នេះជារឿងរ៉ាវរបស់បុរសម្នាក់ដែលបានបង្កើតកូនរហូត១៤នាក់ដោយពុំមានការរួមសង្វាក់ជាមួយស្ត្រីភេទឡើយ។
បុរសដែលជាអ្នកបរិច្ចាគទឹកកាមរូបនោះមានអាយុ៣៦ឆ្នាំឈ្មោះ Trent Arsenault មកពីតំបន់ Freemont រដ្ឋកាលីហ្វញ៉ា។ ចាប់តាំងពីឆ្នាំ២០០៦មក អ្នកជំនាញសុវត្ថិភាពកុំព្យូទ័ររូបនេះបានផ្តល់ទឹកកាមរបស់ខ្លួនដោយ ឥទគិតថ្លៃ តាមរយៈធនាគារទឹកកាមបុរសមួយម្នាក់។
សេវាកម្មរបស់គាត់ផ្តោតសំខាន់លើគូស្វាមីភរិយាដែលមិនមានលទ្ធភាព បង្កើតកូនតាមបែបធម្មជាតិ ដូច្នេះពួកគេត្រូវយកគំរូទឹកកាមរបស់គាត់ ហើយធ្វើដើម្បីបង្កើតកូន។ ការធ្វើដូច្នេះវាហាក់ដូចជាចម្លែកពេកហើយ។ “ខ្ញុំឆ្ងល់ណាស់ ថាតើវាមានការអនុញ្ញាតស្របច្បាប់ទេ។
ធនាគារទឹកកាមនៅក្នុងសហរដ្ឋអាមេរិកដំណើរការឡើងដោយ FDA ហើយពួកគេបានចេញបទបញ្ជាស្របច្បាប់មួយដល់ Arsenault។ ផ្អែកលើស្ថានភាពជាក់ស្តែងថា គាត់មិនបានអនុវត្តនូវការប្រុងប្រយ័ត្នស្របច្បាប់ដ៏ចាំបាច់ដើម្បី ការពារការរីករាលដាលនៃជំងឺតាមរយៈការទំនាក់ទំនងឡើយ។ ដូច្នេះគាត់អាចប្រឈមនឹងការកាត់ទោសឲ្យជាប់គុកមួយឆ្នាំ និងបង់ពិន័យ១០០.០០០ដុល្លារ។
ទោះបីជាយ៉ាងណា លោក Arsenualt មិនមានផែនការឈប់ និងចង់តតាំងនឹងបទបញ្ជាទេ។ គាត់និយាយថា សេវាកម្មរបស់គាត់ជួយស្វាមីភរិយាណាដែលខ្វះលទ្ធភាពដើម្បីទឹកកាម រាប់ម៉ឺនដុល្លារពីធនាគារទឹកកាមប្រកបដោយវិជ្ជាជីវៈ ហើយគាត់ប្ដេជ្ញានៅតែធ្វើបន្ត។ “ខ្ញុំបានប្តេជ្ញាចិត្ត១០០ភាគរយដើម្បីផ្តល់ទឹកកាមរបស់ខ្ញុំដល់ ស្វាមីភរិយាដែលមិនអាចមានកូន។ ដូច្នេះខ្ញុំមិនត្រូវបញ្ឈប់សកម្មភាពសង្គមរបស់ខ្ញុំទេ” គាត់បាននិយាយ។ គាត់បន្ថែមថា អតិថិជនមករកគាត់ ពីព្រោះគាត់ផ្តល់ទឹកកាមស្រស់ៗ និងមិនក្លាស្សេ(ដាក់ក្នុងទឹកកក)។
លោក Arsenault បានប្រតិបត្តិទឹកកាមតាមរយៈវេបសាយរបស់គាត់ trentdonor.org។ ម្គាត់បានផ្តល់ព័ត៌មានយ៉ាងពិស្ដារអំពីរូបរាងកាយរបស់គាត់ ពូជពង្ស លទ្ធផលធ្វើតេស្ត STD និងចំណុចផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានផ្តល់ព័ត៌មានពិស្ដារអំពីរបៀបរបបនៃការរស់នៅ និងរបបអាហារដែលពោរពេញដោយអាហារសុខភាព។ បច្ចុប្បន្ន Arsenault កំពុងតែសង្ឃឹមថា សវនាការមុនពេលអគ្គមេបញ្ជាការFDA ដកហូតបទបញ្ជា។ គាត់សង្ឃឹមថា ថ្ងៃណាមួយ “ហ្សេនតិចនិករបស់គាត់នឹងបង្កើតមួយនៃអ្នកវិទ្យាសាស្ត្រនាពេលខាងមុខ នៅ Silicom Valley”៕ 20.Jan.2012/11:15AM By: Neak Toch.
0 មតិ:
Post a Comment