នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្រៅពីក្រដាសជូនពរឆ្នាំថ្មី និងគោមក្រហម ដែលបិទតាមជញ្ជាំង តាំងលំអក្នុងផ្ទះ ប្រជាជនចិនក៏ដូចជាប្រជាជនកម្ពុជា ដែលកាត់សែស្រឡាយចិន បានតុបតែងលំអផ្ទះសម្បែងរបស់ខ្លួន ដោយដើមរុក្ខជាតិ ដូចជា ដើមសេដា ដើមផ្កាស្បៃរឿង ដើមក្រូចឃ្វិច និងដើមផ្កាអង្គាសីល ជាដើម។
ដើមអង្គាសីល ជាប្រភេទឈើព្រៃភ្នំ ដែលប្រជាជនចិនចូលចិត្តដាក់តាំងលម្អគេហដ្ឋាននាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន។ អត្ថន័យរបស់អង្គាសីល គឺដើម្បីភាពរីករាយផង និងដើម្បីតំណាងជោគជតារាសីផង។ អង្គាសីល ជាឈើសួគ៌ តំណាងវិរជន និងជាការរំលឹកកុំឱ្យខ្ជឹលច្រអូសថែមទៀតផង។
ក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់ពាក្យថា អង្គាសីល ឬអ្នកស្រុកខ្លះហៅថា អង្គាលឿង ឬក៏អង្គា ថាជាឈ្មោះឈើមួយប្រភេទ ផ្កាសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្រាល ចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ ហើយលាស់ជាថ្មី ក្នុងរវាងខែចេត្រពិសាខ។ បើកាត់មែកដែលរង្គោះស្លឹកអស់ហើយ ឬដែលកំពុងចេញផ្កានោបនោះ យកមកត្រាំទឹកក្នុងដងផ្កា អាចចេញត្រួយ និងផ្កាបានយូរថ្ងៃ ដាក់ជាគ្រឿងតាំងរុងរឿងណាស់។អង្គាសីល ជាភាសាចិនថា Mei Hua Shu ។ អង្គាសីលមួយដើម មានតម្លៃចាប់ពី ១៥ ដុល្លារ រហូតដល់ ២.៥០០ ដុល្លារសហរដ្ឋអាមេរិក ទៅតាមដើមផ្កាធំតូច។ នៅប្រទេសកម្ពុជាយើង ពិសេសនៅភ្នំពេញ ដើមអង្គាសីល ត្រូវបានគេកាប់ដឹកទាំងឡានៗ ដើម្បីយកមកលក់តាមផ្លូវ និងតាមហាងលក់ផ្កានានា។
មុនថ្ងៃសែនចិនដែលឆ្នាំនេះ ត្រូវនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១២នេះ អ្នកស្រី ស៊ីវហ៊រ ជាខ្មែរកាត់ចិន រស់នៅម្តុំផ្សារថ្មីគាត់មានប្រសាសន៍ថា អ្នកស្រីទិញដើមអង្គាសីលនេះទៅដាក់តាំងនៅក្នុងផ្ទះ តាមទម្លាប់ដែលគាត់ធ្លាប់ឃើញឪពុកម្តាយរបស់គាត់ ធ្វើតាំងពីគាត់ នៅកុមារភាពមក។
ចំពោះជាជាតិចិននិយាយរួម និងជនជាតិចិនកាត់ខ្មែរនិយាយ ដោយឡែកផ្កាអង្គារសីលមិន អាចខ្វះបាននោះទេ ព្រោះថាពួកគេបាន ចាត់ទុកផ្កាប្រភេទនេះថាជាផ្កា តំណាងអោយរដូវផ្ការីកដ៏ស្រស់ស្អាត និងជាផ្កាដែល នាំមកនូវភាពត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ។
ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដើម្បីជ្រើសរើសផ្កា អង្គារសីលដូចបំណងសម្រាប់តាំងលំអក្នុងថ្ងៃចូលឆ្នាំចិន
១ ជ្រើសរើសមែកផ្កា
- ជ្រើសរើសយកមែកធំដែលយោងទៅតាមទំហំផ្ទះ ប៉ុន្ដែប្រការសំខាន់គឺមែករបស់វាត្រូវតែមូលនិងមែកតូចៗក៏ត្រូវបែងចែកចំនួនស្នើគ្នា និងផ្កាប្រហាក់ប្រហែលគ្នា។
- អ្នកមិនគួរជ្រើសយកមែកធំដែលមានមែកតូចៗ ដុះត្រង់ទៅលើដោយចាប់ផ្ដើមពីកន្លែងមួយ
នៅលើមែកនោះទេ។ អ្នកគួរជ្រើសយកមែកដែលមានថ្នាំងញឹកតែងមានផ្កាច្រើន និងធំៗ
នៅពេលផ្ការីក វានឹងមានសភាពក្រាស មើលទៅស្រស់ស្អាត។
- ពេលវេលាល្អបំផុតសម្រាប់ទិញផ្កា នោះគឺចាប់ពី ៣ ទៅ ៥ថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំ ព្រោះថា
នៅពេលផ្ការីកគឺនឹងចំថ្ងៃបុណ្យ ២ ៣ ថ្ងៃនោះតែម្ដង។ នៅពេលទិញផ្កាបានដូចបំណង អ្នក
គួរតែដុតគល់វានៅមុនពេលដាក់តាំងនៅក្នុងផើង ហើយអ្នកក៏ត្រូវចាំថា ទឹកក្នុងផើងក៏ត្រូវតែ
ស្អាតផងដែ។ ក្រៅពីនោះ អ្នកក៏គួរដាក់គ្រាប់វីតាមីន B1 និងpotassiumបន្ដិចចូលទៅក្នុងផើងផ្កានោះដើម្បីអោយមានជីវជាតិសម្រាប់បំប៉ន និងចិញ្ចឹមដើម ឬមែកផ្កានោះអោយបាន
ស្រស់ និងបញ្ចេញផ្កាច្រើន។
២/ ជ្រើសរើសដើមផ្កា
- ចំពោះដើមផ្កា អ្នកក៏គួរជ្រើសយកដើមដែលមានថ្នាំងខ្លី និងតូច មែកធំសំខាន់បែកមែកសាខាចេញពីចំណុចតែមួយនៅលើដើម។ ដូច្នេះ ដើមផ្កានេះនឹងមានរូបរាងស្រស់ស្អាត មាន
ទម្ងន់ និងលំនឹងស្មើគ្នា។
- ជាទូទៅ ដើមផ្កាអង្គារសីលតែងបញ្ចេញផ្កាយឺតជាងមែកផ្កា ដូច្នេះអ្នកគួរជ្រើសរើសដើម
ដែលមានផ្ការីកច្រើននៅពេលគៀកនឹងថ្ងៃបុណ្យ។ ប្រសិនអ្នកជ្រើសយកដើមដែលមានផ្កា
តិចខណៈដែលគៀកនឹងថ្ងៃបុណ្យ នោះនៅក្នុងថ្ងៃសំខាន់ៗនៃពិធីបុណ្យ ដើមផ្កានោះនឹង
ចេញផ្កាមិនបានល្អ។
- នៅពេលដាក់ដើមផ្កាចូលទៅក្នុងផើងធំ ដាច់ខាតអ្នកមិនត្រូវស្រោចទឹកច្រើននោះទេ ព្រោះថាដើមផ្កាអង្គារសីល គឺជាប្រភេទរុក្ខជាតិមិនចូលចិត្តទឹកច្រើន មិនដូច្នោះទេ វានឹងត្រូវងាប់ ដោយសារឬសរបស់វាស្អុយ រលួយ៕
22.Jan.2012/08:22AM By:Neak Toch
0 មតិ:
Post a Comment