ប្រភពព័ត៌មានពីវេបសាយ Manager របស់ថៃ កាលពីថ្ងៃទី២០ មករា បានឱ្យដឹងថា ទាហានថៃបានសាងសង់ផ្លូវ និងជណ្តើរបេតុងឡើងមកប្រាសាទតាក្របី រួមទាំងចង់នាំយកព្រះពុទ្ធបដិមាដ៏ធំមកដាក់តាំងក្បែរបរិ វេណប្រាសាទទៀតផង។ ទោះបីជាបែបណាកាយវិការបែបនេះត្រូវបានច្រានចោលម្តងរួចមក ហើយ ខណៈក្រុមជាតិនិយមជ្រុលសៀមមានបំណងយកព្រះបដិមាមកតម្កល់នៅ លើភ្នំទ្រព្យកាលពីពេលថ្មីៗនេះ។
នៅឯប្រាសាទតាក្របី តាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់ជាសមរភូមិដ៏ក្តៅគគុករវាងកម្ពុជា និងថៃ ពីថ្ងៃទី២៦ មេសា ដល់ថ្ងៃទី៣ ឧសភា នាឆ្នាំកន្លងមក គេឃើញទាហានថៃ រួមជាមួយព្រះចៅអធិការវត្តខាវតុ និងប្រជាពលរដ្ឋនៅស្រុកភ្នំដងរែក ប្រទេសថៃ បានសហការគ្នាសាងសង់ជណ្តើរបេតុងសម្រាប់ឡើងទៅលើប្រាសាទ នេះ តែមិនធ្វើដល់ប្រាសាទទេ គឺនៅចម្ងាយពីតួប្រាសាទប្រហែល៥០ម៉ែត្រ។ Manager បានផ្សាយថា ការធ្វើជណ្តើរនេះ ដើម្បីឱ្យប្រជាជន និងភ្ញៀវទេសចរបានចូលទៅទស្សនាប្រាសាទតាក្របីដោយងាយស្រួល។
ក្រៅពីនេះ កងវិស្វកម្មរបស់ថៃក៏បាននាំយកព្រះបដិមាដ៏ធំមួយអង្គ ដាក់តម្កល់នៅបរិវេណផ្លូវឡើងប្រាសាទតាក្របី សម្រាប់ធ្វើជាវត្ថុសិរីមង្គលដល់កងទ័ពដែលប្រតិបត្តិ ការនៅក្នុងតំបន់ និងប្រជាជនថៃដែលធ្វើដំណើរទៅទស្សនាប្រាសាទតាក្របីបានគោរព បូជាផងដែរ។ គួរបញ្ជាក់ថា នៅក្នុងបរិវេណតំបន់ប្រាសាទខាងលើ ទាហានកម្ពុជា និងថៃ កំពុងសហការយាមកាមរួមគ្នា ដោយកំណត់ទិសខាងកើតនៃប្រាសាទតាក្របីជាចំណុចប្រសព្វ ឬជាចំណុចកណ្តាលនៃប្រាសាទ។
តាម Manager បានបន្តទៀតថា នៅឯប្រាសាទតាមាន់ធំ ដែលជាចំណុចសមរភូមិដ៏ក្តៅគគុកមួយទៀតកាលពីឆ្នាំកន្លងទៅគេ ឃើញថា ស្ថានភាពទូទៅមានលក្ខណៈប្រក្រតី ដោយទាហានកម្ពុជា និងថៃបានសហការរួមគ្នានៅបរិវេណផ្លូវឡើងប្រាសាទត្រង់ ចំណុចតភ្ជាប់នឹងប្រទេសកម្ពុជា ដោយទាហាននៃភាគីទាំង២មានការសហការគ្នាយ៉ាងល្អប្រសើរ និងមានប្រជាជនប្រទេសទាំង២ ធ្វើដំណើរទៅទស្សនាប្រាសាទតាមាន់ធំយ៉ាងច្រើនកុះករ៕ 21.Jan.2012.10:11AM
0 មតិ:
Post a Comment