កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទ Metfone បានទទួលការអនុញ្ញាតពីក្រសួងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដំណើរការសាកល្បងនូវបណ្តាញទូរគមនាគមន៍ថ្មីមួយ ដែលមានទំហំ ៤G។
ការសាកល្បងនេះគឺត្រូវបានក្រុមហ៊ុនធ្វើការអនុវត្តតែនៅក្នុងរាជាធានីភ្នំពេញប៉ុណ្ណោះ ហើយបានចាប់ផ្តើមសាកល្បងប្រព័ន្ធនេះអស់រយះពេលប្រមាណ៤ខែមកហើយ។
លោក វុ ក្វាង ផុង នាយករងក្រុមហ៊ុន Metfone បានឱ្យដឹងថា “ក្នុងពេលបច្ចុប្បន្ន ដោយសារតែបញ្ហាហ្រេ្វកង់ នៅមានកំណត់ ដូច្នេះហើយ ទើបបានជាយើងខ្ញុំ ពុំទាន់អាចដំណើរការជាផ្លូវការបាន នូវសេវាកម្មមួយចំនួន នៅលើបច្ចេកវិទ្យាថ្មីប្រព័ន្ឋ 4G LTE ក៏ដូចជាការសម្រេចបាន នូវល្បឿនអតិបរមា ដែលអាចឡើងទៅដល់ ១០០MB ក្នុងមួយវិនាទី សម្រាប់អតិថិជនប្រើប្រាស់ សេវាកម្មចល័ត និងឡើងដល់ទៅ ១GB សម្រាប់សេវាកម្មអចល័ត។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏កំពុងតែធ្វើការ ស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀត សម្រាប់សេវាកម្ម 4G LTE Advanced”។
ការទាញយកឯកសារ (Download) អប្បបរមាមានល្បឿនរហូតដល់ទៅ ៦៦,៧MB ក្នុងមួយវិនាទី ហើយល្បឿន នៃការបង្ហោះឯកសារ (Upload) គឺ ២៥ MB ក្នុងមួយវិនាទី)។ ប្រសិនបើការសាកល្បងនេះនឹងទទួលបានសម្រេចមែននោះ ក្រុមហ៊ុន Metfoneក្លាយជាក្រុមហ៊ុនទូរស័ព្ទចល័តទីមួយដែលអនុញ្ញាតឱ្យអតិជនរបស់ខ្លួនបានប្រើប្រាស់បណ្តាញទូរគមនាគមន៍ ៤G នេះ ម៉្យាងវិញទៀត នេះជាជំហានសំខាន់មួយ របស់មិត្តហ្វូន សម្រាប់ការគណនា ការវិនិយោគ និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទិសដៅឆ្ពោះទៅដល់ ការផ្គត់ផ្គង់ជាផ្លូវការ នៃសេវាកម្មថ្មីមួយនេះ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ លើសពីនេះទៅទៀត បទដ្ឋានរបស់បច្ចេកវិទ្យាថ្មី 4G ក៏ត្រូវបានសហព័ន្ធ ទូរគមនាគមន៍អន្តរជាតិ (ITU) ធ្វើការសម្រេចទទួលស្គាល់ កាលពីខែកុម្ភៈ ២០១២កន្លងទៅ៕ CM
0 មតិ:
Post a Comment