រាជធានីភ្នំពេញ ៖ កាលពីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ ម្សិលម៉ិញវេលាម៉ោង១៥និង០០នាទី គណ:បញ្ជាការឯក
ភាពខណ្ឌទួលគោក មានសាលាខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ និង គណ:គ្រប់គ្រងវិទ្យាល័យឥន្ទ្រទេវី បានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ១១ ស ណ ន .ស.មណ១ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៩ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុវត្តន៌ វិធានការអប់រំបង្កាទប់ស្កាត់ និង បង្ក្រាបសកម្មភាពក្មេងទំនើងក្នុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅក្នុងចំណុចវិទ្យាល័យឥន្ទរទេវី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
នៅក្នុងការផ្សព្វផ្សាយនេះ មានការចូលរួមពីលោកគ្រូ អ្នកគ្រូ សរុបចំនួន ១៣២នាក់ និងសិស្សានុសិស្ស ចំនួន ១៩៦១នាក់ ស្រី៩២២នាក់ ។
ក្រោយពីការស្តាប់នូវសេចក្តីណែនាំខាងលើ តំណាងសិស្សានុសិស្ស ប្រចាំវិទ្យាល័យឥន្ទ្រទេវី បានឡើងប្តេជ្ញាចិត្ត ចូលរួមបង្កាទប់ស្កាត់ សកម្មភាពក្មេងទំនើងនេះ និងរួមគ្នាធ្វើខ្លួនអោយក្លាយជាកូនល្អ មិត្តល្អ និង សិស្សល្អ នៅ ក្នុងសង្គមជាតិ ។
ពិធីផ្សព្វផ្សាយបានបញ្ចប់នៅវេលាម៉ោង ១៦និង០០នាទី ដោយស្ថិតក្រោមបរិយាកាស សប្បាយរីករាយ និង ស្និតស្នាលក្រៃលែង ៕ 18,Jan,2012/10:44AM By: Secret
0 មតិ:
Post a Comment