ការ រមូលក្អួតរបស់ស្ត្រីមានផ្ទៃពោះ គឺជាប្រតិកម្មរាងកាយ ដែលត្រូវបណ្តេញវត្ថុស្មោកគ្រោកចេញពីក្នុងរាងកាយដែលចំពីអាហារ ទាំងអស់ស្ត្រីពពោះនាងបានទទួលទានជាពិសេសអាហារ ភេសជ្ជៈដែលសម្បូរកាហ្វេអ៊ីន ប្រើស្តរច្រើនពេក មានសមាធាតុអាកុល និងពពួកបន្លែដែលមានលាយសារជាតិគីមី។
ក្រៅពីនេះក៏នៅមានអាហារប្រភេទទឹកដោះ សាច់សត្វ ស៊ុត ក៏អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះកើតមានអាការៈរមូលក្អួតបានដូច គ្នា។ ទាំងអស់នេះក៏ដោយសារមានមូលហេតុរបស់វាគឺនៅក្នុងអាហារទាំងនោះ ច្រើនសម្បូរទៅដោយមេរោគ ប៉ារ៉ាស៊ីត និងបាតេរីឡុកឡំច្រើនពេក។ លក្ខណៈបែកនេះប្រសិនបើបានទទួលទានច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃបាន។ អាចធ្វើឲ្យអវយវៈដែលកំពុងមានការលូតលាស់នោះ ជួបនឹងភាពប្រែប្រួលខុសធម្មតា។
ហេតុយ៉ាងនេះហើយ ទើបរាងកាយបញ្ចាឲ្យបណ្តេញទម្លាក់វត្ថុស្មោកគ្រោកទាំងអស់នោះតាម រយៈការក្អួត ដើម្បីជាកិច្ចការពារទារកនៅក្នុងផ្ទៃ។ ក្រៅពីនេះគេនៅឃើញមានលទ្ធផលពិសោធន៍ដទៃទៀតបានអះអាងថា ស្ត្រីជាម្តាយដែលមានអាការៈក្អួតញឹកញាប់ពេកច្រើនសម្រាលកូន ដោយសុវត្ថិភាពមិនងាយនឹងរលូតទៀតផង។ ដូច្នេះក្រោយពេលដឹងពីមូហេតុពិតយ៉ាងនេះហើយប្រសិនបើមានអាការៈ ក្អួតញឹកញាប់នោះមិនបាច់ភ័យព្រួយតទៅទៀតឡើយ៕ដោយ សុធាន
0 មតិ:
Post a Comment