេ​។ យើង​គ្រាន់​តែ​បើក​បរ​នៅ​កណ្តាល​ទ្រូង​ថ្នល់​ ឆ្ងាយ​២​គីឡូម៉ែត្រ​ពី​គេ​។ យើង​បាន​ឃើញ​រថយន្ត​មួយ​បើកបរ​នៅ​ខាង​ឆ្វេង​យើង​ទើប​បាន​យើង​យល់​ថា ត្រូវ​ចរាចរ​បែប​ណា»។

ដំណើរ​ផ្សង​ព្រេង​ជុំវិញ​ពិភព​លោក​របស់​គ្រួសារ​ហ្វីលីព ត្រូវ​ចំណាយ​ប្រាក់​២​ពាន់​អឺរ៉ូ​ក្នុង​មួយ​ខែ​លើ​ការ​ចាយ​វាយ សាំង​រថយន្ត ម្ហូប​អាហារ និង​គ្រឿង​ប្រើប្រាស់​ផ្សេង​ៗ។ តែ​លោក​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទ្វេ​ដង​ដែរ ចំពោះ​ការ​ធ្វើ​ដំណើរ​លើ​ប្រទេស​ណា​មួយ​តាម​ចរាចរណ៍​ផ្លូវ​ទឹក​។ ជាក់ស្តែង​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ឥណ្ឌា​ទៅ​កាន់​ថៃ គឺ​លោក​ចំណាយ​ប្រាក់​ជិត​៥​ពាន់​ដុល្លារ​អាមេរិក​ឯ​ណោះ​។ ឥឡូវ​ក្រុម​គ្រួសារ​នេះ​កំពុង​តែ​យក​រថយន្ត​ទៅ​ពិនិត្យ​ប្រព័ន្ធ​ម៉ាស៊ីន នៅ​ឯ​យាន្តដ្ឋាន​ក្រុមហ៊ុន​រថយន្ត​ Ford នៅ​ភ្នំពេញ​។

នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ​នេះ​គ្រួសារ​លោក​ហ្វីលីព នឹង​ចាក​ចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​វៀតណាម ហើយ​ត្រឡប់​មក​ឡាវ និង​ថៃ​វិញ មុន​នឹង​បន្ត​ទៅ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អូស្រ្តាលី នូវែល​សេឡង់ ប៉េរូ ស៊ីលី អាហ្សង់​ទីន បូលីវី ប្រេស៊ីល កូឡុំប៊ី វេណេស៊ុយអេឡា ម៉ិកស៊ិក កាណាដា កូស្តារីកា នីហ្គារ៉ាហ្គាយ បែលហ្ស៊ិក ទើប​វិល​ទៅ​ទឹក​ដី​កំណើត​បារាំង​វិញ។ លោក​ថ្លែង​ថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ត្រូវ​បន្ត​ដំណើរ​ទៅ​វៀតណាម​ព្រោះ​វា​ជា ទឹក​ដី​កំណើត​នៃ​ក្រុម​សាច់​ញាតិ​របស់​គ្រួសារ​ខ្ញុំ»។

ដំណើរ​ផ្សង​ព្រេង​ជុំវិញ​ពិភពលោក​របស់​គ្រួសារ​លោក​ហ្វីលីព ត្រូវ​ប្រើ​ពេល​ប្រហែល​ជា​២​ឆ្នាំ និង​​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​១៥ ម៉ឺន​អឺរ៉ូ។ រាល់​សកម្មភាព​នៃ​ការ​ធ្វើ​ដំណើរ​លោក​តែង​តែ​បន្សល់​ទុក​នូវ​ព័ត៌​មាន​ទាំង ឡាយ​ក្នុង​គេហទំព័រ​http://www.breakaroundtheworld.com/ ៕

Wednesday, February 8, 2012

ប្រសាទតាមាន់និងតាក្របីជាដួងព្រលឹងខ្មែរ

ប្រាសាទ​ចំនួន​២ នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ស្ថិត​នៅ​តាម​ព្រំដែន​ខ្មែរ និង​ថៃ កំពុង​ក្លាយ​ជា​កន្លែង​មាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន។ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក។ កេរ្តិ៍​ឈ្មោះ​ប្រាសាទ​ទាំង​២ នេះ ចាប់​ផ្ដើម​ល្បីល្បាញ​ក្រោយ​ពេល​មាន​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ពេល​កន្លងមក​ថា កង​ទាហាន​កម្ពុជា និង​ថៃ មាន​ការ​វាយ​ប្រយុទ្ធ​គ្នា ដើម្បី​គ្រប់គ្រង​ប្រាសាទ​ទាំង​២ នោះ។


ប្រាសាទ​តា​ក្របី មាន​ចម្ងាយ​ប្រមាណ ៨៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ ដើម្បី​ទៅ​ដល់​ប្រាសាទ​តា​ក្របី គេ​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ក្រួស​ក្រហម ចេញ​ពី​ទី​ប្រជុំជន​សំរោង តាម​ទិស​ខាង​លិច។ នៅ​តាម​ផ្លូវ​មាន​ព្រៃ​ឈើ ដែល​កន្លែង​ខ្លះ​នៅ​ក្រាស់ កន្លែង​ខ្លះ​ឡើង​ស្ដើង ដោយសារ​មាន​ការ​កាប់​ដើម្បី​ធ្វើ​ផ្លូវ​កន្លង​មក។

នៅ​លើ​ប្រាសាទ​តា​ក្របី មាន​ទាហាន​ថៃ និង​ទាហាន​ខ្មែរ យាម​ល្បាត​ការពារ​នៅ​តំបន់​នោះ ពីព្រោះ​ប្រាសាទ​នោះ នៅ​កៀក​ព្រំដែន​កម្ពុជា-​ថៃ។ នៅ​លើ​ប្រាសាទ​តា​ក្របី មាន​ទាហាន​ថៃ ចំនួន ២​នាក់ អង្គុយ​នៅ​ក្បែរ​ប្រាសាទ។ ចំណែក​នៅ​ក្បែរ​នោះ​ដែរ មាន​ទាហាន​ខ្មែរ​ចំនួន ៣​នាក់ ក៏​ដើរ​ល្បាត​ជុំវិញ​ប្រាសាទ​តា​ក្របី​ដែរ។ ទាហាន​ខ្មែរ និង​ថៃ​ទាំង ៥​នាក់​នោះ មិន​មាន​អាវុធ​ឡើយ។ ទាហាន​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​យាមល្បាត​នៅ​ក្បែរ​គ្នា​របស់​កងទ័ព​ទាំង ២​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​មាន​ភាព​តានតឹង​ដាក់​គ្នា។

ប្រភព​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ អាច​ចូល​ទៅ​មើល​ប្រាសាទ​តា​ក្របី​នោះ​បាន ដោយ​មាន​ទាហាន​ជូន​ដំណើរ។ បើ​សិន​ជា​អ្នក​ចង់​មើល​ប្រាសាទ​ជា​ជន​ជាតិ​ខ្មែរ ហើយ​ចូល​ទៅ​តាម​ច្រក​ផ្លូវ​ពី​ប្រទេស​ខ្មែរ ពេល​ទៅ​ដល់ គឺ​ទាហាន​ខ្មែរ​ជា​អ្នក​ជូន​ដំណើរ​មើល​ប្រាសាទ និង​ដើម្បី​ប្រាប់​ដំណឹង​អំពី​កន្លែង​ណា​ដែល​អាច​ទៅ​បាន និង​កន្លែង​ណា​ដែល​មិន​អាច​ទៅ​បាន ពីព្រោះ​ទីនោះ​ជា​តំបន់​ទាហាន​គ្រប់គ្រង។ប្រាសាទ​តា​ក្របី មាន​ទីតាំង​នៅ​លើ​ជួរភ្នំ​ដងរែក។ ប្រាសាទ​នេះ នៅ​ជាប់​ព្រំដែន កម្ពុជា-​ថៃ។ ប្រភព​ឯកសារ​ជា​ច្រើន​បាន​អះអាង​ថា ប្រាសាទ​នេះ​ជា​របស់​ខ្មែរ។

លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា តាម​ប្រវត្តិសាស្ត្រ ប្រាសាទ​តា​ក្របី​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១១ និង ១២ ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ។

លោក សំបូរ មាណ្ណារ៉ា៖ «ចំពោះ​ទស្សនៈ​នៃ​ការ​កសាង​ប្រាសាទ ជា​ទូទៅ​ប្រាសាទ​ទាំង​អស់​កសាង​ឡើង ដើម្បី​គោរព​ចំពោះ​អាទិទេព។ បើ​អាទិទេព​ជា​ព្រះឥសូរ គឺ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះឥសូរ បើ​គេ​គោរព​ព្រះវិស្ណុ គេ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះវិស្ណុ។ ក៏​ប៉ុន្តែ​ចំពោះ​ទស្សនៈ​ខ្ញុំ ប្រាសាទ​ទាំង​២ នេះ តាម​ការ​សិក្សា​ខ្លះ​នោះ គឺ​ប្រាសាទ​នេះ​ឧទ្ទិស​ចំពោះ​ព្រះឥសូរ​ច្រើន​ជាង។ ប្រាសាទ​តា​ក្របី​មាន​ឈ្មោះ​ពិត តាម​ទស្សនៈ​ខ្មែរ ឈ្មោះ​ប្រាសាទ​ព្រះ​ដង្វាយ»។

ក្រោយ​ពី​បាន​ទស្សនា​ប្រាសាទ​តា​ក្របី​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ចង់​ទៅ​មើល​ប្រាសាទ​តាមាន់ ជា​បន្ត​ទៀត។ ប្រាសាទ​តា​មាន់​មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​តា​ក្របី។

ប្រាសាទ​តា​មាន់​ជា​ប្រាសាទ​ដែល​សាងសង់​ឡើង​នៅ​លើ​ទី​ទួល​ភ្នំ​ខ្ពស់។ បើ​ចង់​ឡើង​ទស្សនា​ប្រាសាទ​តា​មាន់ ត្រូវ​សុំ​អនុញ្ញាត​ទាហាន​ខ្មែរ ដែល​នៅ​យាម​ការពារ​នៅ​តំបន់​នោះ។ ប្រាសាទ​តា​មាន់ ជា​ប្រាសាទ​ដែល​មាន​ទីធ្លា​ធំ​ទូលាយ និង​មាន​កំពែង​ជញ្ជាំង​ថ្ម​ព័ទ្ធ​ជុំវិញ។ នៅ​លើ​ប្រាសាទ​តា​មាន់​នោះ ក៏​មានការ​យាមល្បាត​ក្បែរ​គ្នា ដោយ​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​ដែរ។

តាម​ប្រភព​ទាហាន​ខ្មែរ ដែល​យាម​ការពារ​នៅ​ប្រាសាទ​តា​មាន់ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ ដែល​យាម ល្បាត​នៅ​តំបន់​ប្រាសាទ​តា​មាន់ មាន​ពីរ​ក្រុម មួយ​ក្រុម​ស្លៀក​ពាក់​ខោអាវ​បារ៉ា និង​មួយ​ក្រុម​ទៀត ស្លៀក​ពាក់​ពណ៌​ខ្មៅ។

តាម​ប្រភព​ទាហាន​ដែល​យាម​ការពារ​នៅ​ប្រាសាទ​តា​មាន់ បាន​ឲ្យ​ដឹង​ថា ការ​ជូន​ភ្ញៀវ​ដើរ​មើល​ប្រាសាទ​មាន​លក្ខណៈ ដូច​ប្រាសាទ​តា​ក្របី​ដែរ គឺ​កាលណា​មាន​ភ្ញៀវ​ទេសចរ ឬ​អ្នក​ស្រុក​ជា​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ទាហាន​ខ្មែរ ជា​អ្នក​ជូន​ដើរ​មើល​ប្រាសាទ។ បើសិន​ជា​មាន​ភ្ញៀវ ឬ​ទេសចរ​ជា​ ជនជាតិ​ថៃ ឬ​បរទេស​ចូល​ពី​ខាង​ទឹកដី​ថៃ​មក គឺ​ទាហាន​ថៃ ជា​អ្នក​ដើរ​ជូន​មើល​ប្រាសាទ។

ប្រភព​ទាហាន​ខ្មែរ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​ទៅ​មើល​ប្រាសាទ​តា​មាន់ មាន​ភាព​ងាយស្រួល​ជាង​មុន​ហើយ ដោយសារ​ទាហាន​ថៃ បាន​រើ​យក​ខ្សែ​លួស​បន្លា​ចេញ​ពី​ផ្លូវ​ចូល​ទៅ​បរិវេណ​ប្រាសាទ។ ពី​មុន​ចង់​ចូល​មើល​ប្រាសាទ​តា​មាន់ ត្រូវ​ទិញ​សំបុត្រ​លក់​ដោយ​ទាហាន​ថៃ តែ​ឥឡូវ​មិន​មាន​ទិញ​សំបុត្រ​ទៀត​ឡើយ។

ចំពោះ​ប្រវត្តិ​ប្រាសាទ​តា​មាន់​នេះ លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា បាន​កសាង​ឡើង ឧទ្ទិស​ចំពោះ​ព្រះឥសូរ ដូច​ប្រាសាទ​ព្រះវិហារ ប្រាសាទ​តា​ក្របី​ដែរ។ ចំពោះ​ប្រាសាទ​តា​មាន់ មាន​ឈ្មោះ​មួយ​ទៀត ពី​ដើម​គេ​ហៅ​ថា ប្រាសាទ​វេទមន្ត។ តែ​ពាក្យ​ថា វេទមន្ត​នោះ បាន​និយាយ​តៗ​គ្នា រហូត​ក្លាយ​ទៅ​ជា​តាមាន់​ទៅ​វិញ។

លោក សំបូរ មាណ្ណារ៉ា៖ «ក្នុង​លក្ខខណ្ឌ​ហ្នឹង មាន​ឯកសារ​ជា​ច្រើន​បាន​លើក​ឡើង​ថា ប្រាសាទ​នោះ​កសាង​ក្នុង​រជ្ជកាល​ព្រះសុរិយវរ្ម័ន។ កំឡុង​សតវត្ស​ទី​១១ និង​១២ នេះ។ ក៏​ប៉ុន្តែ​មាន​ឯកសារ​មួយ​ទៀត បាន​លើកឡើង​ថា មាន​ការ​តាំង​ទី​នៅ​ទី​នោះ នៅ​ក្នុង​អំឡុង​សតវត្ស​ទី​៩ និង​ទី​១០»។

លោក ឈុំ សុជាត ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។ លោក​បាន​មាន​ប្រសាសន៍​ថា មិន​មាន​គោលការណ៍​យាម​ល្បាត​រួមគ្នា​រវាង​ទាហាន​ខ្មែរ ជាមួយ​ទាហាន​ថៃ នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​តា​មាន់​នោះ​ឡើយ។

លោក ឈុំ សុជាត៖ «នៅ​ប្រាសាទ​តា​ក្របី​នោះ វា​នៅ​កៀក​ព្រំដែន។ ប្រាសាទ​នោះ​មាន​ចម្ងាយ ១៤ ឬ ១៥​ម៉ែត្រ​ពី​ព្រំដែន​ប៉ុណ្ណោះ ហើយ​ថៃ​គេ​មក​ត្រឹម​ព្រំដែន​គេ ហើយ​យើង​នៅ​ត្រឹម​ព្រំដែន​យើង​ហ្នឹង។ ការ​ជួបជុំ​នោះ ជួនកាល​ជា​មនោសញ្ចេតនា ទៅ​ហូប​បាយ​ហូប​ទឹក​អី​ជាមួយ​គ្នា​ហ្នឹង​ណា។ អត់​មាន​យាមកាម​អី​ជុំ​គ្នា​ទេ»។

លោក ហុក សុវិទ្យា ជា​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តា​មាន់​នេះ អាច​មាន​លទ្ធភាព​រៀបចំ ជា​តំបន់​ទេសចរណ៍​បាន។ ប៉ុន្តែ​ដោយសារ​នៅ​មាន​ទាហាន​ខ្មែរ និង​ថៃ​យាម​ក្បែរ​ប្រាសាទ​នោះ ហើយ​ប្រាសាទ​នោះ នៅ​ក្នុង​តំបន់ ដែល​អាច​មាន​ការ​ប្រយុទ្ធ​គ្នា​នោះ ទើប​មន្ទីរ​ទេសចរណ៍​ខេត្ត មិនទាន់​អាច​រៀបចំ​ធ្វើអ្វី ដើម្បី ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ទៅលេង​បាន​នៅឡើយ​ទេ​បច្ចុប្បន្ន​នេះ។

លោក ហុក សុវិទ្យា៖ «ឥឡូវនេះ​វា​នៅ​ក្នុង​ការ​ការពារ​របស់​កម្លាំង​ខេមរភូមិន្ទ​យើង។ ថ្ងៃ​ក្រោយ ក្រោយ​ពី​យើង​ចរចា​ត្រូវ​គ្នា​រឿង​ព្រំដែន​ចប់​សព្វគ្រប់​ហើយ​អស់។ អា​នោះ​កន្លែង​នោះ​ក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ហើយ»។

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា រៀងរាល់​ថ្ងៃបុណ្យ​ធំៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ តែងតែ​មាន​មនុស្ស​ច្រើន​កុះករ​ទៅ​លេង​ប្រាសាទ​ទាំង​២​នោះ។ ក្រៅ​ពី​ថ្ងៃ​បុណ្យ​ក៏​មាន​មនុស្ស​ទៅ​ទស្សនា​ប្រាសាទ​ទាំង​២​នោះ​ដែរ គ្រាន់​តែ​មាន​ចំនួន​តិចតួច ជាពិសេស​លោក​យាយ​ចាស់ៗ តែងតែ​ម៉ៅ​ឡាន​ឈ្នួល ដើម្បី​ជិះ​ឡើង​ទៅ​ធ្វើបុណ្យ បន់ស្រន់​នៅ​ប្រាសាទ​លើ​ជួរភ្នំ​ដងរែក​នោះ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​មាន​ផ្លូវ​ងាយស្រួល​ទៅ​កាន់​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់។ ផ្លូវ​នោះ​ជា​ផ្លូវ​សង់​ថ្មី ហើយ​មាន​ក្រាល​ដី​ក្រួស​ក្រហម។ ចំពោះ​ចម្ងាយ​ផ្លូវ គឺ​ពី​ក្រុង​សំរោង ទី​រួម​ខេត្ត​ឧត្តរមានជ័យ ទៅ​កាន់​ប្រាសាទ​តា​ក្របី មាន​ចម្ងាយ ៨៥​គីឡូម៉ែត្រ។ ចំណែក​ចម្ងាយ​ផ្លូវ​ពី​ប្រាសាទ​តា​ក្របី ទៅ​ប្រាសាទ​តា​មាន់ មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ៕


ប្រភព៖​ វិទ្យុអាស៊ីសេរី

Sunday, January 29, 2012

ទឹកជ្រោះកាទៀង ខេត្តរតនគិរី

នៅ​ចម្ងាយ​បី​គីឡូម៉ែត្រ​ពី​ទឹកជ្រោះ​កា​ចាញ ​គឺជា​ទឹកជ្រោះ​កា​ទៀង​ដែល​មាន​ កម្ពស់​១០​ម៉ែត្រ​។ ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ ​ដែល​ស្វាគមន៍​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ​ ទេសចរ​។​
​ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត ​ពី​ភ្ញៀវ​ដែល​មើល​ពី​ក្រោម​ ដែល​ចុះ​តាម​ជណ្ដើរ​ឈើ​។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិ​ធំៗ ​ដែល​អ្នកធ្វើ​ដំណើរ​អាច​ឡើង​ពី​ ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ​។​
​ សិប្បកម្ម​របស់​ជនជាតិ​គ្រឹង​តែមួយគត់ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ផ្សេង​ទៀត​ក៏​អាច​ រក​ទិញ​បាន​នៅ​ទីនោះ​ដែរ​។ វត្ថុ​ទាំងអស់នេះ​ បូក​រួម​ទាំង​កា​ផា​ស្ពាយ​ពីក្រោយ ក្រណាត់​ធម្មជាតិ ឃ្លោក​ដាក់​ទឹក និង​គង​។​
​ទឹកជ្រោះ​នេះ​អាច​រកឃើញ​បាន​នៅ​ ភូមិ​កា​ទៀង ឃុំ​ល្បាង ១ នៃ​ស្រុក​លំផាត់ និង​មាន​ចម្ងាយ​ប្រហែល​ប្រាំពីរ​គីឡូម៉ែត្រ​ពី​ ក្រុង​បាន​លុង​។​


ប្រភព៖​  ក្រសួងទេសចរណ៍

Wednesday, January 25, 2012

តំបន់ទេសចរណ៍ ប្រាសាទឯកភ្នំ


ខេត្តបាត់ដំបង ដែលធ្លាប់ជា​ មជ្ឈមណ្ឌល​ វប្បធម៌ដ៏រុងរឿងមួយ​ ក្នុងសម័យបុរាណ បានបន្សល់ទុកនូវកេរ្តិ៍ដំណែល​ វប្បធម៌​ ដ៏ច្រើន ក្នុងនោះមាន​ ប្រាសាទ ឯកភ្នំ​ គួរជាទីមោទនៈ  ប្រាសាទឯកភ្នំ​ មានឈ្មោះមួយទៀតគឺ ប្រាសាទវត្តឯក 
  ប្រាសាទ​នេះ​មាន​ចម្ងាយ​ ប្រមាណ​ជា ១០​គ​.​ម​. ខាងជើង​នៃ​ទី​រួម​ខេត្ត នៅក្នុង​ភូមិ​គម ឃុំ​ពាម​ឯក ខេត្តបាត់ដំបង  បន្ទាប់ពី​ប្រាសាទ​បាណន់ ប្រាសាទនេះ​ ត្រូវគេ​លើកតម្កើង​ថា ជា​ប្រាសាទភ្នំ ដែល​ប្រកបដោយ​បុណ្យ​បារមី ដ៏​ឧត្តុង្គឧត្តម  បច្ចុប្បន្ននេះ​ប្រាសាទឯកភ្នំ កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​ ឬ​មក​កំសាន្ត​លំហែកាយ ។​  ប្រាសាទឯកភ្នំ មាន​កសិណ​ទឹក​ហ៊ុំព័ទ្ធ​ជុំវិញ បែរមុខ​ទៅ​ទិសខាងកើត ហើយ​ស្ថិតនៅលើ​គ្រឹះ​មួយ​ដ៏​រឹងមាំ ធ្វើ​អំពី​ថ្មភក់​និង​ថ្មបាយក្រៀម ដោយមាន​ទីធ្លាមួយ​មាន​ប្រវែង​ប្រមាណ​ជា ៣០​ម៉ែត្រ ។​ ផ្ទាំងសិលា​ចារឹក​ ក្នុង​ប្រាសាទ​នេះ​បាន​ឲ្យ​ដឹងថា ប្រាសាទ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ ព្រះបាទ​សុរិយា​វរ្ម័នទី​១ ដែល​សោយរាជ្យ​សម្បត្តិ​នៅ​ស​.​តទី​១១ នៃ​គ​.​ សំរាប់​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ។​  តួ​ប៉ម​ប្រាសាទឯកភ្នំ​មាន​រាង  ជ្រុង​ស្មើ ធ្វើ​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ស្ថិតនៅលើ​ខឿន​មួយ មាន​កំពស់​ប្រមាណ​ជា ៤​ម៉ែត្រ  ទំនង​ដោយសារ​លក្ខណៈ​បែបនេះហើយ បានជា​គេ​ឲ្យ​ឈ្មោះថា ប្រាសាទឯកភ្នំ ។​ 
     ដូច​ប្រាសាទ​មួយចំនួន​ក្នុង​ រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី​១​ដែរ ប្រាសាទឯកភ្នំ​មាន​ថែវ​ព័ទ្ធជុំវិញ​ប្រាង្គ​ប្រាសាទ ពី​ទិសខាងកើត​ទៅ​ទិស​ ខាងលិច​ប្រវែង​ប្រមាណ​ជា ២៥​ម៉ែត្រ និង​ពី​ខាងជើង​ទៅ​ទិស​ខាងត្បូង​ ប្រមាណ​ជា ៤៩​ម៉ែត្រ ។​  ប្រាសាទ​របស់​យើង​បានទទួល​រងគ្រោះ​យ៉ាងដំណំ ដោយសារ​ភ្លើងសង្គ្រាម ហើយ​ទើបតែ​ត្រូវបាន​អភិ​រ័ក្ស​យ៉ាង​ត្រឹមត្រូវ​កន្លងមកនេះ តែ​ពុំ​ទទួល​មានការ​ជួសជុល​នៅឡើយ  ទោះបី​មាន​ភាព​ទ្រុឌទ្រោម ដោយមាន​គំនរ​ថ្ម​បែកបាក់​ដ៏​ច្រើន​ធ្លាក់​នៅលើ​ដី ពាសពេញ​ដេរដាស់​ជុំវិញ​ប្រាសាទ​ក្តី
ក៏ប៉ុន្តែ​ប្រាសាទឯកភ្នំ នូវ​រក្សាបាន​ឧត្តមភាព និង​អធិរាជ​ភាព និង​សោភ័ណភាព​របស់ខ្លួន​នៅឡើយ អ្វីមួយជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ គ្រប់​សញ្ជាតិ ។​
​    ចម្លាក់​ហោជាង​និង​ផ្តែរ​ដ៏​ល្អ​វិចិត្រ ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​ព្រះអាទិទេព​ទាំងឡាយ នៃ​ព្រហ្មញ្ញសាសនា ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​ជាដើម គឺជា​ចំណុច​ពិសេស​ទាក់ទាញ​ការ​ស្ញើ​ច​សរសើរ​ មិន​ដាច់​មាត់ ពីមហាជន​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា 
 ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​ ស្រុកភូមិ​មក​ធ្វើការ​បន់ស្រន់ ដោយ​នាំមក​នូ​វដ​ង្វា​យ​ជា​ធូប ទៀន ផ្កា ឬក៏​ថវិកា​បន្តិចបន្តួច​ឲ្យ​អាចារ្យ​ម្នាក់ នៅ​ប្រាង្គ​ប្រធាន​នៃ​បូជនីយដ្ឋាន​នេះ ដែល​គេ​ចាត់ទុកថា ជា​កន្លែង​ពិសិដ្ឋ​ជាងគេ​បំផុត 

25,Jan,2012/10:01AM By:អនុស្សារ៍

Sunday, January 22, 2012

រមណីយដ្ឋានវិមានពពកភ្នំបូកគោ





រមណីយដ្ឋានភ្នំបូកគោជារមណីយដ្ឋានមួយដែលមានទីតាំង ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត សម្បូរទេសភាព ស្រស់ត្រកាលហ៊ុមព័ទ្ធដោយរុក្ខជាតិខៀវស្រងាត់ និងដុំពពកក្រាស់ឃ្មឹកដូចអ័ព្ទវាហាក់ដូចជាឋានសួគ៌ាមួយដែលមនុស្សជាទូទៅគិតស្មានមិនដល់ជាពិសេសគឺ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ក្នុងការទៅទស្សនាកម្សាន្តសប្បាយ
ប៉ុន្តែ ជាអកុសល ដោយសាររមណីយដ្ឋាននេះ ខ្វះជម្រក និងកន្លែងសម្រាប់បន្ទោបង់ ធ្វើឱ្យភ្ញៀវជាច្រើន ដែល ទៅទស្សនាមានការត្អូញត្អែរ និងថ្នាំងថ្នាក់យ៉ាងខ្លាំង...។
នៅពេលដែលយើងធ្វើដំណើរតាមរថយន្តតាមបណ្តោយផ្លុវបត់បែនឡើងចុះវាតាមចង្កេះភ្នមដើម្បីឡើងដល់ចំនុចកំពូលនៃភ្នំបូកគោវាពិតជាធ្វើឲ្យអារម្មណ៍អ្នកធ្វើដំណើរមានរំភើបញាប់ញ័ររួមទាំងការភ័យខ្លាចផងដែរ។​ ព្រោះថារថយន្តបត់បែនលូតឆ្ពោះទៅមុខដោយប្រុងប្រយ័ត្នជាទីបំផុត ប៉ុន្តែការតក់ស្លុតនេះត្រូវបានរសាត់បាត់ទៅវិញដែលយើងគយគន់មើលតាមច្រកបង្អួឡាន ដោយឃើញទេសភាពប្លែកៗពិសេសទៅទៀតនោះនៅពេលដែលយើងទៅដល់ចំនុចកំពូលនៃភ្នំនេះយើងអាចរត់ប្រលែងលេងជាមួយនឹងពពកបានទៀតផង។ ខណះនោះផងដែរវាហាក់បីដូចជានាំភ្ញៀវទេសចរណ៍ទាំងកំពុងស្ថិតនៅលើឋានសួគ៌ាផងដែរ លើសពីនេះទៅទៀតយើងក៏អាចឃើញអគារចាស់ដែលបន្សល់ទុកតាំងពីសម័យណាប៉ូលេអុងផងដែរ បើយើងសម្លឹងមើលមកខាងក្រោមវិញវានឹងមានទិដ្ឋភាពដ៏ស្រស់ត្រកាលគួជាទីមនោរម្យទៀតផង។
បច្ចុប្បន្ន រមណីយដ្ឋានភ្នំបូកគោ កំពុងស្ថិតក្នុង ដំណាក់កាលសាងសង់ផ្លូវឡើង និងសំណង់អគារសណ្ឋាគារ ព្រមទាំងសំណង់ផ្សេងៗជាច្រើនទៀត ដូចជា អគារកាស៊ីណូ ផ្ទះស្នាក់លក្ខណៈគ្រួសារ និងកន្ត្រក- ខ្សែកាប សម្រាប់ឱ្យភ្ញៀវជិះលេងកម្សាន្តជាដើម​ដែលជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍន៍តំបន់ រមណីយដ្ឋានភ្នំបូកគោគឺក្រុមហ៊ុនសូគីម៉ិច៕

22.Jan.2012/12:50PM By:អនុស្សារ៍

Tuesday, January 17, 2012

តំបន់ទេសចរណ៍អាងហែលទឹកមានតែមួយគ្មានពីរ






San Alfonso del Marជា​អាង​ទឹក​ដែល​ធំ និង​ជ្រៅ​បំផុត​ក្នុង​លោកដែលមានបណ្តោយ​ប្រវែង​១០១៣​ម៉ែត្រ​ ទំហំ​ផ្ទៃ​៨​ហិកតា និង​ជម្រៅរបស់វារហូតដល់​៣៥​ម៉ែត្រឯណោះ ហើយអាង​ហែល​ទឹកមួយនេះត្រូវ​បាន​កំណត់​ត្រា​ហ្គីនណេស​ពិភពលោក​ទៀតផង ។
យោង​តាម​កំណត់​ត្រា​ហ្គីនណេស​ពិភពលោក អាង​ទឹក​ដ៏​ធំ​អស្ចារ្យ​នេះ​ត្រូវ​បាន​បំពេញ​ដោយ​ទឹក​ចំណុះ​២៥០​លាន​លីត្រ​ ដែល​បូម​ចេញ​ពី​សមុទ្រ​។
ក្រៅ​ពីវាមាន​ទំហំ​ទូលាយ អាង​ហែល​ទឹក​​នេះ​ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ផង​ដែរ​ ដូច​ជា​ទឹក​ថ្លា​ពណ៌​ខៀវ​សបីដូច​ជា​ត្បូង​កណ្ដៀង​ផុស​ចេញ​ពី​តំបន់​ជួរ​ភ្នំ​ក្បែរ​មាត់​សមុទ្រ​ផង​ដែរ។
ក្រៅ​ពី​អគារ​ដ៏​ស្កឹមស្កៃ​សម្រាប់​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​ក្បែរ​អាង​ទឹក​មាន​ សុទ្ធ​តែ​សំណង់​ទំនើបៗ​ ដូច​ជា​ពីរ៉ាមីត​កញ្ចក់ និង​អាង​ត្រាំ​ទឹក​តូច​ៗ​ដទៃ​ទៀត។
អាងហែលទឹកមយយនេះបាន​ចំណាយទឹក​ប្រាក់ក្នុងការសាងសង់ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ​សម្រាប់​ស្ថាបនា​តែ​អាង​ហែល​ទឹក​មួយនេះ​ ហើយក្រុមហ៊ុន​ Crystal Lagoons បាន​ប្រើ​បច្ចេកទេស​ពិសេសក្នុងការ​បូម​យក​ទឹក​ប្រៃ​ពី​មហា​សមុទ្រ​ប៉ាស៊ីហ្វិក មក​ធ្វើ​ការ​ច្រោះ​សម្អាត មុន​នឹង​ចាក់​បំពេញ​អាង​ទឹក​ដ៏​វែង​ដាច់​កន្ទុយ​ភ្នែក​នេះ​៕
១៧​មករា ២០១២(១១:៤៨ PM)By:អនុស្សារ៍

បន្ទាយមានជ័យក្រឡានឈ្ងាញ់



បន្ទាយមានជ័យជាខេត្តមួយដែលល្បីថាឈ្ងាញ់មិនចាញ់ក្រឡានប្រចាំខេត្តក្រចេះបន្មានទេ ហើយជារៀងរាល់ថ្ងៃ ជាពិសេសយើងសង្កេតឃើញប្រជាពលរដ្ឋធ្វើដំណើរទៅតាមបណ្តោយផ្លូវជាតិលេខ៥ភ្នំពេញបន្ទាយមានជ័យលោកអ្នកមានគេដាក់តាំងក្រឡានលក់តាមផ្លូវជាក់មិនខានហើយអ្នកធ្វើដំណើរទាំងអស់រមែងចុះចតទិញជាក់ជាមិនខានអោយតែមកដល់ត្រង់ចំនុចនេះដូចជាចងចិត្តអ្នដំណើរឱ្យឈប់ថ្វីដ្បិតតែចំណុចនេះមិនមែនជាគោលដៅត្រូវឈប់សម្រាករបស់ភ្ញៀវក៏ដោយ ហើយបាននាំគ្នាចុះទិញ “នំក្រឡានទេសចរ” ជាហូរហែ ព្រោះថានំ ក្រឡាននៅទីនេះមានឈ្មោះល្បីរន្ទឺថា “មានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់” បើបានសាកម្តងហើយពិតជា ចង់ម្តងទៀត ឯតម្លៃវិញក៏ថោកសមរម្យដែរ ។
វាមិនមែនជាការលំបាកអ្វីឡើយ ភ្ញៀវទេសចរទាំងឡាយដែលមានបំណងចង់ស្គាល់តំបន់“នំក្រឡានទេសចរ” ដ៏មានឱជារសឈ្ងុយឆ្ងាញ់នេះ ។ បើយើងធ្វើដំណើរមកដល់ចំនុចឃុំភ្នំតូច តាមបណ្តោយ ផ្លូវជាតិលេខ៥នោះលោកអ្នកនឹងឃើញគេដាក់លក់ជាហូរមិនខានឡើយ។
ជួបជាមួយស្រស់ស្រីកញ្ញាដ៏ស្រស់សោភាជាកូនអ្នកស្រុក និង ជាអ្នកលក់នំក្រឡាន បានរៀបរាប់ប្រាប់ទាំងទឹក មុខញញ្ញឹមញញ្ញែមថា “នាងខ្ញុំមានឈ្មោះ ចាន់ថា អាយុ ១៧ ឆ្នាំ ខ្ញុំលក់ នំក្រឡាននេះរយៈពេល ៧ ឆ្នាំមកហើយ កាលពីដំបូងឡើយម្តាយខ្ញុំជាអ្នកលក់ តែពេលនេះខ្ញុំជា អ្នកលក់ជំនួសគាត់ម្តង ហើយនំដែលនាងខ្ញុំលក់សព្វថ្ងៃនេះ គឺបានដុតធ្វើដោយខ្លួនឯង ចំណែក ឯអ្នកលក់មួយចំនួនគឺបានទិញតពីគេមកលក់បន្ត ”។
កញ្ញាបន្តថា ជារៀងរាល់ថ្ងៃកញ្ញាលក់ដាច់បានច្រើនបំផុតគឺកញ្ញាអាចលក់អស់ពី ១០០ គីឡូក្រាមជាងក្នុងមួយថ្ងៃ ។ ឯតម្លៃវិញ ក្នុងមួយគីឡូក្រាម៦០០០ ទៅ ៨.០០០ រៀល ហើយភាគ ច្រើនអ្នកដែលទិញសុទ្ធសឹងជាអ្នកដំណើរមកពីឆ្ងាយៗដែល គេបានធ្វើដំណើរឆ្លងកាត់ទីនេះ ៕១7​ មករា ២០១២(១២:១៨AM ដោយ:អនុស្សារ៍)

Tuesday, January 10, 2012

សារមន្ទីរជាតិ

January,10,2012



សារមន្ទីជាតិមានទីតាំងនៅចំខាងជើងព្រះបរមរាជវាំង សារមន្ទីរជាតិត្រូវបានជួសជុលឡើងវិញថ្មីៗ ហើយ​​​ តំណាងអោយ ស្ថាបត្យកម្មដ៏វិចិត្របំផុតរបស់ទីក្រុងភ្នំពេញ។ ខាងក្នុងមានដាក់តាំង ស្នាដៃសិល្បៈ ជាង ៥០០០ រាប់តាំងពី សតវត្សទី៧ ដល់ទី១៣។ រតនភ័ណ្ឌរួមមានរូបចំលាក់ ឈុតសំលៀក​បំពាក់​របាំ សតវត្សទី១៩ ទូកនិងគ្រែស្នែង របស់ស្តេច។ ភ្ញៀវអាចសំរាក តាមទីធ្លារកណ្តាលដែលមាន​ម្លប់​ត្នោត និងស្រះឈូក ប្រកបដោយភាពស្ងប់ស្ងាត់ និងគយគន់នូវវប្បធម៌ដ៏សំបូរបែបមួយរបស់​អាស៊ី។
បើករាល់ថ្ងៃ ម៉ោង៨:០០ ដល់១៧:០០
អាស័យដ្ឋានៈ មហាវិថី សម្តេច សុធារស
១,៨ គ.ម.​ពីវត្តភ្នំ


ដោយ:នាគតូច

Saturday, January 7, 2012

តំបន់អេកូទេសចរខេត្តមណ្ឌលគិរី​

 January,07,01,2012 By: SOTHEAN
  ​ខេត្ត​មណ្ឌលគិរីជាខេត្តមួយ​ក្នុងប្រទេស​កម្ពុជា ដែល​ធ្លាប់តែ​ល្បីល្បាញ​ថា​មាន​ទេសភាព​ស្រស់ស្អាត​មិន​ចាញ់​បរទេស មួយចំនួន​នោះ ឋិត​នៅ​ប៉ែក​ឥសាន ចម្ងាយ៥២១គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ជនជាតិភាគតិច រស់នៅ ជាពិសេស​ជនជាតិ​ព្នង គ្រឹ ​ង កា​ឆុក កា​វែ​ត​ជាដើម ខេត្តមណ្ឌលគិរី​ឋិត​នៅលើ​កំពូលភ្នំ​ជាច្រើន ដែល​ដុះ​ជាប់តៗគ្នា លម្អ​ដោយ​វាលស្មៅ​ពណ៌​បៃតងខ្ចី ក្រាល​គ្របពីលើ​ផ្ទៃដី​ពណ៌​ក្រហម​ដ៏​មាន​ជីជាតិ រួមជាមួយ​ព្រៃ ឈើ​ក្រាស់ ឃ្មឹក និង​ព្រៃ​ស្រល់​ដុះ​ដោយ​កន្លែង កាន់តែ​បន្ថែម​ភាពស្រស់​ត្រកាល​ឱ្យ​ខេត្ត​នេះ។ ក្រៅពី​ទេសភាព​ដ៏​ស្រស់ ត្រកាល នៃ​វាលស្មៅ​ធម្មជាតិ និង​ចម្ការ​ស្រល់​ដ៏​គួរឱ្យ​ទាក់ទាញ​ខេត្ត​នេះ​មាន​ទឹកជ្រោះ​ជាង៦០កន្លែង ប៉ុន្តែ​ទេសចរ​អាច​ទៅ កំសាន្ត​បានតែ​នៅ​កន្លែង​ខ្លះ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​នៃ​តំបន់​ទាំងនោះ។ ទឹកជ្រោះ​ដែល មានឈ្មោះ​ល្បីល្បាញ​ជាងគេ​គឺ​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​ឋិត​នៅ​ចម្ងាយ៤៣គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុងស្រុក​ពេជ្រ​ចិន្ដា។ ទឹក ជ្រោះ​នេះ​ចែកចេញ៣ដំណាក់៖

-
ដំណាក់​ទីមួយ មាន​កម្ពស់​ប្រមាណ១២ម៉ែត្រ ដែលមាន​មុខកាត់១៥ម៉ែត្រ​នៅ​រដូវវស្សា។

-
ដំណាក់​ទី​ពីរ មាន​កម្ពស់​ពី១៥ ទៅ២០ម៉ែត្រ និង​មានមុខ​កាត់​ទទឹង២០ម៉ែត្រ។ មាន​កម្ពស់១៨ ទៅ២៥ម៉ែត្រ នៅ​រដូវប្រាំង ដែលមាន​មុខកាត់​ត្រឹមតែ១៣ម៉ែត្រ។ ដំណាក់​ទី​ពីរ​នេះ​មាន​ចម្ងាយ​ប្រមាណ១៥០ម៉ែត្រ​ពី​ដំណាក់​ទីមួយ។

-
ដំណាក់​ទី​បី ឋិត​នៅ​ឆ្ងាយ​ពី​ដំណាក់​ទី​ពីរ ដែល​មិនអាច​ទៅដល់​បាន​ព្រោះ​ជា​តំបន់​ព្រៃក្រាស់ៗ និង​សម្បូរ​សត្វ សាហាវ​រស់នៅ។


ទឹកជ្រោះ​សែន​មនោ​រម្យ ឋិត​នៅក្នុង​ស្រុក​សែន​មនោ​រម្យ​ចម្ងាយ៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ តំបន់​នេះ​មានទឹក ធ្លាក់៣ដំណាក់​ផងដែរ៖

-
ដំណាក់​ទីមួយ មាន​កម្ពស់​ទាប​ត្រឹម​តែមួយ​ម៉ែត្រ​ប៉ុណ្ណោះ និង​មាន​មុខកាត់២ម៉ែត្រ។

-
ដំណាក់​ទី​ពីរ មាន​កម្ពស់​ខ្ពស់​រហូតដល់​ទៅ៧ម៉ែត្រ ដែលមាន​មុខកាត់៨ម៉ែត្រ។ ទីនេះ​សម្បូរ​មនុស្ស​ទៅ កម្សាន្ត ព្រោះ​មាន​ទីវាល​ដ៏​ធំ​សម្រាប់​ទេសចរ​អង្គុយ និង​ងូតទឹក។ នៅ ថ្ងៃ​ឈប់សម្រាក ថ្ងៃបុណ្យ​ទានម្ដងៗគេ​ចូលចិត្ត ទៅ​កម្សាន្ត​នៅ​តំបន់​ទឹកធ្លាក់​សែន​មនោ​រម្យ​នេះ នៅ​ដំណាក់​ទី​ពីរ ជាពិសេស​អ្នក​ដែល​រស់នៅ​ទី​រួម​ខេត្ត​នេះ​តែម្ដង ព្រោះ តំបន់​នេះ​នៅ​ជិត​ទី​រួម​ខេត្ត​ស្រាប់។

-
ដំណាក់​ទី​បី ពុំ​សូវ​មាន​មនុស្ស​ទៅ​កម្សាន្ត​នោះទេ។ មាន​ទឹកធ្លាក់​កម្ពស់១,៥ម៉ែត្រ និង​មាន​ចម្ងាយ១គីឡូម៉ែត្រ បន្តទៀត​ពី​ទឹកធ្លាក់​ទី​ពីរ។

ទឹកជ្រោះរ​មនា ឋិត ក្នុងស្រុក​សែន​មនោ​រម្យ ចម្ងាយ១០,៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ តំបន់​ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ ដោយ​ដំណាំផ្សេងៗដូចជា​កោ​ស៊ូ ស្វាយចន្ទី កាហ្វេ និង​រុក្ខជាតិ ព្រៃឈើ​តូចធំ​ជា​លម្អ​នៃ​តំបន់​នេះ។ ទឹកជ្រោះ​នេះ ក៏​ជា តំបន់​គួរឱ្យ​ទាក់ទាញ​ចំពោះ​ទេសចរ​ផងដែរ ដោយមាន​ទឹកធ្លាក់​កម្ពស់៥ម៉ែត្រ ហូរ​ធ្លាក់​ទៅក្នុង​អាងទឹក​ធំ​មួយ ដែល​បង្ក លក្ខណ​ងាយស្រួល​ដល់​ទេសចរ ក្នុងការ​ងូតទឹក​កម្សាន្ត។

ទស្សនាចរណ៍ខេត្តក្រចេះ

January,07,01,2012 By: SOTHEAN
ខេត្តក្រចេះ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីក្រុងរបស់ខេត្តក្រចេះមានឈ្មោះថាទីក្រុង
ក្រចេះ។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី
ភំ្នពេញ។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រពីទីក្រុង
ភ្នំពេញ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយ
ខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើ
ដំណើរទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមក
ដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដីមាន
ព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាម
អន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ជាពំនាក់ទាញភ្ញៀវ ទេសចរជាតិ
និងអន្តរជាតិ។




សត្វផ្សោតក្នុងអន្លង់មេគង្គក្នុងខេត្តក្រចេះ

ក្រៅពីនេះ នៅមានទេសភាព សោភ័ណថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរចង់ទស្សនាទៀត
ផង។ ទាំងអស់ដែលបានបរិយាយចោះៗខាងលើធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរ
ទេ្វដងក្នុងមួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យ
ទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូល
ដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ធ្វើជា
ឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រការ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ
ជាច្រើននៅខេត្តក្រចេះនេះ ។


ទេសភាពថ្ងៃលិចនៅក្នុងទឹកដីខេត្តក្រចេះ


ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិ
វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភៀ្ញវជាតិ និង
អន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និង
បានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាង
ផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យ
សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌ ដែលជាកេរ្តិ៏ដំណែលពីដូនតារបស់ខែ្មរបាន
បន្សល់ទុក អោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូន ចៅជំនាន់ក្រោយផងដែរ។

ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាត លំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០
-
១៩៥០ និង១៩៦០ ដែលមាន រចនាបទល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះ នៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមាន
អារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាពនិងស្រូបខ្យល់រំភើយៗនាពេលរសៀល
ថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏
កម្រក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត
និងធម្មជាតិដ៏ប្រពៃ ដែល មានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិង
ក្រៅប្រទេស និងមានសារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្ត
ក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល
ក្រោល ថ្មូន។ ខេត្ត មានរមណីយដ្ឋានចំនួន១៣កនែ្លង ក្នុងនោះមាន រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តចំនួន ៦កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន៧កនែ្លង។ ការធ្វើដំណើរតាមផ្លូវ
ជាតិលេខ ៧ ដែលមានចំងាយ ៣៤០ គ.មពីទីក្រុងភ្នំពេញ មានភាពងាយស្រួលគ្រប់រដូវ
កាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវ បានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ីរថយន្តក្រុងអ្នកទេសចរណ៍ ក៏
អាច ធ្វើដំណើរតាមទនេ្លមេគង្គដែលមានចំងាយ២២០ គម ដោយប្រើមធ្យោបាយនាវាលឿន
អ្នកធ្វើ ដំណើរអាចគយគន់ទេសភាព តាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់
អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋាន ពុំទាន់បានកែលំអនិងពុំទាន់
មាន ជើងហោះហើរ នៅឡើយ ៕