www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, January 9, 2012

ប្រវត្តិខ្លះៗនៃឧបទ្វីបកូរ៉េ

January 09/ 2012(12:05AM)  By: SOTHEAN
១.ស្វែងយល់អំពីឧបទ្វីបកូរ៉េ
ឧបទ្ធីបកូរ៉េ គឺជាតំបន់មួយដែលមានទីតាំង នៅអាស៊ីភាគអាគ្នេយ៍ លាតសន្ធឹងពីត្បូងពីទ្វីបអាស៊ី មានប្រវែងប្រមាណ ៦៨៣ម៉ាយ ស្មើនឹង១.១០០ គីឡូម៉ែត្រ។ សព្វថ្ងៃនេះ ត្រូវបានបែងចែកជាពីរ ដោយមានកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កូរ៉េខាងជើងមានទីតាំង នៅភាគខាងជើងនៃឧបទ្វីប និងលាតសន្ធឹងពីប្រទេសចិនភាគខាងត្បូង ។ ដោយឡែកកូរ៉េខាងត្បូង លាតសន្ធឹងចេញពីតំបន់នោះ និងនៅឧបទ្វីបកូរ៉េដែរ ។
       
ឧបទ្វីបកូរ៉េ ត្រូវបានគេដឹងច្បាស់លាស់ នៅក្នុងឆ្នាំ២០១០ និងចុងឆ្នាំជាបន្ដបន្ទាប់ មកដល់បច្ចុប្បន្ននេះ ហើយការស្គាល់ច្បាស់នេះ ដោយសារតែ ប្រទេសទាំងពីរមានទំនាស់នឹងគ្នា រវាងកាន់តែខ្លាំងឡើងៗ ។
សូមបញ្ជាក់ថា ជម្លោះនៅឧបទ្វីបកូរ៉េ មិនមែនកើតឡើង ទើបតែពេលថ្មីៗនេះនោះទេ  ។ កូរ៉េខាងជើង និងកូរ៉េខាងត្បូង មានវិវាទរវាងគ្នានិងគ្នាតាំងពីយូរយារមកហើយ ដែលបញ្ហាទាំងនោះកើតឡើងបន្តិចម្ដងៗ និងក្លាយជាសង្គ្រាមបង្ហូរឈាមគ្នាជៀសមិនផុតឡើយ ។ គេបានដឹង ច្បាស់ថា សង្គ្រាមដែលកើតឡើង រវាងប្រទេសទាំងពីរនេះ កើតឡើងកាលពីចុងឆ្នាំ១៩៥៣មកម៉្លេះ ។

២.ប្រវត្ដិឧបទ្វីបកូរ៉េ
តាមឯកសារប្រវត្ដិសាស្ដ្រ ឧបទ្វីបកូរ៉េខាងត្បូង ត្រួតត្រាដោយកូរ៉េតែមួយគត់ ប៉ុន្តែមានរដ្ឋធម្មនុញ្ញខុសៗ ក្នុងនោះ មានជនជាតិជប៉ុន និងចិនផងដែរ ។ ចាប់តាំងពីឆ្នាំ១៩១០ ដល់ឆ្នាំ ១៩៤៥ ឧទាហរណ៍ៈ ប្រទេសកូរ៉េ ស្ថិតក្រោមការគ្រប់គ្រងដោយជនជាតិជប៉ុន ដោយភាគច្រើនត្រួតត្រា ដោយផ្ទាល់ ពីក្រុងតូក្យូ ដែជាការត្រួតត្រារបស់អធិរាជជប៉ុនតែម្ដង ។
នៅចុងសង្គ្រាមលោកលើកទី២ ដែលប្រកាសដោយសហភាពសហព័ន្ធសូវៀត “USSR” សង្គ្រាមជាមួយជប៉ុន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៥ ស្ដីពីការត្រួតត្រា នៅភាគខាងជើង ដែលជាផ្នែកមួយនៅក្នុងឧបទ្វីបកូរ៉េ ។ នៅចុងបញ្ចប់នៃការបង្កើតភ្លើងសង្គ្រាមកូរ៉េ ត្រូវបានបែងចែកជាពីរ គឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយមានក្រុមសម្ព័ន្ធមិត្ដចូលរួម។ ក្នុងនោះ សហរដ្ឋអាមេរិក បានក្លាយជាអ្នកគ្រប់គ្រងនៅប៉ែកខាងត្បូង ខណៈដែល USSR ត្រួតត្រានៅភាគខាងជើង។
ការបែងចែកនេះ បានចាប់ផ្ដើមបន្ទាប់ពីមានជម្លោះ រវាងតំបន់ទាំងពីរ ព្រោះនៅតំបន់ភាគខាងជើង ក្រោមការដឹកនាំរបស់សហភាពសហព័ន្ធសូវៀត និងកាន់លទ្ធិកុម្មុយនីស្ត ។ ស្របពេលដែលរដ្ឋាភិបាល នៅភាគខាងត្បូងកាន់លទ្ធិប្រឆាំងគ្នា និងមានគោលការណ៍ប្រឆាំងនឹងកុម្មុយនីស្ត ។
ផ្អែកតាមលទ្ធផលជាក់ស្ដែង នៅក្នុងខែកក្កដា ឆ្នាំ ១៩៤៨ ក្រុមប្រឆាំងនឹងកុម្មុយនីស្ត នៅតំបន់ភាគខាងត្បូង បានពង្រាងរដ្ឋធម្មនុញ្ញ និងបាន ចាប់ផ្ដើមធ្វើការជ្រើសរើសជាសកល (កូរ៉េខាងត្បូង) ដោយចាត់ទុកជាប្រទេសមួយជាផ្លូវការ ។ ក្រោយមកទៀតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ១៩៤៨ កូរ៉េខាងត្បូង បានប្រែក្លាយជាសាធារណៈកូរ៉េ គឺ (ប្រទេសកូរ៉េខាងត្បូង) ចូលជាធរមាន ដោយមានការ បោះឆ្នោតជ្រើសរើស ប្រធានាធិបតី គឺលោក ស៊ីងមិន រី “ Syngman Rhee ” ។ ក្រោយមកមិនបានប៉ុន្មាន សហភាពសហព័ន្ធសូវៀត បានបង្កើតតំបន់នៅកូរ៉េខាងត្បូង ដោយប្រែក្លាយជា រដ្ឋាភិបាលកាន់លទ្ធិកុម្មុយនីស្ត ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ” ហៅថា “ប្រទេសកូរ៉េខាងជើង” ដែលមានលោក គីម អ៊ីល-ស៊ុង “ Kim Il-Sung ” ជាមេដឹកនាំ ។
មានពេលមួយនោះ ប្រទេសកូរ៉េទាំងពីរ ដែលបានដឹកនាំជាផ្លូវការ ដោយលោក រី និង អ៊ីល-ស៊ុង បានធ្វើការបង្រួបបង្រួមគ្នាកូរ៉េជាថ្មីឡើងវិញ ។ នេះជាមូលហេតុជម្លោះ ព្រោះពួកគេចង់បានការបង្រួបបង្រួមគ្នា នៅក្នុងតំបន់ និងស្ថិតក្រោមគោលនយោបាយ ជាលក្ខណៈប្រព័ន្ធរៀងៗខ្លួន។ លើសពីនេះ គេបានដឹងថា កូរ៉េខាងជើងរងសម្ពាធពីសហភាពសហព័ន្ធសូវៀត និងចិន និងបាន ធ្វើការវាយប្រហារតំបន់ព្រំដែន ភាគខាងជើង និងខាងត្បូង ដែលមិនមែនជារឿងសាមញ្ញឡើយ ។
៣.សង្គ្រាមនៅឧបទ្វីបកូរ៉េ
នៅក្នុងឆ្នាំ ១៩៥០ ជម្លោះនៅតាមបន្ទាត់ព្រំដែន កូរ៉េខាងជើង និងខាងត្បូងបានផ្ទុះឡើង ដោយកើតឱ្យប្រែក្លាយជា សង្គ្រាមនៅឧបទ្វីបកូរ៉េតែម្ដង ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ១៩៥០ កូរ៉េខាងជើងបានឈ្លានពានមកលើកូរ៉េខាងត្បូង និងភាគច្រើនមានសមាសភាព សហរដ្ឋអាមេរិក ចាប់ផ្ដើមផ្ដល់ ជំនួយដល់កូរ៉េខាងត្បូង ។ ខណៈនោះកូរ៉េខាងជើង បានបង្វែរទិសដៅសង្គ្រាមយ៉ាងទាន់ហន់ នៅចុងខែកញ្ញា ឆ្នាំ ១៩៥០ ។ នៅតែតុលា អង្គការសហប្រជាជាតិ បានដាក់កម្លាំងទប់ស្កាត់ ការបាញ់ប្រហារគ្នានេះដែរ និងនៅថ្ងៃទី១៩ ខែតុលា កូរ៉េខាងជើងទទួលបានក្រុងព្យុយ៉ាងទាំងស្រុង ។ នៅក្នុងខែវិច្ឆិកា កងកម្លាំងប្រដាប់អាវុធចិន ក៏ចូលរួមជាមួយកូរ៉េខាងជើង ក្រោយមកកូរ៉េខាងត្បូង បានប្ដូរទីតាំងរដ្ឋធានីមកតាំងនៅសេអ៊ូល និងបានប្រកាសថា សេអ៊ូល ជាទីក្រុងរបស់កូរ៉េខាងត្បូងផ្លូវការ នៅក្នុងខែមករា ឆ្នាំ ១៩៥១ ។
ក្នុងអំឡុងជាច្រើនខែបន្ដបន្ទាប់មក ការបាញ់ប្រហារគ្នាកាន់តែមានសភាពខ្លាំងក្លា និងមានការចរចាគ្នាជាច្រើនលើក ច្រើនសារ ហើយសង្គ្រាម រវាងប្រទេសទាំងពីរ នៅបន្ដកើតឡើងដដែល រហូតដល់ឆ្នាំ ១៩៥១-១៩៥២ ។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៥៣ ការចចាស្វែងរកសន្ដិភាព ត្រូវបានបញ្ចប់ និងបានធ្វើវិសោធនកម្មផ្នែកកងទ័ព នៅក្នុងតំបន់ ។ ក្រោយមកទៀត ក៏ឈានដល់ការចុះកិច្ចព្រមព្រៀងគ្នា រវាងកម្លាំងនៃប្រទេសទាំងពីរ ស្ថិតក្រោមការសម្របសម្រួល ដោយសហរដ្ឋអាមេរិក និងចិន ដោយកូរ៉េខាងត្បូង ដឹកនាំដោយសហរដ្ឋអាមេរិក ដោយផ្ដល់សន្ធិសញ្ញាសន្ដិភាព តាមរយៈការចុះហត្ថលេខា រវាងប្រទេសកូរ៉េខាងត្បូង និងខាងជើង ។
៤.ភាពតានតឹងនៅបច្ចុប្បន្ន
ចាប់តាំងពីបានបញ្ចប់សង្គ្រាម នៅឧបទ្វីបកូរ៉េ ភាពតានតឹង រវាងកូរ៉េខាងជើង និងខាងត្បូងនៅតែមានដដែល ដោយឧទាហរណ៍ ផ្អែកលើទូរទស្សន៍ ស៊ីអិនអិន នៅក្នុងឆ្នាំ១៩៦៨ កូរ៉េខាងជើង មិនបានទទួលជោគជ័យទាំងស្រុង ក្នុងការចូលរួមចរចាគ្នា ជាមួយប្រធានាធិបតី កូរ៉េខាងត្បូងឡើយ ។
នៅក្នុងឆ្នាំ១៩៨៣ គ្រាប់បែកបានផ្ទុះឡើង នៅក្នុងប្រទេសម៉ីយ៉ានម៉ា ដែលបញ្ហានេះពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង ដោយបានសម្លាប់មន្ដ្រី កូរ៉េខាងត្បូងចំនួន ១៧នាក់ និងនៅក្នុងឆ្នាំ១៩៨៧ កូរ៉េខាងជើងត្រូវបានចោទប្រកាន់ថា បានបំផ្ទុះគ្រាប់បែកលើយន្ដហោះកូរ៉េខាងត្បូង ។
ការបាញ់ប្រហារគ្នា មានកើតឡើងជាហូរហែ និងច្រំដែលៗ ដោយកើតនៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ និងតំបន់សមុទ្រ ដោយភាគីម្ខាងៗ ចង់បានការបង្រួបបង្រួម ឱ្យប្រែក្លាយជាឧបទ្វីបកូរ៉េតែមួយ និងគ្រប់គ្រងដោយរដ្ឋាភិបាល ដែលប្រកាន់យកគោលការណ៍ រៀងៗខ្លួនក្នុងនាមជាអ្នក ដឹកនាំប្រទេស ។
នៅក្នុងឆ្នាំ២០១០ ភាពតានតឹងរវាងកូរ៉េខាងជើង និងខាងត្បូងកាន់តែកើនឡើងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់ពន្លិចនាវា កាលពីថ្ងៃទី២៦ ខែមីនា ។ កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងជាអ្នកបាញ់ពន្លិចនាវារបស់ខ្លួន នៅក្នុងសមុទ្រលឿង នៅក្នុងទឹកដីកូរ៉េខាងត្បូង នៅកោះ  Baengnyeong ។ ប៉ុន្ដែប្រទេសកូរ៉េខាងជើង បានឆ្លើយបដិសេធ មិនទទួលខុសត្រូវឡើយ លើការបាញ់ នាវានេះ ហើយប្រទេសទាំងពីរក៏ចាប់ផ្ដើម បង្កើនភាពតានតឹងជាមួយគ្នា កាន់តែខ្លាំងឡើងថែមទៀត ។
ក្រោយមកទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១០ កូរ៉េខាងជើងបានផ្ដើមការបាញ់ប្រហារមកលើកូរ៉េខាងត្បូង នៅកោះខាងលើ ។ កូរ៉េខាងជើងបាន អះអាងថា កូរ៉េខាងត្បូង ជាអ្នកដែល “បង្កើតភ្លើងសង្គ្រាមឡើង” ដោយបានបាញ់ប្រហារមកលើខ្លួន កាលពីខែមករា ឆ្នាំ២០០៩ ។ ជម្លោះរវាងប្រទេស ទាំងពីរបានផ្ដើមឡើង នៅតាមបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ដោយកូរ៉េខាងជើងចង់កំចាត់ចោលកូរ៉េខាងត្បូង ក្រោយមកទៀតនៅដើមខែធ្នូ កូរ៉េខាងត្បូង បានបើកសមយុទ្ធយោធាមួយ ដើម្បីបញ្ចេញសាច់ដុំ ដាក់កូរ៉េខាងជើងផងដែរ ៕

0 មតិ:

Post a Comment