រសៀលថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២ នៅសាលារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សា លើសំណើសុំ សហការជាមួយ សាលារាជធានីភ្នំពេញ របស់ក្រុមហ៊ុន CFOCN លើគម្រោងទម្លាក់បណ្តាញខ្សែកាប្លិ៍លើអាកាស មករត់ក្រោមដី នៅក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ជ្រាង សុផាន់ អភិបាលរង រាជធានីភ្នំពេញ និង មានការចូលរួម ពីតំណាងក្រុមហ៊ុន CFOCN អភិបាលរងខណ្ឌទាំ ង៩ និង មន្ទីរជំនាញ ពាក់ព័ន្ធក្រោមឱវាទ រាជធានីភ្នំពេញ។
សូមបញ្ជាក់ ជូនផងដែរថា ក្រុមហ៊ុន CFOCN ធ្លាប់បានស្នើសុំទទួលការ អនុញ្ញាតពីរាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ធ្វើការជីកខួងឆ្លងកាត់ថ្នល់ និង ចិញ្ចើមថ្នល់ សំរាប់ដំណាក់កាលទី ១ នៅឆ្នាំ ២០០៨ ប្រវែង ១២៤ គីឡូម៉ែត្រ ហើយពេលនេះ ជាសំណើសុំជីក ក្នុងដំណាក់កាលទី ២ មានប្រវែង ៦០ គីឡូម៉ែត្រទៀត ទូទាំងរាជធានី។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានលើកឡើងពី គោលបំណង ក៏ដូចជាការជូនដំណឹង ដល់បណ្តាសហគ្រាស ក្រុមហ៊ុនទូរគមនាគមន៍ អ្នកផ្តល់សេវា អ៊ិនធឺណែត និង ទូរទស្សន៍ខ្សែកាប្លិ៍ទាំងអស់ ស្តីពីភាពអន្តរាយដែល កើតឡើងពីភាពរញ៉េរញ៉ៃ នៃការព្យួរបណ្តាញខ្សែកាប្ លិ៍អាកាសទាំងនោះ និង ដើម្បីទម្លាក់បណ្តាញខ្សែកាប្លិ៍អាកាស ដែលមានស្រាប់របស់ប្រតិបត្តិករទូរគមនាគមន៍ មកបង្កប់ក្នុងប្រព័ន្ធបំពង់ក្រោមដី នៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនោះ មន្ទីរជំនាញ បានមានមតិលើកឡើងថា សូមឱ្យក្រុមហ៊ុនត្រូវសហការ ផ្តល់ប្លង់ទីតាំង ពេលវេលា បើកការដ្ឋានដើម្បីជាសវាងការជីកគាស់ ប៉ះបណ្តាញដែលមានស្រាប់ ដូចជា ខ្សែកាប្លិ៍អគ្គិសនី ប្រព័ន្ធបំពុងទឹកមេជាដើម។ បញ្ហាបច្ចេកទេស ខួងដាក់បំពង់ក្រោមដី ធានាមិនស្រុត ពិសេស ការជីកគាស់ត្រូវធ្វើឱ្យបានល្អដូចដើមវិញ។
នៅក្នុងឱកាសនោះ លោកអភិបាលរង ប្រធានអង្គប្រជុំ ក៏បានស្នើឱ្យ ក្រុមហ៊ុនសហការជាមួយមន្ទីរសាធារណៈការ និង អង្គភាព មន្ទីរពាក់ព័ន្ធទាំងអស់ សូមផ្តល់ប្លង់ទីតាំង ពេលវាលាបើកការដ្ឋាន។ ក្រុមហ៊ុនត្រូវចុះកិច្ចសន្យា ជាមួយ សាលារាជធានីភ្នំពេញ និង គោរពទៅតាមកិច្ចសន្យា។ ពេលអនុវត្តត្រូវមាន ឯកសណ្ឋានឱ្យបានច្បាស់លាស់ ដើម្បី សម្គាល់ក្រុមហ៊ុន និង មានការទទួលខុសត្រូវ។ ចំនុចចុងក្រោយ ស្នើសុំមតិដឹងនាំពី ឯកឧត្តមអភិបាល រាជធានីភ្នំពេញ លើចំនុចទាំងបីនេះ៕
ប្រភពៈ សាលារាជធានីភ្នំពេញ
0 មតិ:
Post a Comment