ជាការពិតណាស់សម័យនេះជាសម័យកុំព្យូទ័រទៅហើយ អ្នកណាដែលថាមិនស្គាល់ កុំព្យូទ័រ អ្នកណាមិនស្គាល់ មេរោគកុំព្យូទ័រ !!! អូហ៏……… និយាយដល់រឿងនេះលោកអ្នកច្បាស់ជាគ្រវីក្បាលហើយ និយាយថា “ហ៊ម……កុំនិយាយពីមេរោគអី ព្រោះវាធ្វើអោយខ្ញុំឈឺក្បាលរាល់តែថ្ងៃនឹង !!! ពេលនេះលោកអ្នកនឹងអស់បញ្ហាឈឺក្បាលទាំងនេះទៀតហើយ ព្រោះអ្នកមានថ្នាំបំបាត់មេរោគដ៏ល្អដាច់គេនៅដើមឆ្នាំ ២០១២ នេះ ប៉ុន្តែមិនមែនថ្នាំសំរាប់លោកអ្នកលេបទេ គឺជាថ្នាំសំរាប់កុំព្យូទ័ររបស់លោកអ្នក នោះគឺ “Bitdefender Anti-Virus Plus”។
Bitdefender Anti-Virus Plus គឺជាកម្មវិធី ឬក៏អាចហៅថា ជាថ្នាំកំចាត់មេរោគកុំព្យូទ័ររបស់លោកអ្នកបានយ៉ាងល្អប្រសើរលើលពីកម្មវិធិកំចាត់មេរោគផ្សេងៗដែលបានប្រកួតប្រជែងលើទីផ្សារ ព្រោះវាបានទទួលនូវពានរង្វាន់ កម្មវិធីកំចាត់មេរោគល្អដាច់គេនៅដើមឆ្នាំ ២០១២ នេះ។
ចំនុចពិសេសដែលវាទទួលបានពានរង្វាន់ កម្មវិធីកំចាត់មេរោគល្អដាច់គេនៅដើមឆ្នាំ ២០១២ មានដូចជា៖
- Active Virus Control ស្វែងរកនូវដំណើរការរបស់មេរោគ នៅពេលដែលដំណើរការកុំព្យូទ័រ (start up widnows)
- New! Virtualized Browser បិទ ឬក៏បង្ហាញសារប្រាប់លោកអ្នកថា Website ដែលលោកអ្នកកំពុងទស្សនានេះមានមេរោគ ដែលអាចបង្ករគ្រោះថ្នាក់ដល់ PC លោកអ្នក
- New! Social Network Protection ការពារការឆ្លងមេរោគតាមរយៈ Link ពីបណ្តាញសង្គម Facebook នឹង Twitter
- Personal Data Filter ការពារការលូច (Hack) លេខសំងាត់ ឬក៏លេខគណនីរបស់លោកអ្នក
- Chat Encryption រក្សាការសំងាត់នៃការសន្ទនារបស់លោកអ្នកតាមរយៈ Yahoo Messenger, Skype…
ព្រោះតែចំនុចពិសេសទាំង ៥ នេះហើយដែលអាចធ្វើអោយវាបានឈ្នះដំណែង
ជើងឯកកំចាត់មេរោគដើមឆ្នាំ ២០១២
Link download: http://www.fileserve.com/file/spVnJhn
ដោយ៖ Cambo-Sina
0 មតិ:
Post a Comment