ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៨និង០០នាទី នៅផ្ទះលេខ ២២៤៤ ក្រុម១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានអំពើរំលោភសេពសន្ធវៈបានកើតឡើងដែលបង្កឡើងដោយ ជនល្មើស ឈ្មោះ អ៊ុន សួង ភេទប្រុស អាយុ ៧៩ឆ្នាំ មុខរបរស៊ីឈ្នួលដុតសាកសព នៅវត្តទួលសន្ថវន្ត មានទីលំនៅខាងលើ (ឃាត់ខ្លួន)។ តាមការរៀបរាប់របស់ជនរងគ្រោះ ឈ្មោះ ខ ស.ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស ទីលំនៅផ្ទះគ្មានលេខ ក្រុម១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៩និង០០នាទី ជនសង្ស័យខាងលើបានហៅជនរងគ្រោះឲ្យមកដករោមគ្លៀកនៅផ្ទះរបស់ខ្លួន ពេលដករោមគ្លៀករួចហើយ ជនល្មើសបានប្រគល់ប្រាក់ចំនួនពីរពាន់រៀលឲ្យជនរងគ្រោះហើយពុំឲ្យជនរងគ្រោះទៅណាទេ ដោយបង្ខំឲ្យស្រាតខោចេញរួចក៏ចាប់រំលោភតែម្តង។ បន្ទាប់មកជនរងគ្រោះបានដើរមកផ្ទះរបស់ខ្លួនវិញ ដោយជនល្មើសបានហាមមិនប្រាប់ឪពុកម្តាយខ្លួន ។ លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ ប្រហែលម៉ោង ៨ព្រឹក ជនរងគ្រោះបានអង្គុយលេងក្រោមផ្ទះ ជនល្មើសក៏បានមកហៅជនរងគ្រោះទៅដករោមគ្លៀកម្តងទៀត ហើយក៏បានចាប់រំលោភម្តងទៀតដោយឲ្យប្រាក់ ពីរពាន់រៀលដដែល។
រហូតមកដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៩និង៣០នាទី ម្តាយរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងប្តឹងលើឈ្មោះ អ៊ុន សួង ពីបទរំលោភសេពសន្ធវៈបានសម្រេចលើកូនស្រីរបស់ខ្លួន។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងផ្អែកតាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថាឈ្មោះ អ៊ុន សួង ភេទប្រុស អាយុ ៧៩ ឆ្នាំពិតជាបានរំលោភសេពសន្ធវៈប្រាកដមែន។ បច្ចុប្បន្នជនល្មើសកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕18,Jan,2012/11:01AM By: Secret
0 មតិ:
Post a Comment