ជាទូទៅ គេផឹកទឹកឬទឹកផ្លែ ឈើ ប៉ុន្តែនាង Shannon វិញបែរជាផឹកសាំងជំនួសទឹកទៅវិញ។ នៅក្នុងកម្មវិធីទូរទស្សន៏ TLC ដែល មានឈ្មោះថា My Strange Addictionនាងសំដែងសម្ថភាពផឹកសាំងដូចផឹកទឹក។ នាង Shannonបានអាចផឹកសាំងចំនួន១២លីត្រ ។ ដំបូងនាងខ្ញុំផឹកហើយមានអារម្មណ៏ថាឈឺផ្សាហើយពិបាកទ្រាំខ្ញុំដឹងថាផឹកសាំងវាមិនល្អទេតែ វាមានទំលាប់ទៅ ហើយ។គ្រូពេទ្យបានហាមឃាត់នាង ពីព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់នាង តែនាងនៅតែមិនស្តាប់គ្រូពេទ្យ។ តាមរយៈសំដីរបស់នាងបានអោយដឹងថាកាលពីឆ្នាំ២០១១កន្លងមកនាងបានផឹកសាំងអស់២២លីត្រ។
នាង Shannonមិនមែនជាស្រីទីមួយដែលអាចផឹកសាំងនោះទេកាលពីមុននេះ ក៏មានសារព័តមានចិន បានផ្សាយថាលោកតាម្នាក់មានអាយុ៧១ឆ្នាំអាចផឹកសាំងហើយ រយះពេល៤០ឆ្នាំមកនេះគាត់បានផឹកសាំងអស់ ជាង 1,5 តោនសាំងហើយដើម្បីព្យាបាលជំងឺរបស់គាត់៕
0 មតិ:
Post a Comment