កង្វះឈាម គឺជាជំងឺមួយមានពាក់ព័ន្ធដល់ស្ថានភាពសរីរាង្គ មានបរិមាណកោសិកាឈាមក្រហម ឬជាតិពណ៌ឈាមតិចជាងធៀបនឹងកម្រិតធម្មតា ។ អ្នកកើតជំងឺខ្វះឈាម ពុំសូវមានថាមពលដើម្បីឆ្លើយតបសម្រាប់សកម្មភាពធម្មតាប្រចាំថ្ងៃនោះទេ ដោយសារបរិមាណអុកស៊ីហ្សែនផ្គត់ផ្គង់ឱ្យកោសិកាទាំងឡាយមិនគ្រប់គ្រាន់ ។ មូលហេតុសំខាន់ បណ្តាលឱ្យកើតជំងឺខ្វះឈាម គឺការខ្វះជាតិដែក ដែលជាសារជាតិចាំបាច់សម្រាប់ការបង្កើតជាតិពណ៌ឈាមក្នុងរាង្គកាយមនុស្សយើង ។
ដែក ជាសារជាតិរ៉ែដ៏សំខាន់មួយក្នុងសរីរាង្គ ព្រោះវាត្រូវបានប្រើប្រាស់ដើម្បីផលិតជាតិពណ៌ឈាម ។ អាស្រ័យហេតុនេះ, យើងត្រូវទទួលទានច្រើននូវអាហារសម្បូរជាតិដែក ។ ប៉ុន្តែ, ភាគច្រើននៃអាហារធម្មជាតិសុទ្ធតែពុំមានគ្រប់បរិមាណដែកចាំបាច់សម្រាប់តម្រូវការរបស់អ្នកកំពុងខ្វះជាតិដែក។ មានជាតិដែកពីរប្រភេទ គឺ hem iron និង non-heme iron ។ ជាតិដែក heme ត្រូវបានសរីរាង្គស្រូបយកងាយស្រួលជាង និងមានតែនៅក្នុងសាច់ ។ ចំពោះអ្នកហូបបួស, ប្រភពផ្គត់ផ្គង់ជាតិដែកតែមួយគត់មានតម្លៃចំពោះពួកគេ គឺជាតិដែក non-heme ដែលសរីរាង្គពិបាកនឹងស្រូបយក ។ ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ អ្នកហូបបួសអាចបង្កើនបន្ថែមនូវអាហារសម្បូរវីតាមីន C ដើម្បីជំនួយសរីរាង្គក្នុងការប្រើប្រាស់ជាតិដែក non-heme និងធ្វើឱ្យកើនអត្រាស្រូបយកសារជាតិដែកនេះ ។
ដើម្បីព្យាបាលជំងឺខ្វះឈាមលោកអ្នកគួបរិភោគពពួកអាហារដូចខាងក្រោមនេះ ៖
១-ទឹកឃ្មុំ
ទឹកឃ្មុំជួយក្នុងការប្រមូលផ្តុំសារជាតិដែកក្នុងឈាម ព្រោះវាសម្បូរជាតិដែក និងម៉ាញ៉េស្យូម ។ ប្រភេទអាហារនេះនៅជួយរក្សាតុល្យភាពរវាងគោលិកាឈាមក្រហម និងជាតិពណ៌ឈាម ។
២-ទឹកឆៃថាវស្ករ
ប្រភេទបន្លែមើមនេះ មានពាក់ព័ន្ធដល់បរិមាណ ក៏ដូចគុណភាពបង្កើតឈាមក្នុងសរីរាង្គមនុស្ស ។ បរិមាណជាតិដែកដ៏ច្រើនក្នុងមើមឆៃថាវស្ករ ជួយស្តារឡើងវិញកោសិកាឈាមក្រហម និងជំនួយដល់ការផ្គត់ផ្គង់អុកស៊ីហ្សែនថ្មីឱ្យសរីរាង្គ ។ ក្នុងមើមឆៃថាវស្ករ មានផ្ទុកហ្វូសហ្វ័រ, វីតាមីន A និង C , អាស៊ីតហ្វូលិក និង biotin ។ ក្រៅពីនេះ, ឆៃថាវស្ករ នៅមានលទ្ធភាពធ្វើឱ្យកើនការស្រូបយកអុកស៊ីហ្សែនផ្គត់ផ្គង់ដោយឈាមឡើងដល់៤០០ភាគរយ ។
៣-ពពួកអាហារបៃតង
អាហារបៃតងជាផ្នែកមួយមិនអាចខ្វះបានក្នុងរបបទទួលទានរបស់អ្នកជំងឺខ្វះឈាម។ ពពួកបន្លែមានស្លឹកបៃតងចាស់ ផ្គត់ផ្គង់បរិមាណវីតាមីន A, C, K និង folate ដ៏ច្រើនអនេក ។ បន្លែបៃតងដូចជា បន្លែ bina, ផ្កាស្ពៃខៀវ… ផ្គត់ផ្គង់យ៉ាងច្រើននូវសារជាតិដែក non-heme ។អាស្រ័យហេតុនេះ, ត្រូវប្រើប្រាស់បន្ថែមនូវអាហារសម្បូរវីតាមីន C ដើម្បីឱ្យការស្រូបយកសារជាតិដែកនេះប្រែជាងាយស្រួលជាង ។
៤-សាច់
ប្រសិនពុំមែនជាអ្នកហូបបួស និងកំពុងស្វែងរកវិធានការប្រសិទ្ធភាពដើម្បីព្យាបាលជំងឺខ្វះឈាម នោះពពួកសាច់មួយចំនួនអាចជាជម្រើសដ៏ល្អ ដូចជាសាច់គោ, សាច់ជ្រូក និងថ្លើមសត្វ ព្រោះសុទ្ធតែជាប្រភពផ្គត់ផ្គង់សារជាតិដែកដ៏ច្រើន ។ ឧទាហរណ៍ ក្នុង៥៥ ក្រាមសាច់គោ មានផ្ទុកប្រមាណ៥មិល្លីក្រាមជាតិដែក ។ សាច់គោ ត្រូវបានចាត់ទុកជាប្រភេទអាហារមួយផ្គត់ផ្គង់សារជាតិដែកល្អបំផុត ។ ប៉ុន្តែអ្នកក៏មិនត្រូវទទួលទានច្រើនពេក ព្រោះវាផ្ទុកកូឡេស្តេរ៉ូលច្រើន ។
៥-គ្រឿងសមុទ្រ
ពពួកគ្រឿងសមុទ្រ ក៏សម្បូរសារជាតិដែក ហេតុនេះវាត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីអាហារមានប្រយោជន៍ក្នុងការព្យាបាលជំងឺខ្វះឈាម ។ ក្នុងពពួកគ្រឿងសមុទ្រ, ងាវ ផ្គត់ផ្គង់ជាតិដែកអតិបរមាគឺប្រមាណ១៣មិល្លីក្រាមក្នុង៨៥ក្រាមងាវ ។ គ្រឿងសមុទ្រផ្ទុកវីតាមីន B12 ច្រើន ។ ខ្វះប្រភេទវីតាមីននេះ ក៏ធ្វើឱ្យសរីរាង្គកើតជំងឺខ្វះឈាមដែរ ។
៦-ស្បៀងក្រៀម
ដោយសារមានបរិមាណជាតិដែកខ្ពស់ ហេតុនេះពពួកស្បៀងក្រៀម ក៏ត្រូវបានវាយតម្លៃថា មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខ្វះឈាម ។ ស្បៀងក្រៀម ដែលមានផ្ទុកជាតិដែកច្រើន រួមមាន ម្សៅមី, នូយ, ម្សៅស្រូវសាឡី, គ្រាប់ស្រូវមីយេ ។ វាជាផ្នែកសំខាន់មួយក្នុងរបបទទួលទាន សំដៅបង្កើនបន្ថែមបរិមាណឈាមឱ្យសរីរាង្គ ។ ស្បៀងក្រៀមក៏ជាប្រភពផ្គត់ផ្គង់កាបូអ៊ីដ្រាតមួយល្អគួរសម ។ ប៉ុន្តែដើម្បីកុំឱ្យឡើងទម្ងន់ដោយសារវាសម្បូរដោយថាមពល អ្នកអាចច្នៃវាជាអាហារពេលព្រឹក រួម ជាមួយនឹងទឹកដោះគោពុំសូវមានជាតិខ្លាញ់ ។
៧-សាច់បសុសត្វ
នៅទន្ទឹមនឹងបរិមាណប្រូតេអ៊ីន មានគុណភាពខ្ពស់, សាច់បសុសត្វនៅសម្បូរទៅដោយសារជាតិដែកថែមទៀត ។ សាច់មាន់បារាំង នឹងផ្គត់ផ្គង់ប្រមាណ ១,៥មិល្លីក្រាមជាតិដែក សម្រាប់៨៥ក្រាមសាច់ ។ ជាតិដែកក្នុងពពួកសាច់ ជាជាតិដែក heme ហេតុនេះសរីរាង្គងាយស្រូបយកដោយមិនចាំបាច់ មានជំនួយរបស់ប្រភពអាហារមានផ្ទុកវីតាមីន C ៕២២.មករា.២០១២/០៥:៤៦PM /ដោយ:ដើម្បីអ្នក
0 មតិ:
Post a Comment