ថ្មីៗនេះ មានលេចឮថា អ្នកនាង កែវ ពេជ្រពិសី ជាតារាសម្តែងផង និងជាតារាបង្ហាញម៉ូដផង កំពុងតែមានស្នេហាថ្មីលួចលាក់ ក្រោយពីអ្នកនាងចែកផ្លូវគ្នាជាមួយអតីតស្វាមីជាជនជាតិខ្មែរអូស្ត្រាលីកាលពីចុងឆ្នាំ២០០៩។ នេះគ្រាន់តែជាចម្ងល់ និងជាការសង្ស័យពីទស្សនិកជនតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានព័ត៌មានបញ្ជាក់ពីអ្នកនាង កែវ ពេជ្រពិសី នៅឡើយនោះទេ។
ដើម្បីអោយអស់ចម្ងល់រឿងរ៉ាវទាំងនេះ cambo សូមនាំមិត្តអ្នកអានទាំងអស់ជូបជាមួយអ្នកនាង កែវ ពេជ្រពិសី ទាំងអស់គ្នា ដើម្បីបញ្ចប់ចម្ងល់នេះ។ ជាការពិតអ្នកនាងមិនមានស្នេហាថ្មីលួចលាក់អ្វីទេ តាមការពិត វាគ្រាន់តែឈុតឆាកនៅក្នុងសាច់រឿងតែប៉ុណ្ណោះ។
សាច់រឿងដែលអ្នកនាង កំពុងសម្តែងជាតួឯកនោះគឺក្នុងរឿង "លាក់ស្នេហ៍សម្រាប់បង” របស់ស្ថានីយទូរទស្សន៍បាយ័ន និងត្រូវដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ននៅពេលឆាប់ៗខាងមុខនេះ។
នៅក្នុងសាច់រឿងនេះ នាង កែវ ពេជ្រពិសី សម្ដែងជាកូនស្រីក្រមុំស្រុកស្រែចម្ការម្នាក់ដែលមានអត្តចរិត ស្លូតបូត សុភាពរាបសារ ស្គាល់ចាស់ទុំ។ នាងបានលូចស្រឡាញ់កំលោះម្នាក់ ដែលសម្តែងដោយលោក ប៉ែន ចំរ៉ុង ដើម្បីទទួលបានស្នេហាមួយនេះ នាងបានឆ្លងកាត់នូវឧបសគ្គជាច្រើន។
ក្នុងរឿង "លាក់ស្នេហ៍សម្រាប់បង” មានតារាសម្តែងជាច្រើនចូលរួម មានដូចជា នាង កែវ ពេជ្រពិសី លោក ប៉ែន ចំរ៉ុង ស៊ីន ឌី នាង ហេង ម៉ារ៉ាឌី អមដោយតារាសម្តែងជាច្រើនរូបទៀត។
ដូច្នេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ពីសាច់រឿងនេះ សូមទស្សនិកជនទាំងអស់សូមរង់ចាំទស្សនាតាមកញ្ចក់ទូរទស្សន៍បាយ័ន នាពេលឆាប់ខាងមុខនេះ៕
0 មតិ:
Post a Comment