រាជធានីភ្នំពេញ ៖ លោកគង់ រ៉ាយុទ្ធ តារាសម្តែង និងជាអ្នកជំនួញដែលទទួលបានជោគជ័យ ពេលនេះ លោកកំពុងចូលផ្ទឹមក្នុងរោងការ រៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញាអ៊ឹម សុគន្ធា ជា
អតីតតារាសម្តែង តារាបង្ហាញម៉ូត និងជាពិធីការិនីមួយរូបផងដែរ ។
អតីតតារាសម្តែង តារាបង្ហាញម៉ូត និងជាពិធីការិនីមួយរូបផងដែរ ។
លោកគង់ រ៉ាយុទ្ធ បានមានប្រសាសន៍ថា លោកនិងកញ្ញាអ៊ឹម សុគន្ធា បានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកនិងកញ្ញា បានស្គាល់គ្នាតាមរយៈការធ្វើជំនួញ ។នេះក៏ព្រោះតែនាងជានារីទន់ភ្លន់សុភាពរាបសា ចេះគោរពចាស់ទុំ និងជានារីដ៏ឆ្លាតវៃទើបបណ្តាលឱ្យរូបលោកលួចចាប់ចិត្តទៅលើរូបនាងតែម្តង ។
លោក បានបន្ថែមទៀថា ក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះលោកបានអញ្ជើញភ្លៀងកិត្តិ យសរហូតទៅ៨០០ ទៅ៩០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាតារាស្រុកខ្មែរ ដែលពិធីនេះនិងប្រារព្ធធ្វើឡើងនៅសណ្ឋាគារណាហ្គាវើល គឺនៅថ្ងៃទី១២ មករា ឆ្នាំ២០១២ នេះ ហើយលោកបានចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារសម្រាប់ពិធីមង្គលការរបស់លោក ផងដែរ ។
លោករ៉ាយុទ្ធ បានបន្ថែមឱ្យដឹងទៀតថា ពេលនេះលោកមានភរិយា ដែលអាចជួយមុខរបរលោកបានច្រើន ដែលធ្វើឱ្យរូបលោកមានពេលវេលានៅក្នុងសិល្បៈច្រើនជាងមុន ព្រោះសិល្បៈគឺជាសេចក្តីប្រាថ្នារបស់លោកទាំងពីរតូច ដូច្នេះ លោកមិនអាចបោះបង់វាចោលនោះទេ ទោះប្បីជាលោកមានភរិយា និងបុត្រក៏ដោយ សំខាន់ឱ្យតែមានប្រិយមិត្តនៅគាំទ្ររូបលោក ។

ជាចុងក្រោយលោកសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នកគាំទ្ររូបលោកកន្លងមក ហើយក្រោយពេលរៀបការរួចលោកនឹងខំប្រឹងបញ្ចេញនូវទេព្យកោសល្យ ដែលលោកមានឱ្យអស់ពីសមត្ថភាព ដោយលោកក៏សង្ឃឹមថា ប្រិយមិត្តដែលធ្លាប់តែគាំទ្ររូបលោក និងនៅតែមានបន្តការគាំទ្របន្តទៀត ទោះប្បីជាលោករៀបអាពាហ៍ពិពាហ៍រួចក៏ដោយ ៕ 12 Jan 2012 (8:00PM) By: Neak Toch.
0 មតិ:
Post a Comment