បើទោះបីជាកម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែទឹកជំនន់ កាលពីចុងឆ្នាំកន្លងទៅដែលបានបណ្តាលឲ្យខូចខាតដំណាំស្រូវរាប់ម៉ឺនហិកតាក៏ដោយ ក៏ក្រុមអ្នកជំនាញ និងក្រុមអ្នកប្រកបរបរស្រូវបាននិយាយថាស្រូវឆ្នាំនេះល្អប្រសើរ សម្រាប់ការនាំចេញទៅក្រៅប្រទេសជាងបណ្តាឆ្នាំកន្លងទៅ។
លោក សាម៉ន ម្ចាស់រោងម៉ាស៊ីនកិនស្រូវកម្ពុជាខេត្តបាត់ដំបង បាននិយាយថា ថ្វើបើខេត្តមួយចំនួនទទួលរងនូវផលប៉ះពាល់ទឹកជំនន់ ក៏ប៉ុន្តែខេត្តដែលមិនទទួលរងផលប៉ះពាល់ដោយទឹកជំនន់ ផលស្រូវឆ្នាំនេះបានល្អប្រសើរច្រើន។
ទិន្ន័យរបស់ក្រសួងកសិកម្ម ដែលបានចេញផ្សាយកាលពីខែវិច្ឆិកា បានឲ្យដឹងថាផ្ទៃដីប្រមាណ៣៦ម៉ឺនហិកតា ត្រូវបានប្រមូលផលគឺស្មើនឹង១៦ភាគរយ នៃផ្ទៃដីដាំស្រូវសរុប។
សព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងតែប្រមូលផលនៅតំបន់ដែលមិនទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ ចំណែកឯតំបន់ដែលរងគ្រោះដោយទឹកជំនន់ មានការខូចខាតយ៉ាងច្រើន។ ស្រូវឆ្នាំនេះ សម្បូរហើយអ្វីដែលជាការព្រួយបារម្ភនោះ ខ្លាចក្រែងគ្មានប្រាក់ទិញស្រូវពីកសិករ។ លោកបានមានប្រសាសន៍ថា ស្រូវដែលមានគុណភាពខ្ពស់ បានកើនឡើងថ្លៃពី១តោនតម្លៃ៣៤៧ដុល្លារ ដល់៣៩៧ដុល្លារក្នុងមួយតោន នេះបើតាមសម្តីរបស់លោក សាម៉ន។
នាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅនេះ បានប្រកាសថារដ្ឋាភិបាល នឹងបង្កើតការិយាល័យផ្តល់សេវាកម្មមួយ ដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកជំនួញនាំស្រូវចេញទាំងអស់ដើម្បីកាត់បន្ថយការិយាធិបតេយ្យក្នុងការជួយដល់កម្ពុជាឲ្យឈានទៅរកការនាំចេញស្រូវឲ្យបានរាប់លានតោន នៅក្នុងឆ្នាំ២០១៥។
លោក សេង ប៊ុនសួរ ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវខេត្តបាត់ដំបង បាននិយាយថា លោកបានទិញស្រូវប្រមាណ២៤ពាន់តោនពីកសិករ ហើយលោករំពឹងថា ការនាំចេញស្រូវឆ្នាំនេះ នឹងមានការកើនឡើងប្រមាណ២០ភាគរយ។
«ខ្ញុំនៅតំបន់ភ្នំសំពៅនេះ។ មើលទៅដូចជាឥតខ្វះទេស្រូវ។ ស្រូវច្រើន។ ស្រូវខ្ញុំឃើញល្អច្រើនណាស់ជាងឆ្នាំទៅមិញទៀត»៕22.Jan.2012/06:03PM By: Neak Toch
0 មតិ:
Post a Comment