Sony Xperia ion ជាទូរស័ព្ទដៃដំបូងគេរបស់ SONY ដែលមិនប្រើពាក្យ Ericsson ត្រូវបានគេដាក់បង្ហាញហើយ ប៉ុន្តែវាមិនទាន់បានប្រកាសចេញលក់ជាផ្លូវការនៅឡើយទេ ខណៈពេលដែលត្រូវបានគេប្រាប់ពីលក្ខណៈពិសេសរបស់វារួចទៅហើយ ។
ងាកមកមើលលក្ខណៈពិសេសរបស់ Sony Xperia ion ថ្មី ដែលទូរស័ព្ទដៃប្រភេទនេះវាប្រតិបតិ្តការលើ Android (2.3) ជាប្រភេទទូរស័ព្ទ Smart Phone, ហើយវាជាទូរស័ព្ទដៃ Xperia ដំបូងគេបង្អស់ដែលមាន Dual-core , ម៉្យាងទៀត អេក្រង់របស់វាបង្ហាញចេញជា HD
( 4.6 ), មាន dual-core Snapdragon 1.5GHz, ចំពោះទំងន់គឺ 144ក្រាម,គុណភាពរូបភាពមានទៅដល់ 720 x 1280 pixels, ប្រើជាលក្ខណៈ Touchscreen , អាចនិយាយបានរហូតដល់ 10ម៉ោង បើ Stand-by អាចដល់ 400ម៉ោង, ប្រភេទអង្គចងចំាដាក់បានដូចជា microSD,និង microSDHC, អាចបន្ថែមអង្គចងចាំបានរហូតដល់ 32GB, រីឯកាម៉េរាពីក្រោយទំហំ 12.1 Megapixelនិងកាម៉េរាពីមុខ មានទំហំ 0.3Megapixel និងមានលក្ខណៈពិសេសជាច្រើនទៀត ។ ប៉ុន្តែចំពោះទូរស័ព្ទដៃម៉ូឌែលថ្មីនេះ ពុំមានកាលបរិច្ឆេតពិតប្រាកដណាមួយដើម្បីចេញលក់នៅលើទីផ្សារនោះទេ៕ (ប្រែសម្រួលដោយ : Channdara , 11-jan-2012 )
សូមអរគុណ ចំពោះការចូលទស្សនា…!!
0 មតិ:
Post a Comment