January,08,2012 By: SOTHEAN
តាមព័ត៌មានពី DigiTimes បានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែរៀបចំបង្កើតនូវ iPad ម៉ូដែលថ្មី( iPad 3, iPad 4)ទាំងពីរប្រភេទនេះ នៅក្នុងឆ្នាំ២០១២នេះហើយដែលបំពាក់ដោយបច្ចេកវិទ្យាថ្មី Retina Display ដែលធ្វើឲ្យអេក្រង់ បង្ហាញរូបភាពបានច្បាស់ ពិសេសមានបំពាក់ បណ្តាញកម្មវិធី ប្រភេទ killer applications ។ ចំពោះ ម៉ូដែលដំបូងគេ iPad 3 មានលក្ខណៈពិសេស ដោយបំពាក់បច្ចេកវិទ្យា QXGA 1,536 x 2,048-pixel HD display ដែលធ្វើឲ្យការបង្ហាញរូបភាព និងការថតវីដេអូបានពេញអេក្រង់ និងច្បាស់ល្អ លើសពីនេះ អាយុកាលថ្មរបស់វាកាន់បានយូរ ។
ជាមួយគ្នានេះ Apple បានចេញរបាយការណ៍ដែរថា ខ្លួននឹងបញ្ចុះតម្លៃ iPad 2 នៅត្រឹម៣៩៩ដុល្លារ នៅពេល iPad 3 បង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ២០១២ខាងមុខនេះ ។
ចំណែក iPad ម៉ូដែលថ្មីទី២ នោះគឺ iPad 4 នឹងបង្កើតឡើងក្នុងខែតុលា ជាមួយនឹងអេក្រង់ ទំហំ ៩,៧អ៊ីញ ជាមួយនឹងការបំពាក់នូវប្រព័ន្ឋ Hardware យ៉ាងទំនើបៗ និងការបញ្ចូល នូវកម្មវិធីល្អជាច្រើនទៀត ៕
0 មតិ:
Post a Comment