បុរសរដ្ឋអ៊ីដាហូម្នាក់ ត្រូវបានចោទប្រកាន់ ជាផ្លូវការកាលពីថ្ងៃពុធ ពីបទប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និង បទចោទប្រ កាន់ខាងព្រហ្មទណ្ឌផ្សេងទៀត បន្ទាប់ពីលោក បានបើកការវាយប្រហារលើសេតវិមាន កាលពីខែ វិច្ឆិកា។
លោកអូស្កា អូតេហ្គា-ហើណាន់ដេស វ័យ ២១ ឆ្នាំ ត្រូវបានគេប្រាប់ឈ្មោះ នៅក្នុងការចោទប្រកាន់ពី តុលាការ ១៧ ករណី ដែលរួមមាន ការចោទប្រកាន់ពីបទបំផ្លាញសេតវិមាន ការប្រើប្រាស់អាវុធ ខុសច្បាប់ ការវាយប្រហារ ដោយអាវុធគ្រោះថ្នាក់មួយ និង ការដឹកជញ្ជូនអាវុធ និង គ្រាប់រំសេវឆ្លងពីរដ្ឋមួយ ទៅរដ្ឋមួយទៀត។ មេដឹកនាំមូលដ្ឋាន និង ជាសមាជិកសភា លោក ភីលីព ថុន លិក ដេង បានថ្លែងថា កងជីវពល យុវជនមកពី កុលសម្ព័ន្ធមូរឡេ បានវាយប្រហារតំបន់ឌុក ផាត់យ៉េត នៃរដ្ឋុុងឡី កាលពីរាត្រីថ្ងៃ ចន្ទដោយភាគច្រើនបានសម្លាប់ក្មេងៗ ស្ត្រី និង មនុស្សចាស់ មកពីកុលសម្ព័ន្ធលូនូអ៊ើរ។
ប្រភពៈភ្នំពេញប៉ុស្តិ៍
0 មតិ:
Post a Comment