ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១២ នៅអធិការដ្ឋាននគរបាលស្រុកពួក បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួននាក់ ក្រោមអធិបតីភាព វរៈសេនីយ៍ឯក ជៀវ សុរិយា ស្នងការរង និងជាប្រធានការិយាល័យកណា្តលភស្តុភារ និងហិរញ្ញវត្ថុ ជាតំណាងរបស់ លោកឧត្តមសេនីយ៍ត្រី សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និង លោក ពេជ្រ សុខាល័យ អភិបាលនៃគណៈអភិបាលស្រុកពួក ។
យោងតាមប្រកាសលេខ ០៥២ប្រក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រកាសតែងតាំង លោកអនុសេនីយ៍ឯក ទេព ពុំសែន ជាអធិការនគរបាលស្រុកពួក និងលោកអនុសេនីយ៍ទោ នី សា ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកពួក ។ ក្នុងពិធីនេះផងដែរ ក៏មានការតែងតាំងតួនាទី និងបំពាក់ឋានន្តរសក្តិដល់ មន្ត្រីនគរបាលជារូបទៀត ផងដែរ។
លោកវរសេនីយ៍ឯក ជៀវ សុរិយា ស្នងការរង បានមានប្រសាសន៍ថា ព្រឹត្តការណ៍ខាងលើនេះ គឺជាការឆ្លុះបញ្ជាំងឲ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងធំធេងរបស់ក្រសួងមហាផ្ទៃ ដូចជារាជរដ្ឋាភិបាល ចំពោះលទ្ធផល និងស្នាដៃរបស់កងកំលាំងនគរបាលខេត្តសៀមរាបទាំងមូល ក្នុងកិច្ចការពារធានាសុវត្ថិភាព សន្តិសុខជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ភ្ញៀវទេសចរណ៍ដែលមកទស្សនកិច្ចក្នុងខេត្ត និងតាមបណ្តាស្រុក ក៏ដូចជាប្រជាពលរដ្ឋក្នុង ខេត្តទាំងមូលផងដែរ ។
លោកវរសេនីយ៍ឯក ជៀវ សុរិយា ក៍បានមានប្រសាសន៍ណែនាំដល់មន្ត្រីដែលទើបទទួលបាន មុខតំណែង និងការតម្លើងឋានន្តរសក្តិត្រូវបន្តការអភិវឌ្ឍន៍ខ្លួនឯង ត្រូវមានផែនការ និងគំនិតផ្តួចផ្តើមក្នុងកិច្ចការងាររបស់ខ្លួន ជាពិសេសត្រូវគោរពឲ្យបាននូវវិន័យ និងក្រមសីលធម៌របស់ កងកំលាំងនគរបាលជាតិ ៕
0 មតិ:
Post a Comment