ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយជុំវិញការបោះជំហានចូលទីផ្សារមូលបត្ររបស់ Facebook ។
តើ Facebook គ្រោងលក់ភាគហ៊ុនប៉ុន្មាន?
Facebook មានគោលដៅប្រមូលលុយឲ្យបាន ៥ពាន់លានដុល្លារ ពីការលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (Initial Public Offering) នេះ។ ចំនួននេះតិចជាងការរំពឹងទុកពីពេលមុន (១០ពាន់លានដុល្លារ) ក៏ប៉ុន្តែ នៅតែច្រើនជាងការលក់ភាគហ៊ុនដំបូងរបស់ក្រុមហ៊ុនអ៊ីនធ័រនែតផ្សេងៗ ទៀត នាពេលកន្លងមក។
នៅពេលលក់ភាគហ៊ុនជាសាធារណៈលើកដំបូង កាលពីឆ្នាំ២០០៤ Google លក់បានតែ ១ ៦៧០លានដុល្លារប៉ុណ្ណោះ។
នៅពេលលក់ភាគហ៊ុនជាសាធារណៈលើកដំបូង កាលពីឆ្នាំ២០០៤ Google លក់បានតែ ១ ៦៧០លានដុល្លារប៉ុណ្ណោះ។
តើភាគហ៊ុនរបស់ Facebook មានតម្លៃប៉ុន្មាន?
នៅក្នុងឯកសារដែលបញ្ជូនទៅគណៈកម្មការមូលបត្រ Facebook មិនទាន់បានកំណត់តម្លៃភាគហ៊ុន ដែលត្រូវលក់នៅឡើយទេ។ ចំនួនពិតប្រាកដ នៃភាគហ៊ុន ដែលត្រូវដាក់លក់ជាសាធារណៈ ក៏ Facebook មានបានបញ្ជាក់នៅក្នុងឯកសារនេះដែរ។
នៅពេលបច្ចុប្បន្ននេះ គេប៉ាន់ប្រមាណថា ភាគហ៊ុន Facebook មានតម្លៃ ២៩,៧៣ដុល្លារ ក្នុងមួយហ៊ុន។ ប៉ុន្តែ អ្នកខ្លះបានព្យាករថា ភាគហ៊ុននេះអាចនឹងមានតម្លៃរហូតដល់ទៅ ៤០ដុល្លារ ក្នុងមួយហ៊ុន នៅពេលចាប់ផ្តើមលក់នៅលើទីផ្សារមូលបត្រ។ ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែការប៉ាន់ស្មានតែប៉ុណ្ណោះ។
នៅពេលណា ទើបគេអាចចាប់ផ្តើមទិញភាគហ៊ុនរបស់ Facebook បាន?
កាលពីថ្ងៃពុធ ម្សិលមិញនេះ Facebook គ្រាន់តែបញ្ជូនឯកសារ ដើម្បីសុំលក់ភាគហ៊ុន ប៉ុន្តែ នៅមិនទាន់ចាប់ផ្តើមលក់ភាគហ៊ុននៅឡើយទេ។ ដូច្នេះ គេនៅមិនទាន់អាចទិញភាគហ៊ុន Facebook បាននៅឡើយទេ នៅពេលនេះ។ គេត្រូវរង់ចាំយ៉ាងតិច ៣ខែទៀត (ក្រោយថ្ងៃទី២ ឧសភា) ទើប Facebook ចាប់ផ្តើមលក់ភាគហ៊ុន។

តើ Facebook មានប្រាក់ចំណូល និងប្រាក់ចំណេញប៉ុន្មានក្នុងមួយឆ្នាំៗ?
ចាប់ពីពេលនេះទៅ ដោយ Facebook ចង់លក់ភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រ Facebook មានកាតព្វកិច្ចផ្សព្វផ្សាយជាសាធារណៈ នូវស្ថានភាពហិរញ្ញវត្ថុ និងសកម្មភាពជំនួញរបស់ខ្លួន។
នៅក្នុងឯកសារ ដែលបញ្ជូនទៅគណៈកម្មការមូលបត្រ Facebook បានបង្ហាញថា៖

- ប្រាក់ចំណូលប្រចាំឆ្នាំ ២០១១ មាន ៣ ៧១១លានដុល្លារ
- ប្រាក់ចំណេញសុទ្ធ នៅឆ្នាំ២០១១ មាន ១០០០លានដុល្លារ
- អ្នកប្រើប្រាស់សកម្មប្រចាំខែ (Monthly active users) មាន ៨៤៥លាននាក់ នៅខែធ្នូ ២០១១
- អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ (Daily active users) មាន ៤៨៣លាននាក់
តើប្រភពចំណូលរបស់ Facebook បានមកពីណា?
ប្រភពចំណូលធំបំផុតរបស់ Facebook គឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម (Online advertisement)។ នៅឆ្នាំ២០១១ ប្រាក់ចំណូល ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មមាន រហូតដល់ទៅ ៣ ១៥០ លានដុល្លារ ពោលគឺ ប្រមាណ ៨៥% នៃប្រាក់ចំណុលសរុបប្រចាំឆ្នាំ។
ប្រភពចំណូលធំទីពីរ គឺបានមកពីក្រុមហ៊ុន Zynga (១២% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំ២០១១)។ Zynga គឺជាក្រុមហ៊ុនផលិតល្បែងលើអ៊ីនធ័រនែត (Online Game) ដែលគេច្រើនលេងនៅលើ Facebook ដូចជា FarmVille, CastleVille, CityVille, Mafia Wars, Café World ។ល។
តើក្រុមហ៊ុន Facebook មានតម្លៃប៉ុន្មាន?
វាអាស្រ័យទៅលើតម្លៃភាគហ៊ុន Facebook ដែលអ្នកវិនិយោគហ៊ានឲ្យ នៅពេលដែលភាគហ៊ុនត្រូវដាក់លក់នៅលើទីផ្សារ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ក៏ប៉ុន្តែ នៅពេលនេះ គេរំពឹងថា ក្រោយពេលចូលក្នុងទីផ្សារមូលបត្រ ក្រុមហ៊ុន Facebook អាចនឹងមានតម្លៃរហូតដល់ទៅ ១០០ពាន់លានដុល្លារ។ បើសិនជាពិតជាដូចនេះមែន Facebook ដែលទើបនឹងបង្កើតបាន ៨ឆ្នាំនេះ នឹងមានតម្លៃខ្ពស់ជាងក្រុមហ៊ុនធំៗ និងចំណាស់ៗរបស់អាមេរិក ដូចជា Amazon, Caterpillar, Goldman Sachs, Ford Motor និង Boeing ជាដើម។
តើអគ្គនាយក និងស្ថាបនិក Facebook (Mark Zuckerberg) មានភាគហ៊ុនប៉ុន្មាន?
លោក Mark Zuckerberg មានចំណែកហ៊ុន ២៨,៤% ក្នុងក្រុមហ៊ុន Facebook ហើយទទួលបានប្រាក់ចំណូលពី Facebook (ទាំងប្រាក់ខែ និងប្រាក់ចំណូលផ្សេងទៀត) ចំនួន ១ ៤៩០ ០០០ដុល្លារ (ឆ្នាំ២០១១)។ ប្រសិនបើតម្លៃក្រុមហ៊ុន Facebook ពិតជាកើនឡើងរហូតដល់ ១០០ពាន់លានដុល្លារ ដូចគេរំពឹងទុកមែន ភាគហ៊ុនរបស់លោក Mark Zuckerberg ក្នុងក្រុមហ៊ុន Facebook នឹងមានតម្លៃរហូតដល់ទៅជាង ២៨ពាន់លានដុល្លារ។ លោក Zuckerberg នឹងត្រូវក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ លំដាប់ទី ៤ នៅសហរដ្ឋអាមេរិក និង ទី៩ នៅទូទាំងពិភពលោក។ សូម្បីតែបុគ្គលិករបស់ក្រុមហ៊ុន Facebook ក៏អាចក្លាយជាសេដ្ឋី ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារដែរ៕
ប្រភព: វិទ្យុបារាំងអន្តរជាតិ
0 មតិ:
Post a Comment