www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face
Showing posts with label មាតានិងទារក. Show all posts
Showing posts with label មាតានិងទារក. Show all posts

Tuesday, March 13, 2012

ស្ត្រីត្រូវធ្វើដូចម្តេចដើម្បីទទួលបានបុត្រតាមប្រថ្នា?



ប្រសិន​បើជា​ស្រ្តី​ដែល​ចង់​បាន​កូន​នោះ​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​ តាម​ធម្មជាតិ​ពេក​នោះទេ​យើង​ត្រូវ​តែ​ខិតខំ​ស្វែងរក​វិធី ។

​តាមការ​ស្រា​វ​ជ្រាវ​បានអោយ​ដឹងថា​ប្រសិន​បើ​យើង​ញ៉ាំ​​ស​ណ្តែក និង​ប៊័រ​ជំនួស​វា​នឹង​បង្កើន​ឱកាស​សំ​រា​​ប់​ការ​មាន​កូន លើស​ពី​នេះទៀត​នោះ​ស្រ្តី​ដែល​ចង់​បាន​កូន​មិនគួរ​បរិភោគ​ចេក​ច្រើនពេក​នោះ​ ​​ទេ​​។​

​តា​ម​ការ​សិក្សាស្រាវជ្រាវ​លើ​ស្ត្រី​ដែ​ល​មាន​អាយុ​ពី​២៣-៤២​ឆ្នាំបាន​រក​ឃើញ​ថា បើ​​ច​ង់​អោយ​កូន​ក្នុង​ផ្ទៃ​ជា​ភេទ​ស្រី ម្តា​យ​គួរ​ចៀស​វាង​ការ​ទទួល​ទាន​អាហារ​ដែ​ល​​ស​ម្បូរ​ដោ​យ​​​សូដ្យូម និង​ប៉ូតា​ស្យូម ដូច​ជា​ត្រី ពោះ​តាន់ ផ្លែ​ម្តេញ សាច់​ជ្រូក​បី​ជាន់ ត្រី​សាល​ម៉ន​ឆ្អើរ ហ្រ្វូ​ម៉ា ដំឡូង​បារាំង សាច់​កែ​ឆ្នៃ នំប៉័ង និង​នំ​ស្រួ​យ​។​

ប៉ុន្តែ​គួរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​កា​ល់​ ស្យូម និង​ម៉ាញេ​ស្យូម ។ ក្រៅពីនេះ ស្ត្រី​ដែល​ចង់​បាន​កូន​ស្រី អ្នក​វិទ្យា​សាស្ត្រ​បាន​ណែ​នាំ​អោយ​មាន​ការ​រួម​ភេទ​បាន​ញឹក​ញាប់​តាម​ ធម្ម​តា លើក​លែង​ថ្ងៃមុន និង​ក្រោយ​ការ​ជម្រុះ​អូវុល៕

Monday, February 27, 2012

នៅពេលកូនលោកអ្នកមានការរាករួសច្រើនគួធ្វើយ៉ាងណា?



នៅ​​ពេល​​ដែល​កូន​​របស់​​អ្នក​​មាន​​​ជំ​ងឺ​​រាគ​​ សូម​កុំ​​ឲ្យ​​ឱសថ​​រាគ​​សម្រាប់​​មនុស្ស​​ចាស់​​ទៅ​​កូន​របស់​​​អ្នក​​ឲ្យ​ ​សោះ​​ បើ​​គ្មាន​​វេជ្ជ​បញ្ជា​​ពី​​គ្រូ​ពេទ្យ​​ទេ​​។​​ ​ព្រោះ​​ឱសថ​​ទាំង​នោះ​​អាច​បង្ក​​គ្រោះ​ថ្នាក់​​​ដល់​​កុមារ​​បាន​​។​​​
សូម​​ទៅ​​រក​​គ្រួ​​ពេទ្យ​​ ឫ​​បញ្ជូន​​គេ​​ទៅ​​កាន់​​មន្ទី​រពេទ្យ​​បើ​សិន​ជា​ ​ការ​​រាគ​​រូស​​របស់​​កូន​លោក​​អ្នក​​មិន​​អន់​​ថយ​​ទៅ​​ទេ​​ក្នុង​​ពេល​​ ២៤​​ម៉ោង​​។ ​ត្រូវ​​​បញ្ជូន​​គេ​ទៅ​​មន្ទី​រ​​ពេទ្យ​​ បើ​សិន​ជា​​កូន​លោក​​​អ្នក​​រាគ​​ ហើយ​​មាន​ ក្អួត​​ច្រើន​​ដង​​ ​ខ្សោះ​​ជាតិ​​ទឹក​​ ដូច​​ជា​​ បបូរ​មាត់​​ឡើង​​ស្ងួត​​ និង​​នោម​​ច្រើន​​មាន​​ឈាម​​ក្នុង​​លាមក​​ ឬ​​លាមក​​មាន​​ពណ៌​​ខ្មៅ​​ ​មាន​​គ្រុន​​ខ្លាំង​​ (​លើស​​ពី​​៣៩​.៤​​អង្សា​​សេ​​ទៅ​​)​​។​​
អ្នក​​អាច​​បង្ការ​​កូន​​របស់​​អ្នក​​កុំ​​ឲ្យ​​រាគ​​បាន​​ ដោយ​​ការ​​លាង​ដៃ​​ជា​​រឿយៗ​​គឺ​ជា​​ការ​​ការ​ពារ​​ដ៏​​ប្រសើ​រ​​ ពី​ព្រោះ​​មីក្រូ​​ស​រីរាង្គ​​ដែល​​ជា​​មូល​ហេតុ​​នៃ​​ការ​​រាគ​​រូស​​ងាយ​​ នឹង​​ឆ្លង​​ពី​​ដៃ ​ចូល​​ទៅ​​ក្នុង​​មាត់​​ខ្លាំង​​ណាស់​​។​​ ​សូម​​បង្រៀន​​កូន​​របស់​​លោក​​អ្នក​​ឲ្យ​​ឧស្សាហ៍​​លាង​ដៃ​ ​ជា​មួយនឹ​ង​​សាប៊ូ​​ និង​​ទឹក​​ ក្តៅ​​អ៊ុ​នៗ​​ មុន​​នឹង​​បរិភោគ​​អា​ហារ​​ និង​​ក្រោយ​​ពី​​ចេញ​ពី​​បង្គន់​​។​​
លោក​​អ្នក​​ក៍​​ត្រូវ​​លាង​ដៃ​​ឲ្យ​​បាន​​ញឹក​ញាប់​​ផង​​ដែរ​​ ជា​​ពិសេស​​នៅ​​មុន​​ពេល​​ចំអិន​​ចំណី​អាហារ​​ ឬ​​បន្ទាប់​​ពី​​បាន​​ចាប់​​កាប់​​កាន់​​កន្ទ​ប​ក​ខ្វក់​​ ឬ​​បន្ទាប់​​ពី​​ចេញ​ពី​​បន្ទប់​ទឹក​​។​ ​លោក​​អ្នក​​ក៏​​ត្រូវ​​អនុវត្ត​​តាម​​ឲ្យ​​បាន​​នូវ​​ការ​​ចំ​អិន​​ចំ​ណីអា ​ហារ​​ដែល​​មាន​​​សុវត្ថិ​ភាព​​៕

Wednesday, January 4, 2012

ដំបូន្មានខ្លះៗចំពោះស្រ្តីអំឡុងពេលមានគភ៌

ភាគច្រើន ​នៃ​ស្ត្រី​ពេល​មាន​គភ៌ សុទ្ធតែ​ខ្វាយខ្វល់​អំពី​សុខភាព​, ពិសេសគឺ​ហេតុការណ៍​ខុស​ប្រក្រតីដែលបានជះ​ឥទ្ធិពល​ដល់​សុខភាព​មាតា​និង​ទារក ។​
​    ​ដើម្បី​ជួយ​ដល់​ស្ត្រី​ជា​មាតានិងកាត់បន្ថយ​នូវ​ការព្រួយបារម្ភ​នេះ​, ក្រុមអ្នកជំនាញ ការ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Cantor ញូវយ៉ក​(​អាមេរិក​) បាន​លើកឡើង នូវ​ដំបូន្មាន​ខ្លះៗ ពេលមាន​គភ៌ ។​
​    ​ពិនិត្យ​ធ្មេញ​
​    ​ក្នុងពេល​មាន​គភ៌​, ស្ត្រី​គួរ​ទៅពិនិត្យ​ធ្មេញ ដើម្បី​ឆាប់​រកឃើញ​សញ្ញារលាក​ឆ្លង​មេរោគ ។ ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​កើត​ជំងឺ​អញ្ចាញធ្មេញ​, រលាក​ធ្មេញមាន​អត្រា​សម្រាលកូន​មិន​គ្រប់​ខែ​ខ្ពស់ជាង​៧​ដង ធៀប​នឹង​អ្នក​មិន កើត​ជំងឺ ។ ក្រៅពីនេះ វិទ្យាសាស្ត្រ​នៅ​រកឃើញថា ស្ត្រី​មានគភ៌ និង​អ្នក​ប្រើ​ថ្នាំពន្យារកំណើត ជា​ក្រុម​កើត​ជំងឺ​រលាក​ធ្មេញ និង​អញ្ចាញ​ដ៏​ធំ ដែល​បណ្តា​លពី អ័រម៉ូន​ក្នុង​សរីរាង្គ​ប្រែប្រួល ធ្វើឱ្យ​សរីរាង្គ​ងាយ​រំញោច​ជាមួយ​សារជាតិ​បង្ក​ជំងឺ ។ តាម​ការ​ទូន្មាន​របស់​សមាគម​ទន្តសាស្ត្រ​អាមេរិក ( ADA), ស្ត្រី​មានគភ៌ គួរ​ពិនិត្យ​ធ្មេញ ៣-៤​ដង​ក្នុង​មួយឆ្នាំ , ដោយឡែក​ក្រុម​អ្នក​ដែល​ត្រូវ​ហូរឈាមជើង​ធ្មេញ​, អញ្ចាញ​នោះ គួរ​ទៅពិនិត្យ​ជាប្រចាំ​ជាង ។​
​    ​វិភាគ TSH
​    ​TSH តេស្ត​ជា​វិធី​ធ្វើ​តេស្ត​ឈាម ដើម្បី​រក​ឃើញ​លទ្ធភាព​កើត​ជំងឺ​ខ្សោយ Hyperthyroid, យល់​បាន​ពី​សុខភាព​ជាក់ស្តែង​របស់​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ីដ ។ ក្រុម​អ្នកជំនាញការ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mercy Baltimore បាន ឱ្យដឹងថា ជា​មធ្យម ៥-១០​ភាគរយ នៃ​ស្ត្រី​មាន​គភ៌ និង​ក្រោយ​ពេល​សម្រាលកូន ងាយ​កើត​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ ។ ភាគច្រើន​នៃ​ករណី​កើត​ជំងឺ សុទ្ធតែ​ពុំ​មាន​សញ្ញា​, លុះត្រា​ដល់​ពេល​អស់កម្លាំង​ខ្លាំង​, ឡើង​ទម្ងន់ ពេលនោះ​ទៅ​ពិនិត្យ​ជំងឺ គឺ​ជំងឺ​បាន​រីកចម្រើន​ទៅហើយ ។ ប្រសិន​ស្ត្រី​មាន​គភ៌ កើត​ជំងឺ​នេះ​ធ្ងន់​នោះ ត្រូវ​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ និងរ​លូត​កូន នេះ​ពុំ​ទាន់​និយាយ​ដល់​ឥទ្ធិពល​ផ្សេងៗ​ចំពោះ​ទារក​ផង ។​
​    ​ធ្វើតេស្ត CBC
​    ​CBC (Complete Blood Count) ជា​វិធី​ធ្វើតេស្ត​រាប់​ឈាម​គ្រប់​ជ្រុងជ្រោយ ដើម្បី​ត្រួតពិនិត្យ​កោសិកា​ឈាមស​, ស្ថានភាព​សុខភាព​ខួរឆ្អឹងខ្នង​និង​ប្រព័ន្ធ អង្គ​បដិបក្ខ ។ វិធី CBC នឹង​ឱ្យ​ដឹង​ពី​បរិមាណ​កោសិកា​ឈាម​ស​ (​ច្រើន​ហួស មានន័យ​ថា ត្រូវ​រលាក​ឆ្លង​មេរោគ​) hemoglobin (​ទាប​ជ្រុល គឺ​ខ្វះ​ឈាម​) និង ប្លាកែ​ត (​ប្រសិន​ទាប មានន័យ​ថា​ឈាម​មិន​កក​) ។ ហេតុតែ​អ្នក​ហៀ​ប​មាន​គភ៌ ចាំបាច់​ត្រូវធ្វើ​វិភាគ​នេះ ព្រោះ​ស្ត្រី​តែងតែ​មាន​រដូវ​, បាត់បង់​ឈាម​ពេលសម្រាលកូន ហេតុនេះ​ងាយ​បណ្តាល​ឱ្យ​ខ្វះ​ឈាម​, ធ្វើឱ្យ​សរីរាង្គ​ទ្រុឌទ្រោម ។ ប្រសិន​ខ្វះ​ឈាម វេជ្ជបណ្ឌិត​នឹង​ពិគ្រោះ​បំពេញបន្ថែម​ជាតិ​ដែក និង​ត្រួតពិនិត្យ ឡើងវិញ​ក្រោយ​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ។​
​    ​ត្រួតពិនិត្យ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​
​    ​វិធី​ត្រួតពិនិត្យ​២​នេះ វាយតម្លៃ​ស្ថានភាព​សុខភាព​សរសៃឈាម​បេះដូង ពិសេស​គឺ​គ្រោះ​ថ្នាក់​កើត​ជំងឺ​បេះដូង​ដំណាក់កាល​មានគភ៌​, សម្រាលកូន ។ វាស់​សម្ពាធ​ឈាម​ល្អ​បំផុត គឺ​ដោយ​ប្រើ​ប្រដាប់​វាស់​ច្របាច់​ដៃ ដែល​គេ​និយម ប្រើ​ជាទូទៅ ។ ធ្វើតេស្ត​ឈាម​ដើម្បី​ត្រួតពិនិត្យ HDL (​ខ្លាញ់​ក្នុង​ឈាម​ល្អ​), និង (​ខ្លាញ់​ក្នុង​ឈាម​អាក្រក់​) និង triglyceride ។ សារសំខាន់​របស់​វិធី​ទាំង​២​នេះ គឺ​ជួយ​វេជ្ជបណ្ឌិត​វាយតម្លៃ​ស្ថានភាព​សុខភាព​ពិតប្រាកដ​របស់​ស្ត្រី​មាន​ គភ៌ ។ សម្ពាធ​ឈាម​ល្អ​ប្រសើរ​បំផុត​គឺ ១២០/៨០, LDL កូ​ឡេ​ស្តេ​រ៉ូល​គួរ​នៅ ក្រោម​កម្រិត​១៣០ និង HDL គួរ​នៅលើ ៥០ ។​
​    ​វិធី​វិភាគ papSmear
​    ​pap Smear (​វិភាគ​កោសិកា​មាត់ស្បូន​) ជា​វិធី​វិភាគ​ឆាប់​រកឃើញ​គ្រោះ ថ្នាក់​កើត​ជំងឺ​មហារីក​មាត់ស្បូន ។ នេះ​ជា​បច្ចេកទេស​មិន​បង្ក​ការលំបាក​ទ្រាំ​, ឈឺ ចាប់​, សាមញ្ញ ដោយ​វិធី​យក​កោសិកា​បន្តិច​នៅ​មាត់ស្បូន​ទៅ​វិភាគ ដើម្បី​រក សញ្ញា​ខុស​ប្រក្រតី​, ពិសេស​គឺ​រក​វីរុស HPV ដែល​ជា​ប្រភេទ​វីរុស​បង្ក​ជំងឺ​តាមផ្លូវ​រួមភេទ ។ អ្នក​មាន​គ្រួសារ​មាន​សកម្មភាព​ផ្លូវភេទ​វិទ្យាសាស្ត្រ​នៅតែ អាច​កើត​ជំងឺ​នេះ ។ ប្រសិន​មាន​ទំនាក់ទំនង​ផ្លូវភេទ​មួយ​ទល់​មួយ​នោះ ក្រោយបី​ឆ្នាំ ត្រូវ​ត្រួតពិនិត្យ​ម្តង​, ផ្ទុយ​មកវិញ ប្រសិន​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​ច្រើន​នោះ បី​-​ប្រាំមួយ​ខែ​ត្រូវ​ទៅពិនិត្យ​ម្តង ។​
​    ​ត្រួតពិនិត្យ​ស្បែក​
​    ​គោលបំណង​របស់​ការ​ពិនិត្យ គឺ​ដើម្បី​រក​ជំងឺមហារីក​ស្បែក ។ តាម​វិទ្យា ស្ថាន​សើ​ស្បែក​អាមេរិក (AAD) នោះ​នេះ​ជា​ជំងឺ​ទូទៅ​នៅ​ក្រុម​ស្ត្រី​អាយុ​ពី​២៥-២៩​ឆ្នាំ ដោយសារ​ជាតិ​ពណ៌​ប្រែប្រួល ក្នុងពេល​មាន​គភ៌ និង​សម្រាលកូន ។ សឹងតែ​ទាំងអស់​នៃ​ករណីនេះ គឺ​គ្មាន​គ្រោះថ្នាក់​, តែ​ជួនកាល​បែរ​ជា​បណ្តាលឱ្យ​កើត​ជំងឺមហារីក ។ អ្នក​មាន​ប្រវត្តិ​គ្រួសារ​មាន​មហារីក​ស្បែក គួរ​ប្រាប់​ឱ្យវេជ្ជបណ្ឌិត​ដឹង​, ពេល​រក​ឃើញ​មាន​សញ្ញា​សង្ស័យ​នៅលើ​ស្បែក​,​វេជ្ជបណ្ឌិត អាច​ធ្វើ​វិភាគ​ចាំបាច់​មួយ​ចំនួន ។​
​    ​​វិភាគ​ជាតិ​ស្ករ​ក្នុង​ឈាម​​
​    ​វិធី​នេះ គឺ​ដើម្បី​ឆាប់​រកឃើញ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មានគភ៌ ។ ស្ត្រី​ដែល​មាន​មនុស្ស​ក្នុង​គ្រួសារ​កើត​ជំងឺ​ទឹកនោម​ផ្អែម​, លើសឈាម​, ធាត់​នោះ គួរ​ធ្វើ​វិភាគ​នេះ រាប់​ទាំង​អ្នក​ឡើង​ទម្ងន់​លឿន​ពេល​មានគ​ភ៌ ។ តាម​តួលេខ​ស្ថិតិ​ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​អំឡុងពេល​មានគភ៌​នោះ មានការ​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ នៅពេល​ចាស់​កើន​ដល់​៥០ ភាគរយ ។ ស្ត្រី​អាយុ​លើស​៤០​ឆ្នាំ គួរ​ពិនិត្យ​៨​ដង​ក្នុង​មួយឆ្នាំ​, ដោយឡែក​អ្នក មាន​ប្រវត្តិ​គ្រួសារ គួរ​ទៅពិនិត្យ​ឆាប់​ជា​ង​(​មុន​អាយុ​៣០​ឆ្នាំ)។​
​    ​វិភាគ​ដង់ស៊ីតេ​ឆ្អឹង​
​    ​ការ​ធ្វើ​វិភាគ​នេះ គឺ​ដើម្បី​ដឹង​មុន​គ្រោះថ្នាក់​កើត​ជំងឺ​ពុក​ឆ្អឹង ដែល​ជា​ជំងឺ ទូទៅ​មួយ​នៅ​ស្ត្រី ដោយ​អនុវត្ត​សម្រាប់​ក្រុម​ស្ត្រី​មុន​អាយុ​៣៥​ឆ្នាំ​, ពិសេស​គឺ​ក្រុម មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ពុក​ឆ្អឹង​, ក្រុម​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ​, ប្រើ ប្រា​ស់ Steroid ដើម្បី​ព្យាបាល​ជំងឺ​ហឺត ឬ​ជំងឺ ezeme ។ ប្រសិន​ដង់ស៊ីតេ​ឆ្អឹង​ទាប នោះ ពេល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ម្តាយ​អត្រា​នេះ​កាន់តែ​ថយចុះ​និង​ងាយ បណ្តាលឱ្យ​កើត​ជំងឺ​ស្ពោត​ឆ្អឹង​, ស្តើង​និង​ស្រួយ​ឆ្អឹង ៕ ដោយ សុធាន

ស្ត្រីមានផ្ទៃពោះអាចប្រឈមមុខក្នុងការក្អួតចង្អោច្រើន

ការ ​រមូល​ក្អួត​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ គឺ​ជា​ប្រតិ​កម្ម​​រាង​កាយ​ ដែល​ត្រូវ​បណ្តេញ​វត្ថុស្មោក​គ្រោក​ចេញ​ពី​ក្នុង​រាង​កាយ​ដែល​ចំ​ពី​អាហារ​ ទាំង​​អស់​ស្ត្រី​ពពោះនាង​បាន​ទទួល​ទាន​ជា​ពិសេស​អាហារ​ ភេសជ្ជៈ​ដែល​សម្បូរ​កាហ្វេ​អ៊ីន​​ ប្រើ​ស្តរ​ច្រើន​ពេក​ មាន​សមាធាតុ​អាកុល​ និង​ពពួក​បន្លែ​ដែល​មាន​លាយ​សារ​ជាតិ​គីមី​។
ក្រៅ​ពីនេះ​ក៏​នៅ​មាន​អាហារ​ប្រភេទ​ទឹកដោះ​ សាច់​សត្វ ស៊ុត​ ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រីមាន​ផ្ទៃ​ពោះ​កើត​មាន​អាការៈ​រមូល​ក្អួត​បាន​ដូច​ គ្នា​។ ទាំង​អស់​នេះ​ក៏​ដោយ​សារ​មាន​​មូល​ហេតុ​របស់​វា​គឺ​នៅ​ក្នុង​អាហារ​ទាំង​នោះ ​ច្រើន​សម្បូរ​ទៅ​ដោយ​មេរោគ​ ប៉ារ៉ា​ស៊ីត​ និង​បាតេរី​ឡុក​ឡំ​ច្រើន​ពេក។ លក្ខណៈបែក​នេះ​ប្រសិន​បើ​បាន​ទទួល​ទាន​ច្រើន​ពេក​ អាច​បង្កគ្រោះ​ថ្នាក់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​បាន​។ អាច​ធ្វើ​ឲ្យ​អវយវៈដែល​កំ​ពុង​មាន​ការ​លូត​លាស់​នោះ​ ជួប​នឹង​ភាព​ប្រែ​ប្រួល​ខុស​ធម្មតា​។
ហេតុ​យ៉ាង​នេះ​ហើយ​ ទើប​រាង​កាយ​បញ្ចាឲ្យ​បណ្តេញ​ទម្លាក់​វត្ថុ​ស្មោកគ្រោក​ទាំង​អស់​នោះ​តាម​ រយៈ​ការ​ក្អួត​ ដើម្បី​ជា​កិច្ច​ការពារ​ទារក​នៅ​ក្នុង​ផ្ទៃ​។ ក្រៅ​ពី​នេះ​គេ​នៅ​ឃើញ​មាន​លទ្ធ​ផល​ពិសោធន៍​ដទៃ​ទៀត​បាន​អះ​អាង​ថា ស្ត្រី​ជា​ម្តាយ​ដែល​មាន​អាការៈ​ក្អួត​ញឹក​ញាប់​ពេក​ច្រើន​សម្រាល​កូន​ ដោយ​សុវត្ថិភាព​មិន​ងាយ​នឹង​រលូត​ទៀត​ផង​។ ដូច្នេះ​ក្រោយ​ពេល​ដឹង​​ពី​មូហេតុពិត​យ៉ាង​នេះ​ហើយ​ប្រសិន​បើ​មាន​អាការៈ​ ក្អួត​ញឹក​ញាប់​នោះ​មិន​បាច់​ភ័យ​ព្រួយ​តទៅ​ទៀត​ឡើយ​៕ដោយ សុធាន