January,07,01,2012 By: SOTHEAN
ខេត្តមណ្ឌលគិរីជាខេត្តមួយក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែល្បីល្បាញថាមានទេសភាពស្រស់ស្អាតមិនចាញ់បរទេស មួយចំនួននោះ ឋិតនៅប៉ែកឥសាន ចម្ងាយ៥២១គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ជាតំបន់ដែលសម្បូរទៅដោយជនជាតិភាគតិច រស់នៅ ជាពិសេសជនជាតិព្នង គ្រឹ ង កាឆុក កាវែតជាដើម ខេត្តមណ្ឌលគិរីឋិតនៅលើកំពូលភ្នំជាច្រើន ដែលដុះជាប់តៗគ្នា លម្អដោយវាលស្មៅពណ៌បៃតងខ្ចី ក្រាលគ្របពីលើផ្ទៃដីពណ៌ក្រហមដ៏មានជីជាតិ រួមជាមួយព្រៃ ឈើក្រាស់ ឃ្មឹក និងព្រៃស្រល់ដុះដោយកន្លែង កាន់តែបន្ថែមភាពស្រស់ត្រកាលឱ្យខេត្តនេះ។ ក្រៅពីទេសភាពដ៏ស្រស់ ត្រកាល នៃវាលស្មៅធម្មជាតិ និងចម្ការស្រល់ដ៏គួរឱ្យទាក់ទាញខេត្តនេះមានទឹកជ្រោះជាង៦០កន្លែង ប៉ុន្តែទេសចរអាចទៅ កំសាន្តបានតែនៅកន្លែងខ្លះប៉ុណ្ណោះ ព្រោះដោយសារស្ថានភាពទីតាំងភូមិសាស្ត្រនៃតំបន់ទាំងនោះ។ ទឹកជ្រោះដែល មានឈ្មោះល្បីល្បាញជាងគេគឺទឹកជ្រោះប៊ូស្រា ដែលឋិតនៅចម្ងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តក្នុងស្រុកពេជ្រចិន្ដា។ ទឹក ជ្រោះនេះចែកចេញ៣ដំណាក់៖
-ដំណាក់ទីមួយ មានកម្ពស់ប្រមាណ១២ម៉ែត្រ ដែលមានមុខកាត់១៥ម៉ែត្រនៅរដូវវស្សា។
-ដំណាក់ទីពីរ មានកម្ពស់ពី១៥ ទៅ២០ម៉ែត្រ និងមានមុខកាត់ទទឹង២០ម៉ែត្រ។ មានកម្ពស់១៨ ទៅ២៥ម៉ែត្រ នៅរដូវប្រាំង ដែលមានមុខកាត់ត្រឹមតែ១៣ម៉ែត្រ។ ដំណាក់ទីពីរនេះមានចម្ងាយប្រមាណ១៥០ម៉ែត្រពីដំណាក់ទីមួយ។
-ដំណាក់ទីបី ឋិតនៅឆ្ងាយពីដំណាក់ទីពីរ ដែលមិនអាចទៅដល់បានព្រោះជាតំបន់ព្រៃក្រាស់ៗ និងសម្បូរសត្វ សាហាវរស់នៅ។
-ដំណាក់ទីមួយ មានកម្ពស់ប្រមាណ១២ម៉ែត្រ ដែលមានមុខកាត់១៥ម៉ែត្រនៅរដូវវស្សា។
-ដំណាក់ទីពីរ មានកម្ពស់ពី១៥ ទៅ២០ម៉ែត្រ និងមានមុខកាត់ទទឹង២០ម៉ែត្រ។ មានកម្ពស់១៨ ទៅ២៥ម៉ែត្រ នៅរដូវប្រាំង ដែលមានមុខកាត់ត្រឹមតែ១៣ម៉ែត្រ។ ដំណាក់ទីពីរនេះមានចម្ងាយប្រមាណ១៥០ម៉ែត្រពីដំណាក់ទីមួយ។
-ដំណាក់ទីបី ឋិតនៅឆ្ងាយពីដំណាក់ទីពីរ ដែលមិនអាចទៅដល់បានព្រោះជាតំបន់ព្រៃក្រាស់ៗ និងសម្បូរសត្វ សាហាវរស់នៅ។
ទឹកជ្រោះសែនមនោរម្យ ឋិតនៅក្នុងស្រុកសែនមនោរម្យចម្ងាយ៥គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់នេះមានទឹក ធ្លាក់៣ដំណាក់ផងដែរ៖
-ដំណាក់ទីមួយ មានកម្ពស់ទាបត្រឹមតែមួយម៉ែត្រប៉ុណ្ណោះ និងមានមុខកាត់២ម៉ែត្រ។
-ដំណាក់ទីពីរ មានកម្ពស់ខ្ពស់រហូតដល់ទៅ៧ម៉ែត្រ ដែលមានមុខកាត់៨ម៉ែត្រ។ ទីនេះសម្បូរមនុស្សទៅ កម្សាន្ត ព្រោះមានទីវាលដ៏ធំសម្រាប់ទេសចរអង្គុយ និងងូតទឹក។ នៅ ថ្ងៃឈប់សម្រាក ថ្ងៃបុណ្យទានម្ដងៗគេចូលចិត្ត ទៅកម្សាន្តនៅតំបន់ទឹកធ្លាក់សែនមនោរម្យនេះ នៅដំណាក់ទីពីរ ជាពិសេសអ្នកដែលរស់នៅទីរួមខេត្តនេះតែម្ដង ព្រោះ តំបន់នេះនៅជិតទីរួមខេត្តស្រាប់។
-ដំណាក់ទីបី ពុំសូវមានមនុស្សទៅកម្សាន្តនោះទេ។ មានទឹកធ្លាក់កម្ពស់១,៥ម៉ែត្រ និងមានចម្ងាយ១គីឡូម៉ែត្រ បន្តទៀតពីទឹកធ្លាក់ទីពីរ។
ទឹកជ្រោះរមនា ឋិត ក្នុងស្រុកសែនមនោរម្យ ចម្ងាយ១០,៥គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់ទឹកជ្រោះនេះព័ទ្ធជុំវិញ ដោយដំណាំផ្សេងៗដូចជាកោស៊ូ ស្វាយចន្ទី កាហ្វេ និងរុក្ខជាតិ ព្រៃឈើតូចធំជាលម្អនៃតំបន់នេះ។ ទឹកជ្រោះនេះ ក៏ជា តំបន់គួរឱ្យទាក់ទាញចំពោះទេសចរផងដែរ ដោយមានទឹកធ្លាក់កម្ពស់៥ម៉ែត្រ ហូរធ្លាក់ទៅក្នុងអាងទឹកធំមួយ ដែលបង្ក លក្ខណងាយស្រួលដល់ទេសចរ ក្នុងការងូតទឹកកម្សាន្ត។
0 មតិ:
Post a Comment