January,10,2012
សារមន្ទីជាតិមានទីតាំងនៅចំខាងជើងព្រះបរមរាជវាំង សារមន្ទីរជាតិត្រូវបានជួសជុលឡើងវិញថ្មីៗ ហើយ តំណាងអោយ ស្ថាបត្យកម្មដ៏វិចិត្របំផុតរបស់ទីក្រុងភ្នំពេញ។ ខាងក្នុងមានដាក់តាំង ស្នាដៃសិល្បៈ ជាង ៥០០០ រាប់តាំងពី សតវត្សទី៧ ដល់ទី១៣។ រតនភ័ណ្ឌរួមមានរូបចំលាក់ ឈុតសំលៀកបំពាក់របាំ សតវត្សទី១៩ ទូកនិងគ្រែស្នែង របស់ស្តេច។ ភ្ញៀវអាចសំរាក តាមទីធ្លារកណ្តាលដែលមានម្លប់ត្នោត និងស្រះឈូក ប្រកបដោយភាពស្ងប់ស្ងាត់ និងគយគន់នូវវប្បធម៌ដ៏សំបូរបែបមួយរបស់អាស៊ី។
បើករាល់ថ្ងៃ ម៉ោង៨:០០ ដល់១៧:០០
អាស័យដ្ឋានៈ មហាវិថី សម្តេច សុធារស
១,៨ គ.ម.ពីវត្តភ្នំ
ដោយ:នាគតូច
0 មតិ:
Post a Comment