លោក Kazutoshi FUKUDA បានបង្ហាញជូន ពីបច្ចេកវិទ្យាថ្មី នៃការបង្កើតឱ្យមាន រថភ្លើងខ្សែកាប រត់តាមថ្នល់ និង ដី អាចកាត់បន្ថយនូវ ការបំពុលបរិស្ថាន ក្នុងទីក្រុងបានមួយកម្រិតធំ តាមរយៈ រថភ្លើងប្រើដោយ ថ្មសាកជំនួសការប្រើប្រាស់ ប្រេងឥន្ទនៈ មានលក្ខណៈពិសេស ដោយសារ មានប្រព័ន្ធផ្តុំភ្លើង ដែលអាចបង្កើត ថាមពលដោយខ្លួនឯង នៅពេលប្រតិបត្តិ មានប្រព័ន្ធអាគុយ ប្រកបដោយលក្ខណៈ បច្ចេកទេសខ្ពស់ ដើរដោយ ប្រព័ន្ធថាមពល ព្រះអាទិត្យទៀតផង។ ជាមួយគ្នានេះ ប្រធានគ្រប់គ្រង ជាន់ខ្ពស់ ក្រុមហ៊ុន Toshiba Corporation បញ្ជាក់ជូនថា ទន្ទឹមនឹងការកាត់បន្ថយ ការកកស្ទះ ប្រព័ន្ធភ្លើងសញ្ញាចរាចរ ក៍ចាំបាច់ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្រុមហ៊ុន Toshiba បានបង្កើតបច្ចេកវិទ្យា ថ្មីមួយបន្ថែមទៀត គឺការបំពាក់នូវប្រព័ន្ធ គ្រប់គ្រងភ្លើងសញ្ញាចរាចរ ដែលឧបករណ៍នេះ អាចកំណត់រយៈពេលនៃការ ចេញដំណើរ ប្រកបដោយការ គណនា ច្បាស់លាស់ និង ពិសេស ត្រង់ថា នៅពេលដែលចរាចរកន្លែងណាមួយកំពុងមមារញឹកភ្លើង សញ្ញាចរាចរអាចដឹង និង ផ្តល់ពត៌មានដល់ប្រព័ន្ធគ្រប់គ្រងមេ ដោយស្វ័យប្រវត្តិ ទៀតផង ហើយ ភាគីជប៉ុនអាចជួយបាន ប្រសិនបើ សាលារាជធានីភ្នំពេញត្រូវការ។
ឯកឧត្តមអភិបាល បានសម្តែង នូវការកោតសរសើរ
ដល់បច្ចេកទេស ទំនើបថ្មី របស់ប្រតិភូជប៉ុន ស្របពេលដែល រាជធានីភ្នំពេញបាននឹង កំពុងអភិវឌ្ឍន៍ ជាបន្តបន្ទាប់ និង ជួបប្រទះបញ្ហាកកស្ទះចរាចរ ដែលចាំបាច់ ត្រូវដោះស្រាយ ទន្ទឹមនេះ សាលារាជធានីភ្នំពេញ ជាមួយនឹង គម្រោងកិច្ច សហប្រតិបត្តិការលើ គម្រោងដឹកជញ្ជូនសាធារណៈ គឺ គ្រោងនឹងដាក់ រថភ្លើងលើថ្នល់(Tramway) ចាប់ពីទល់មុខ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ រហូតដល់ ទីតាំង សក្យមុនីចេតិយ្យ បច្ចុប្បន្ន ដែលគម្រោងនេះ ត្រូវបានទទួល ការគាំទ្រយ៉ាងខ្លំាងពីសំណាក់ រដ្ឋាភិបាលបារាំង ដែលមានក្រុមហ៊ុន Systra របស់បារាំង និង បានចុះ MOU រួចហើយ ដូចនេះ ឯកឧត្តម បានស្នើឱ្យភាគីជប៉ុន ចូលរួមដាក់ពាក្យជាផ្លូវការ៕
ប្រភព: សាលារាជធានីភ្នំពេញ
0 មតិ:
Post a Comment