វាពិតជារឿងមួយដ៏អស្ចារ្យណាស់សំរាប់ការវិលត្រលប់ចូលលេងអោយក្រុម Man Utd សារជាថ្មីរបស់កីឡាករឆ្នើមជើងចាស់ Paul Scholes ដែលបានរកគ្រាប់បាល់អោយក្រុមរបស់ខ្លួនក្នុងចុងតង់ទី១ដែលនៅម៉ោងបន្ថែម. ព្រឹត្តិការណ៏នោះកើតឡើងនូវកំឡុងការប្រកួតបាល់ទាត់ EPL ដែលក្រុម Man Utd ប៉ះជាមួយ ក្រុម Bolton Wonderer ក្នុងលទ្ធផល 3 : 0 ក្នុងទឹកដី Old Trafford.
អតីតកីឡាករជំរើសជាតិអង់គ្លេសមួយរូបនេះបានសាងកេរ្តិ៍ឈ្មោះអោយក្រុម Man utd តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែកំឡុងមួយរយៈពេលកន្លងមកនេះមិនបានចូលរួមលេងអោយក្រុមនោះឡើយ ដោយសារតែមានរបួសជង្គង់ដ៏ធ្ញន់ធ្ញរ ប៉ុន្តែពេលនេះរូបគេបានជាសះស្បើយ ហើយបានចូលរួមលេងអោយក្រុមវិញ ថែមទាំងរកបានគ្រាប់បាល់ សំរាប់ក្រុមថែមទៀតផង។ ទោះជាកីឡាកររូបនេះមានអាយុច្រើន បន្តិចមែន ប៉ុន្តែសមត្ថភាពនៃការលេង នឹងការស៊ុតបញ្ចូលទី នៅតែមានគុណភាពដដែល ដូចពាក្យចាស់ពោលថា ខ្ញីចាស់កាន់តែហឺរ៕
១៧មករា២០១២(១០:១២AM)ដោយ ស៊ីណា
0 មតិ:
Post a Comment