ភាគច្រើន នៃស្ត្រីពេលមានគភ៌ សុទ្ធតែខ្វាយខ្វល់អំពីសុខភាព, ពិសេសគឺហេតុការណ៍ខុសប្រក្រតីដែលបានជះឥទ្ធិពលដល់សុខភាពមាតានិងទារក ។
ដើម្បីជួយដល់ស្ត្រីជាមាតានិងកាត់បន្ថយនូវការព្រួយបារម្ភនេះ, ក្រុមអ្នកជំនាញ ការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cantor ញូវយ៉ក(អាមេរិក) បានលើកឡើង នូវដំបូន្មានខ្លះៗ ពេលមានគភ៌ ។
ពិនិត្យធ្មេញ
ក្នុងពេលមានគភ៌, ស្ត្រីគួរទៅពិនិត្យធ្មេញ ដើម្បីឆាប់រកឃើញសញ្ញារលាកឆ្លងមេរោគ ។ ការស្រាវជ្រាវបង្ហាញថា ស្ត្រីកើតជំងឺអញ្ចាញធ្មេញ, រលាកធ្មេញមានអត្រាសម្រាលកូនមិនគ្រប់ខែខ្ពស់ជាង៧ដង ធៀបនឹងអ្នកមិន កើតជំងឺ ។ ក្រៅពីនេះ វិទ្យាសាស្ត្រនៅរកឃើញថា ស្ត្រីមានគភ៌ និងអ្នកប្រើថ្នាំពន្យារកំណើត ជាក្រុមកើតជំងឺរលាកធ្មេញ និងអញ្ចាញដ៏ធំ ដែលបណ្តាលពី អ័រម៉ូនក្នុងសរីរាង្គប្រែប្រួល ធ្វើឱ្យសរីរាង្គងាយរំញោចជាមួយសារជាតិបង្កជំងឺ ។ តាមការទូន្មានរបស់សមាគមទន្តសាស្ត្រអាមេរិក ( ADA), ស្ត្រីមានគភ៌ គួរពិនិត្យធ្មេញ ៣-៤ដងក្នុងមួយឆ្នាំ , ដោយឡែកក្រុមអ្នកដែលត្រូវហូរឈាមជើងធ្មេញ, អញ្ចាញនោះ គួរទៅពិនិត្យជាប្រចាំជាង ។
វិភាគ TSH
TSH តេស្តជាវិធីធ្វើតេស្តឈាម ដើម្បីរកឃើញលទ្ធភាពកើតជំងឺខ្សោយ Hyperthyroid, យល់បានពីសុខភាពជាក់ស្តែងរបស់អ័រម៉ូនក្រពេញទីរ៉ូអ៊ីដ ។ ក្រុមអ្នកជំនាញការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mercy Baltimore បាន ឱ្យដឹងថា ជាមធ្យម ៥-១០ភាគរយ នៃស្ត្រីមានគភ៌ និងក្រោយពេលសម្រាលកូន ងាយកើតជំងឺក្រពេញទីរ៉ូអ៊ីដ ។ ភាគច្រើននៃករណីកើតជំងឺ សុទ្ធតែពុំមានសញ្ញា, លុះត្រាដល់ពេលអស់កម្លាំងខ្លាំង, ឡើងទម្ងន់ ពេលនោះទៅពិនិត្យជំងឺ គឺជំងឺបានរីកចម្រើនទៅហើយ ។ ប្រសិនស្ត្រីមានគភ៌ កើតជំងឺនេះធ្ងន់នោះ ត្រូវប្រឈមខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែ និងរលូតកូន នេះពុំទាន់និយាយដល់ឥទ្ធិពលផ្សេងៗចំពោះទារកផង ។
ធ្វើតេស្ត CBC
CBC (Complete Blood Count) ជាវិធីធ្វើតេស្តរាប់ឈាមគ្រប់ជ្រុងជ្រោយ ដើម្បីត្រួតពិនិត្យកោសិកាឈាមស, ស្ថានភាពសុខភាពខួរឆ្អឹងខ្នងនិងប្រព័ន្ធ អង្គបដិបក្ខ ។ វិធី CBC នឹងឱ្យដឹងពីបរិមាណកោសិកាឈាមស (ច្រើនហួស មានន័យថា ត្រូវរលាកឆ្លងមេរោគ) hemoglobin (ទាបជ្រុល គឺខ្វះឈាម) និង ប្លាកែត (ប្រសិនទាប មានន័យថាឈាមមិនកក) ។ ហេតុតែអ្នកហៀបមានគភ៌ ចាំបាច់ត្រូវធ្វើវិភាគនេះ ព្រោះស្ត្រីតែងតែមានរដូវ, បាត់បង់ឈាមពេលសម្រាលកូន ហេតុនេះងាយបណ្តាលឱ្យខ្វះឈាម, ធ្វើឱ្យសរីរាង្គទ្រុឌទ្រោម ។ ប្រសិនខ្វះឈាម វេជ្ជបណ្ឌិតនឹងពិគ្រោះបំពេញបន្ថែមជាតិដែក និងត្រួតពិនិត្យ ឡើងវិញក្រោយរយៈពេលប៉ុន្មានសប្តាហ៍ ។
ត្រួតពិនិត្យសម្ពាធឈាម និងកូឡេស្តេរ៉ូល
វិធីត្រួតពិនិត្យ២នេះ វាយតម្លៃស្ថានភាពសុខភាពសរសៃឈាមបេះដូង ពិសេសគឺគ្រោះថ្នាក់កើតជំងឺបេះដូងដំណាក់កាលមានគភ៌, សម្រាលកូន ។ វាស់សម្ពាធឈាមល្អបំផុត គឺដោយប្រើប្រដាប់វាស់ច្របាច់ដៃ ដែលគេនិយម ប្រើជាទូទៅ ។ ធ្វើតេស្តឈាមដើម្បីត្រួតពិនិត្យ HDL (ខ្លាញ់ក្នុងឈាមល្អ), និង (ខ្លាញ់ក្នុងឈាមអាក្រក់) និង triglyceride ។ សារសំខាន់របស់វិធីទាំង២នេះ គឺជួយវេជ្ជបណ្ឌិតវាយតម្លៃស្ថានភាពសុខភាពពិតប្រាកដរបស់ស្ត្រីមាន គភ៌ ។ សម្ពាធឈាមល្អប្រសើរបំផុតគឺ ១២០/៨០, LDL កូឡេស្តេរ៉ូលគួរនៅ ក្រោមកម្រិត១៣០ និង HDL គួរនៅលើ ៥០ ។
វិធីវិភាគ papSmear
pap Smear (វិភាគកោសិកាមាត់ស្បូន) ជាវិធីវិភាគឆាប់រកឃើញគ្រោះ ថ្នាក់កើតជំងឺមហារីកមាត់ស្បូន ។ នេះជាបច្ចេកទេសមិនបង្កការលំបាកទ្រាំ, ឈឺ ចាប់, សាមញ្ញ ដោយវិធីយកកោសិកាបន្តិចនៅមាត់ស្បូនទៅវិភាគ ដើម្បីរក សញ្ញាខុសប្រក្រតី, ពិសេសគឺរកវីរុស HPV ដែលជាប្រភេទវីរុសបង្កជំងឺតាមផ្លូវរួមភេទ ។ អ្នកមានគ្រួសារមានសកម្មភាពផ្លូវភេទវិទ្យាសាស្ត្រនៅតែ អាចកើតជំងឺនេះ ។ ប្រសិនមានទំនាក់ទំនងផ្លូវភេទមួយទល់មួយនោះ ក្រោយបីឆ្នាំ ត្រូវត្រួតពិនិត្យម្តង, ផ្ទុយមកវិញ ប្រសិនមានទំនាក់ទំនងជាមួយដៃគូច្រើននោះ បី-ប្រាំមួយខែត្រូវទៅពិនិត្យម្តង ។
ត្រួតពិនិត្យស្បែក
គោលបំណងរបស់ការពិនិត្យ គឺដើម្បីរកជំងឺមហារីកស្បែក ។ តាមវិទ្យា ស្ថានសើស្បែកអាមេរិក (AAD) នោះនេះជាជំងឺទូទៅនៅក្រុមស្ត្រីអាយុពី២៥-២៩ឆ្នាំ ដោយសារជាតិពណ៌ប្រែប្រួល ក្នុងពេលមានគភ៌ និងសម្រាលកូន ។ សឹងតែទាំងអស់នៃករណីនេះ គឺគ្មានគ្រោះថ្នាក់, តែជួនកាលបែរជាបណ្តាលឱ្យកើតជំងឺមហារីក ។ អ្នកមានប្រវត្តិគ្រួសារមានមហារីកស្បែក គួរប្រាប់ឱ្យវេជ្ជបណ្ឌិតដឹង, ពេលរកឃើញមានសញ្ញាសង្ស័យនៅលើស្បែក,វេជ្ជបណ្ឌិត អាចធ្វើវិភាគចាំបាច់មួយចំនួន ។
វិភាគជាតិស្ករក្នុងឈាម
វិធីនេះ គឺដើម្បីឆាប់រកឃើញគ្រោះថ្នាក់កើតជំងឺទឹកនោមផ្អែមក្នុងពេលមានគភ៌ ។ ស្ត្រីដែលមានមនុស្សក្នុងគ្រួសារកើតជំងឺទឹកនោមផ្អែម, លើសឈាម, ធាត់នោះ គួរធ្វើវិភាគនេះ រាប់ទាំងអ្នកឡើងទម្ងន់លឿនពេលមានគភ៌ ។ តាមតួលេខស្ថិតិស្ត្រីដែលកើតជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌នោះ មានការប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ២ នៅពេលចាស់កើនដល់៥០ ភាគរយ ។ ស្ត្រីអាយុលើស៤០ឆ្នាំ គួរពិនិត្យ៨ដងក្នុងមួយឆ្នាំ, ដោយឡែកអ្នក មានប្រវត្តិគ្រួសារ គួរទៅពិនិត្យឆាប់ជាង(មុនអាយុ៣០ឆ្នាំ)។
វិភាគដង់ស៊ីតេឆ្អឹង
ការធ្វើវិភាគនេះ គឺដើម្បីដឹងមុនគ្រោះថ្នាក់កើតជំងឺពុកឆ្អឹង ដែលជាជំងឺ ទូទៅមួយនៅស្ត្រី ដោយអនុវត្តសម្រាប់ក្រុមស្ត្រីមុនអាយុ៣៥ឆ្នាំ, ពិសេសគឺក្រុម មានប្រវត្តិគ្រួសារកើតជំងឺពុកឆ្អឹង, ក្រុមប្រើថ្នាំព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីដ, ប្រើ ប្រាស់ Steroid ដើម្បីព្យាបាលជំងឺហឺត ឬជំងឺ ezeme ។ ប្រសិនដង់ស៊ីតេឆ្អឹងទាប នោះ ពេលចិញ្ចឹមកូនដោយទឹកដោះ ម្តាយអត្រានេះកាន់តែថយចុះនិងងាយ បណ្តាលឱ្យកើតជំងឺស្ពោតឆ្អឹង, ស្តើងនិងស្រួយឆ្អឹង ៕ ដោយ សុធាន

0 មតិ:
Post a Comment