កំពង់ស្ពឺ ៖ ក្មេងស្រីអាអនីតិជនម្នាក់ត្រូវបានបុរសពោះម៉ាយលួងលោមយកទៅរួមរក្សបានសម្រេចជាច្រើនដងពេលនេះត្រូវម្ដាយក្មេងរងគ្រោះប្ដឹងឲ្យប៉េអឹមចាប់ខ្លួនរួចបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១២កន្លងទៅនេះ ។
បើតាមការឲ្យដឹងពីមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ធ.ស.ល រស់នៅជាមួយឪពុកម្ដាយក្នុងភូមិ៥ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នាងជាសិស្សសាលា និង ជាអ្នកលក់ដូរ។ ចំណែកជនសង្ស័យមានឈ្មោះ ជឹម សុភា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចេក ឃុំ អូរ ស្រុក ភ្នំស្រួច មានមុខរបរបើករថយន្តដាក់សិស្សតាមផ្ទះរបស់សាលាឯកជនឈ្មោះ អនាគតកូនយើង។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះ បានលួចស្រឡាញ់គ្នារយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែមិនដែលបានខ្លួនប្រាណទេ ហើយជនសង្ស័យក៏មានប្រពន្ធ និង កូន១ផងដែរ គឺមិនទាន់លែងលះគ្នានៅឡើយទេ។ ការស្រឡាញ់គ្នានេះម្ដាយខាងស្រីមិនអនុញ្ញាតដាច់ខាត។ តែក្រោយមកជនសង្ស័យក៏បានលែងលះជាមួយប្រពន្ធរបស់ខ្លួន ទើបនៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះជនសង្ស័យបានឲ្យម្ដាយឪពុករបស់ខ្លួនចូលស្ដីដណ្ដឹងដល់ផ្ទះត្រឹមត្រូវ។ ពេលនោះម្ដាយខាងស្រីបានប្រាប់ម្ដាយខាងប្រុសថា កូនគាត់ទើបតែមានអាយុ១៤ឆ្នាំ មិនទាន់គ្រប់អាយុការទេ និយាយរួមការចូលស្ដីដណ្ដឹងនេះមិនត្រូវរ៉ូវគ្នាតែម្ដង។ ប្រភពបានបន្តទៀតថា បើទោះការស្ដីដណ្ដឹងមិនត្រូវរ៉ូវគ្នាយ៉ាងណាក៏ដោយក៏ឈ្មោះ ជឹម សុភា នៅតែបន្តទំនាក់ទំនងជាមួយជនរងគ្រោះដដែល ប៉ុន្តែនៅតែមិនទាន់បានខ្លួនប្រាណដដែល ហើយក្រុមគ្រួសារទាំង២មានភាពរកាំរកូសដោយសាររឿងនេះ ជារៀងរហូត។ លុះ ក្រោយមកទៀត ឈ្មោះជឹម សុភា បានលួងលោម ជនរងគ្រោះដើរលេងផ្ទះបងប្អូនជាញឹកញាប់ទើបនៅថ្ងៃទី៨ ខែ មីនា ឆ្នាំ ២០១២ ជនសង្ស័យបានបបួលជនរងគ្រោះទៅលេងផ្ទះយាយនៅខេត្តតាកែវអស់រយៈពេល៣យប់ ហើយបន្តដើរលេងជាច្រើនយប់ទៀត។ ពេលនោះជនសង្ស័យបានរួមរក្សជាមួយជនរងគ្រោះជារៀងរាល់យប់មិនដែលលោះថ្ងៃឡើយ។ រហូតដល់ថ្ងៃ១៥ ខែមីនា ឆ្នាំំ២០១២ ទើបម្ដាយខាងស្រីបានដាក់ពាក្យបណ្ដឹងឲ្យចាប់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវប៉េអឹមកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
0 មតិ:
Post a Comment