សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាផ្សារកណ្តាលដែលទើបតែបង្កើតថ្មី កាលចេញពីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៩៩៤រូប ត្រូវបានទទួលការសំណេះសំណាលណែនាំពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ។
ដែលពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សក្រុង ប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក ទ្រី ណារិន , លោក គាត ហ៊ុល មេបង្សសង្កាត់ផ្សារកណ្តាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម កែ គឹមយ៉ាន ដែលបានផ្តល់កិត្តិយសចូលរួមសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស សង្កាត់ផ្សារកណ្តាលដែលទើបតែបង្កើតថ្មី ការចូលរួមជាគណៈអធិបតីនាពេលនេះ សបញ្ជាក់អោយឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្ស និងចំពោះពលរដ្ឋក្នុងមូលដ្ឋានថ្មី ។ លោកក៏បានលើកឡើងពីសកម្មភាពការងារដែលបក្ស កំពុងតែអនុវត្តបន្ទាប់ពីសង្កាត់ផ្សារកណ្តាលបានបង្កើតឡើង ហើយការទទួលស្គាល់សមាសភាពគណៈកម្មាធិការបក្សចំនួន២៧រូប ។
ឯកឧត្តម កែវ គឹមយ៉ាន បានកោតសរសើរចំពោះសមាជិកនិងសមាជិកាគណបក្សប្រជាជននៅក្រុងប៉ោយបែ តដែលបានខិតខំអភិវឌ្ឍក្រុងដោយខ្លួនឯងហើយពលរដ្ឋមានភាពរីកចំរើនដោយ ពឹងដោយខ្លួនឯង។
ឯកឧត្តមបានផ្តាំផ្ញើដល់មេបក្សគ្រប់មូលដ្ឋានត្រូវតែពិនិត្យសមាជិកខ្លួន អោយបានច្បាស់លាស់ដើម្បីឈានទៅដល់ការបោះឆ្នោតនៅថ្ងៃខាងមុខនេះ៕១២ មករា ២០១២, ដោយ: នាគតូច
0 មតិ:
Post a Comment