Friday,06,2012
រាជធានីភ្នំពេញ ៖ ស្ពានអាកាសភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈ ត្រូវបានក្រុមហ៊ុនស្ថាបនាធ្វើរួចរាល់អស់ហើយ និងត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ មករា ២០១២នេះក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ហើយត្រូវបានប្រសិទ្ធនាមថា «ស្ពានអាកាស៧មករា» ។ នេះជាស្ពានអាកាសទី២ និងជាសមិទ្ធផលថ្មីមួយទៀតនឹងផ្តល់ឱ្យប្រជាពលរដ្ឋបានឆ្លងកាត់ នៅចំថ្ងៃកំណើតទី២របស់ខ្លួន គឺថ្ងៃទី៧ មករា ។
ស្ពានអាកាសភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល១២ខែហើយ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឱ្យដឹងថា ជាលទ្ធផលក្នុងរយៈពេល១២ខែកន្លងមកនេះ ក្រុមការងាររបស់ក្រុមហ៊ុនស្ថាបនាស្ពានអាកាសស្តុបមន្ទីរពេទ្យ ព្រះកុសុមៈបានសម្រុកធ្វើការទាំងថ្ងៃទាំងយប់ ដែលលទ្ធផលជារួមសម្រេចបានប្រមាណ៩៦% ហើយនៅសល់ការងារបន្តិចបន្តួចក្រុមការងារកំពុងសំរុកធ្វើយ៉ាងណា ឱ្យ
រួចរាល់មុនថ្ងៃ៦ មករា ឆ្នាំ២០១២ តាមការណែនាំរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។
ស្ពានអាកាសភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈមាន បណ្តោយ៤៥ម៉ែត្រ ទទឹង១៥,២ម៉ែត្រ ហោះលើមហាវិថីសហព័ន្ធរុស្ស៊ី និងទម្លាក់ខ្នែងជាដៃស្ពានទៅស្របនឹងមហាវិថីកម្ពុជាក្រោមមាន បណ្តោយ១៦០ម៉ែត្រ ទទឹង៦,៥ម៉ែត្រ ។ ស្ពានអាកាសទីពីរស្ថាបនាដោយក្រុមហ៊ុន O.C.I.Cដែល ចំណាយថវិកាអស់ប្រមាណ៨លាន៣សែនដុល្លារជាថវិកាបានមកពីការ ជួលដីកោះពេជ្រ៕ដោយ សុធាន
រួចរាល់មុនថ្ងៃ៦ មករា ឆ្នាំ២០១២ តាមការណែនាំរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។
0 មតិ:
Post a Comment