www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

ទាស់ដំណេកបណ្តាលមកពីអ្វី?



បុរសភាគច្រើន រាប់ទាំងបុរសវ័យក្មេង បន្ទាប់ពីរួមភេទរួចពួកគេ មាន ការឈឺចាប់ខ្នង និង ចង្កេះយ៉ាង ខ្លាំង ។ ការឈឺចាប់ បែបនេះត្រូវបានគ្រូពេទ្យ បុរាណហៅថា “ទាស់ដំណេក” ។

យោងតាមវិជ្ជាពេទ្យបច្ចុប្បន្ន មូលហេតុនៃរោគនេះអាចបណ្តាលមក ពីឥរិយាបថមិនត្រឹមត្រូវ រយៈពេល និង រួមភេទញឹកញាប់ ធ្វើឱ្យសរសៃនានា នៅលើខ្នងត្រូវរងការប៉ះទង្គិច ។ ទន្ទឹមនឹងនេះ វាក៏អាចបណ្តាលមកពី សរសៃប្រសាទខ្នងត្រូវតឹងភ្លាមៗទើបមាន អាការឈឺខ្នងចង្កេះបែបនេះ ។

វាអាចកើតមានឡើងជាញឹកញាប់ចំពោះ មនុស្សដែលមានវ័យចាប់ពីមជ្ឈិមឡើងទៅ នៅពេលឆ្អឹងខ្នង និង ចង្កេះបាន និង កំពុង ស្ថិតក្នុងកំលុងពេលនៃការអន់ថយ ។

ខ្នងគឺជាគម្របរបស់តម្រងមូត្រ ហើយ ជំងឺនានារបស់តម្រងមូត្រគឺតែងតែមានអាការ ឈឺនៅត្រង់ខ្នង ។ ប្រសិនអ្នករួមភេទក្នុងកម្រិត ខ្ពស់ (ញឹកញាប់) ពេលតម្រងមូត្រចុះខ្សោយ ឬ រាងកាយកំពុងហត់នឿយ នោះវាក៏នឹងធ្វើ ឱ្យតម្រងមូត្រធ្វើការមិនបានល្អ នាំទៅរកការ ឈឺចាប់ ។

ដូច្នេះតើត្រូវធ្វើបែបណា ? ជាដំបូងគឺត្រូវគេងសម្រាកនៅលើគ្រែ រាង កាយ និង អារម្មណ៍ត្រូវស្ងប់ ។ បន្ទាប់ មកប្រើប្រេងខ្យល់ ឬ ប្រេងកូឡាលាប នៅត្រង់ចង្កេះ (កន្លែងឈឺ) រួចប្រើបាតដៃម៉ាស្សាចុះឡើងពីលើមកក្រោម និង ពីក្រោមឡើងលើក្នុងរយៈពេល ១ នាទី ។ បន្ទាប់មកទៀត ប្រើម្រាមដៃ កណ្តាលសង្កត់ធ្ងន់បន្តិចទៅលើសន្លាក់ឆ្អឹងខ្នងរយៈពេល ១ នាទី ។

ក្រោកអង្គុយឱ្យត្រង់ខ្នង ធ្វើជើងឱ្យមានរាងបួនជ្រុងជាមួយភ្លៅ ។ ប្រើ ម្រាមដៃសង្កត់ស្រាលៗទៅលើខ្នង ដើម្បីស្វែងរកកន្លែងឈឺ រួចសង្កត់ធ្ងន់ទៅលើ កន្លែងឈឺនោះក្នុងរយៈពេល ១ នាទី ។ ក្រោយមកប្រើបាតដៃទាំងពីរក្រសោប ចង្កេះ ម្រាមដៃមេនៅខាងក្រោយខ្នង ម្រាមក្រៅពីនេះនៅផ្នែកខាងមុខ ត្រង់ពោះ (បែបទឹមចង្កេះ) រួចប្រើម្រាមដៃមេចុចធ្ងន់ទៅលើសរសៃចង្កេះ ១ នាទី ក្នុងអំឡុងពេលនោះអ្នកក៏ត្រូវឱន និង ងើបសន្សឹមៗជាមួយល្បឿន និង កម្រិតកើនឡើងបន្តិចម្តងៗ ។

ចុងក្រោយអ្នកអាចប្រើគ្រឿងផ្សំមួយក្នុង ចំណោមគ្រឿងផ្សំដូចខាងក្រោម ៖
ឈើភ្រេទ Cortex Acanthopanacis Radicis និង សណ្តែកដី (ទម្ងន់ ស្មើគ្នា) ហាលឱ្យស្ងួត រួចកិនជាម្សៅ ទុកហូបជាមួយ ស្រាមួយថ្ងៃពីរដង ម្តង ២០ ក្រាម ។

- ឈើមួយប្រភេទ (Fructus Foeniculivulgris)៩ ក្រាម សណ្តែក ខ្មៅ ៥០០ ក្រាម ហាលស្ងួត រួចកិនជាមួយគ្នាឱ្យទៅជា ម្សៅយកវា ៩ ក្រាម លាយនឹងស្រាផឹក ។

- តម្រងមូត្ររបស់ជ្រូកមួយគូលាងស្អាត ហាន់ជាចំណិត រួចយកទៅស្ងោរជាមួយដើម Eucommiaulmoides ២០ ក្រាម ម្រេច ១៤ គ្រាប់ ហូបទាន់នៅក្តៅ ។

ដើម្បីការពារអាការៈបែបខាងលើមិនឱ្យកើតឡើង អ្នកគួរតែរួមភេទឱ្យ បានត្រឹមត្រូវ និង សមល្មមតាមកម្លាំង មិនត្រូវរួមភេទនៅពេលដែលរាងកាយ កំពុងហត់នឿយ មានអារម្មណ៍តានតឹង ឬ ស្រវឹងស្រា ៘ នៅពេលរួម ភេទក៏ត្រូវប្រើកាយវិការ កម្រិត និង ពេលវេលាឱ្យបានត្រឹមត្រូវ ។ បើការ ឈឺចាប់ខ្នងកើតឡើងជាញឹកញាប់ អ្នកក៏គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យរក ជំងឺ ហើយការប្រើថ្នាំក៏ត្រូវតែធ្វើទៅតាមវេជ្ជបញ្ជា ៕

0 មតិ:

Post a Comment